Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ថ្ងៃ ២ ធ្នូ ១៩៧៨ ជាមរតកនៃការឆ្ពោះទៅរកការរំដោះប្រជាជនកម្ពុជា ចេញពីរបប ប៉ុល ពត

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ថ្ងៃទី ២ធ្នូ ឆ្នាំ ១៩៧៨  ជាមរតកនៃការឆ្ពោះទៅរកការរំដោះប្រជាជនកម្ពុជា ចេញពីរបបព្រៃផ្សៃប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ១៩៧៩ ទើបយើងមានអ្វីគ្រប់បែបយ៉ាងមកដល់ថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២២) នាព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នៅសាលសន្នីសិទ្ធចតុមុខ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកជំទាវ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងមនោសញ្ចេតនានឹករឭកយ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះ សមេ្ដច ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលមានវត្តមានក្នុងអង្គពិធី។

លោកជំទាវ បានបន្តទៀតថា រណសិរ្សនេះបានបដិសន្ធិឡើង នៅក្នុងតំបន់រំដោះស្ថិតក្នុងភូមិជើងភ្លូ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន៖ សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, សម្តេច ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះទាំងស្រុងនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។

ដោយសារគុណូបការៈនេះហើយ បានធ្វើឲ្យស្មារតី ២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈ ក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេសដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប ដែលជំរុញឲ្យយើងទាំងអស់គ្នា តែងតែប្រារព្ធទិវារំលឹកខួបនេះជារៀងរាល់ឆ្នាំ និងបានចាត់ទុកថ្ងៃ ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏អស្ចារ្យក្នុងការផ្ដួលរំលំរបប ប៉ុល ពត។ បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ១៩៧៨ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។

លោកជំទាវ ម៉ែន សំអន បានបញ្ជក់ថា ទាក់ទិននឹងប្រវត្តិសាស្រ្តនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ គឺជាថ្ងៃដែលសម្តេចតេជោ បានយកជីវិតទៅប្តូរតាមរយៈនៃការចេញដំណើរ ទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងសុំជួបជាមួយថ្នាក់ដឹកនាំវៀតណាម ស្នើសុំការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម និងសហការជាមួយកងទ័ពកម្ពុជា ដើម្បីផ្តួលរំលំរបប ប៉ុល ពត រហូតឈានទៅបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ១៩៧៨  ដែលជាមរតកនៃការឆ្ពោះទៅរំដោះប្រជាជនកម្ពុជា នាថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។ ថ្ងៃ ២ធ្នូ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញ​បានជាដាច់ខាត៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៤៩ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម