Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង៖ អឺរ៉ុប និងណាតូ បានវិនិយោគប្រាក់រាប់ពាន់លានដុល្លារ តាមរយៈការផ្គត់ផ្គង់អាវុធ ចូលទៅអ៊ុយក្រែន

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទទី០៩ខែមករាថា សហភាពអឺរ៉ុប (EU) និងអង្គការណាតូ បានផ្គត់ផ្គង់អាវុធក្នុងតម្លៃរាប់សិបពាន់លានដុល្លារ ដល់អ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសពីការប្តេជ្ញាចិត្តផ្តល់យានប្រយុទ្ធថ្មើរជើងទៅឲ្យអ៊ុយក្រែន។

ដោយឡែក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យាជាមួយសមភាគីអ៊ុយក្រែន គឺលោក Volodymyr Zelensky ក្នុងការផ្គត់ផ្គង់ដល់ទីក្រុង កៀវ ជាមួយនឹងរថពាសដែកប្រភេទ AMX-10 RC ប៉ុន្តែមិនបានបញ្ជាក់ចំនួនជាក់លាក់នោះទេ។

អាវុធរបស់ណាតូ ផ្តល់ទៅឲ្យអ៊ុយក្រែន

ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនអាចនិយាយត្រឹមតែការសម្រេចចិត្តរបស់បារាំងបាននោះទេ។ យើងដឹងថា អឺរ៉ុប សម្ព័ន្ធភាពអាត្លង់ទិកខាងជើង និងសហរដ្ឋអាមេរិក បានវិនិយោគប្រាក់រាប់សិបពាន់លានដុល្លារចូលទៅក្នុងអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់អាវុធ”។

មន្ត្រីរូបនេះបានបន្ថែមថា ការចែកចាយទាំងនេះ មិនអាចផ្លាស់ប្តូរអ្វីជាមូលដ្ឋានបានឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី ថា ខ្លួនមិនមែន ប្រយុទ្ធ ជាមួយ ប្រជាជន អ៊ុយក្រែន ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម