Connect with us

កីឡា

ការ​​ចាប់​​ឆ្នោត​​កីឡា​​​​​ក្នុង​កីឡា​​ស៊ីហ្គេម​​នៅ​​កម្ពុជា​​​ប្រើ​​ពេល​​៦​​ថ្ងៃ​

បានផុស

នៅ

នៅ​សល់​ប្រមាណ​ជាង​៨០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​កម្ពុជា​នឹង​ឈាន​ចូល​មក​ដល់ ខណៈ​ម្ចាស់​ផ្ទះ​កម្ពុជា​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​យ៉ាង​សកម្មភាព​សម្រាប់​ការ​រៀបចំ​មហា​ព្រឹត្តិការណ៍​នេះ។

​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​សម្រេច​ដាក់​កីឡា​ចំនួន​៣៦​ប្រភេទ និង​កីឡា​សម្តែង​១​ប្រភេទ ដែល​មាន​រហូត​ដល់​៦០៨​វិញ្ញាសា (៦០៨​មេដាយ​មាស)​ដែល​ជា​ចំនួន​វិញ្ញាសា​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ស៊ីហ្គេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​កីឡា​នីមួយ​ៗ​មាន​ការ​ប្រកួត​​ឯកត្តជន ​គូ និង​ក្រុម​​ដែល​ត្រូវ​ចាប់​ឆ្នោត និង​ចាប់​គូ​តាម​ប្រភេទ​កីឡា​នីមួយ​ៗ​។ តាម​ប្រក្រតិទិន​កីឡា​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ (CAMSOC) បាន​បង្ហាញ​ថា ការ​ចាប់​ឆ្នោត និង​​ចាប់​គូ​ (DRM and Team Draws) នៃ​ប្រភេទ​កីឡា​នីមួយៗ​នឹង​​ធ្វើ​ពី​ថ្ងៃ​ទី​២៣ ដល់​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៣។

បន្ទាប់​ពី​ចប់​រួច​រាល់​ក្នុង​ការ​ចាប់​ឆ្នោត និង​ចាប់​ដៃ​គូ ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែមេសា សម្រាប់​តែ​កីឡា​មួយ​ចំនួន​ដែល​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ក្នុង​ការ​ប្រកួត ខណៈ​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា បន្ទាប់​ពី​ពិធី​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា។ គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ហើយ​ពិធី​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

ចាប់​ពី​ខែ​កុម្ភៈ​នេះ​មាន​សកម្មភាព​សំខាន់​ៗ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​គឺ​​នៅ​​ថ្ងៃ​​ទី​​៧ ខែ​កុម្ភៈ ​នេះ​បើក​​ទទួលចុះ​ឈ្មោះ​ និង​បញ្ចូល​ទម្រង់​ឈ្មោះ (Start of Accreditation and Entry by Names Form)។ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា កិច្ច​ប្រជុំនាយក​បេសកកម្ម និង​បច្ចេកទេស លើក​ទី​២ (2nd CDM Meeting and Technical Delegates Meeting) និង​បិទ​ការ​ចុះ​ឈ្មោះ និង​បញ្ជូល​ទម្រង់​ឈ្មោះ​​ (Sports Entry by Names Form Submission Closes) ហើយ​ថ្ងៃ​ទី​២១ ខែ​មីនា ចាប់​ផ្តើមពិធី​​រត់​ភ្លើប​គប់ (Start of Torch Run)។

ចាប់​ពីថ្ងៃ​ទី៤ ខែ​ឧសភា ពិធី​ស្វាគមន៍​ប្រតិភូ​ប្រទេស​នីមួយ​ៗ​ (Team Welcome Ceremony)។

សូម​បញ្ជាក់​ថា ពិធី​បើក​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា​ និង​ពិធី​បិទ ​នៅ​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ខណៈពិធី​បើក​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា និង​ពិធីបិទ នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម