ព័ត៍មានទាន់​ហេតុការណ៏
Search

ត្រៀម​ផ្ដល់​ឱកាស​ការងារ​ដល់​និស្សិត​តាម​មហាវិទ្យាល័យ​ជាង​៤​ពាន់​នាក់

ភ្នំពេញ ៖ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងថា ការរៀបចំពិព័រណ៍ការងារនេះ ដើម្បីជំរុញឲ្យនិស្សិតនៅក្នុងសាលកវិទ្យាល័យទាំងអស់ បានស្វែងយល់ពីការវិវត្តន៍រីកចម្រើនផ្នែកកសិកម្ម ជាពិសេសការជម្រុញ ឲ្យនិស្សិត និងម្ចាស់ក្រុមហ៊ុននៃវិស័យឯកជននានា មានទំនាក់ទំនងក្នុងការផ្លាស់ប្តូរបទពិសោធន៍ នឹងការទទួលបានឱកាស ការងារ។

នេះជាការលើកឡើងរបស់លោកស្រីសាស្ត្រចារ្យ សេង មុំ សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅក្នុងកម្មវិធីពិព័រណ៍ការងារ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២១០៦ នេះ។ លោកស្រីបន្តថា ដោយមានការជ្រោម ជ្រែងពីអង្គការដៃគូរនានា សាកលវិទ្យាល័យក៏បានរៀបចំពិព័រណ៍ការងារនេះឡើង ដើម្បីឲ្យនិស្សិតស្វែងយល់លើការងារ មួយចំនួន ព្រោះកន្លងមកនិស្សិតដែលបានបញ្ចប់ការសិក្សា យើងតែងសង្កេតឃើញពីចំណុចខ្វះខាតរបស់ពួកគាត់ ក្នុង ការទទួលបានបទពិសោធន៍ ឬការធ្វើកម្មសិក្សាផ្សេងៗ ជាពិសេសការខ្វះទំនាក់ទំនងជាមួយវិស័យឯក ។

លោកស្រីសាស្ត្រចារ្យ បានឲ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាននិស្សិតសរុបជាង៤ពាន់នាក់ ភាគច្រើន ជានិស្សិតដែលគ្រោងនឹងបញ្ចប់ផ្នែកឧត្តមសិក្សា ដើម្បីជំរុញឲ្យពួកគាត់ទទួលបានបទពិសោធន៍ និងមុខជំនាញកាន់តែ ច្បាស់ ការជំរុញឲ្យនិស្សិតយល់ដឹងពីបច្ចេកទេស ឬបច្ចេកវិទ្យាកំពុងទាន់សម័យ ជាពិសេសការជំរុញឲ្យនិស្សិតមាន ការងារធ្វើនោះ សាកលវិទ្យាល័យបានបង្កើតកម្មវិធីនេះ ដើម្បីពង្រីកចំណេះដឹងរបស់ពួកគាត់បន្ថែមទៀត ក្នុងការទទួល បានកាសការងារពិតប្រាកដ ក្នុងការស្វែងរកថវិកាខ្លួនឯង ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ជាមួយប្រទេសជាតិផងដែរ។

t-12-01-16-h-full

លោកស្រី សម្បត្តិ សុខុន នាយករងមជ្ឈមណ្ឌលទីភ្នាក់ងារជាតិ ការងារនិងមុខរបរ រាជធានីភ្នំពេញ បានលើកឡើងថា ទីភ្នាក់ងារជាតិមុខរបរនឹងការងារ បានរៀបចំនឹងមានព្រឹត្តិការណ៍ធំៗច្រើន ព្រមទាំង ការរៀបចំឲ្យមានវេទិកាការងារនៅតាមរាជធានី-ខេត្តជាដើម ក្នុងការប្រមូលកម្លាំងពលកម្ម ដើម្បីយកមកបំរើការងារ ចំពោះក្រុមហ៊ុនដែលមានតម្រូវការបុគ្គលិកច្រើនផងដែរ។

លោកស្រី សម្បត្តិ សុខុន បានថ្លែងលើកឡើងបន្តថា ការររៀបចំពិព័រណ៍ការងារនេះ គឺមានសារសំខាន់ណាស់ ក្នុងការនាំមកនូវព័ត៌មាន ការផ្តល់ឱកាសការងារ ក៏ដូចជាព័ត៌មានអប់រំបណ្តុះបណ្តាលផ្សេងៗ នឹងការទទួលបានអាហារូបករណ៍ សម្រាប់ការសិក្សាក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ជាពិសេសលោកស្រីមានសេចក្តីសង្ឃឹមមុតមាំថា និស្សិតនៃ សាលកវិទ្យាល័យភូមិន្ទកសិកម្ម នឹងទទួលបានឱកាសការងារកាន់តែច្រើនក្នុងការស្វែងរកថវិកាសម្រាប់ពួកគាត់៕

 t-12-01-16-hh-full



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684