Connect with us

ព័ត៌មានជាតិ

ស្រុកចំនួន​​ពីរ​ក្នុង​ខេត្ត​កំពង់ចាម​ ​មាន​ការ​ដាំដុះ​ទុរេន​ច្រើន​ជាង​គេ

បានផុស

នៅ

ខេត្ត​កំពង់ចាម​មាន​ស្រុក​ចំនួន​ពីរ​ ដែល​ពលរដ្ឋ​ដាំដុះ​ដំណាំ​ទុរេន​ច្រើន​ជាង​គេ។

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ​​លើក​ឡើង​នៅ​​ក្នុង​សន្និសីទ​ស្តី​ពី​ជោគជ័យ​រយៈ​ពេល ៥ ឆ្នាំ​របស់​ខេត្ត​ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កាលពី​សប្ដាហ៍​មុន​នេះ ដំណាំ​​ទុរេន​ត្រូវ​បាន​ដាំ​ដុះ​លើ​ផ្ទៃដី​ចំនួន ៨៤២ ហិកតា ដែល​ផ្ដល់​ផល​ជាង ៥ ពាន់​តោន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ដំណាំ​ទុរេន​ដាំដុះ​ច្រើន​មាន​នៅ​ស្រុក​ស្ទឹងត្រង់ និង​នៅ​ស្រុក​ចំការ​លើ ខណៈ​នៅ​តំបន់​ផ្សេង​ទៀត​មាន​ការ​ដាំ​ដុះ​តិច​តួច​ប៉ុណ្ណោះ​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ក្រៅ​ពី​ទុរេនខេត្ត​កំពង់ចាម​ក៏​មាន​ការ​ដាំដុះ​ដំណាំ​ផ្សេង​ទៀត​ដូចជា ចេក ចន្ទី ស្វាយ ដូង ខ្នុរ​ជាដើម។

សក្តានុពល​ខេត្ត​កំពង់ចាម​ពឹង​ផ្អែក​លើ​វិស័យ​ចំនួន ៣ មាន កសិកម្ម សេវាកម្ម និង​ឧស្សាហកម្ម។ វិស័យ​កសិកម្ម​រួម​ចំណែក​ជាង ៤១ % នៃ​សេដ្ឋកិច្ច​ខេត្ត​កំពង់ចាម។ ដំណាំ​សក្ដានុពល​របស់​ខេត្ត​មាន​ស្រូវ និង​កៅស៊ូ ខណៈ​ដែល​ដំណាំ​កៅស៊ូ​ជា​ដំណាំ​កសិ​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ ដែល​មក​ដល់​ពេល​នេះ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃ​ដី​ជាង ៣៣ ម៉ឺន​ហិកតា។

ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ចាម​ស្មើ ៦.៧% នៃ​សេដ្ឋកិច្ច​ជាតិ​សរុប។ ​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​ៗ​មាន​ចំនួន ១ ៥៩២ ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម