Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា សម្ព័ន្ធមិត្ត អឺរ៉ុប ត្រៀមបញ្ជូនយន្តហោះឲ្យ អ៊ុយក្រែន រួចហើយ

បានផុស

នៅ

លោក Volodymyr Zelensky និយាយថា មេដឹកនាំអឺរ៉ុបមួយចំនួនបានត្រៀមរួចជាស្រេចដើម្បីផ្គត់ផ្គង់យន្តហោះចម្បាំងដល់ទីក្រុងកៀវ បន្ទាប់ពីលោកធ្វើដំណើរទៅក្រៅប្រទេសរយៈពេល ២ ថ្ងៃ ក្នុងការស្វែងរកអាវុធថ្មីៗពីបណ្ដាប្រទេសលោកខាងលិច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បញ្ជាក់ថា អឺរ៉ុបនឹងនៅជាមួយអ៊ុយក្រែនរហូតដល់ទទួលបានជ័យជម្នះ ដោយអឺរ៉ុបក៏នឹងត្រៀមផ្តល់អាវុធ និងជំនួយដែលចាំបាច់ជាច្រើនថែមទៀត ​ដោយរួមមានទាំងយន្តហោះចម្បាំងផងដែរ ។

ជាមួយគ្នានោះ លោកលើកឡើងថា អ៊ុយក្រែន ក៏មាន​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​មួយ​ចំនួន​ទាក់ទងនឹង​បញ្ហា​យន្តហោះ​ចម្បាំង និង​យន្តហោះ​ផ្សេង​ទៀតផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ មិនទាន់បានផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងពេលវេលានៃការបញ្ជូនយន្តហោះទៅឲ្យអ៊ុយក្រែននោះទេ ។

យ៉ាងណាក្តី ក្នុងដំណើរ​ទៅអឺរ៉ុប លោក Zelensky បានទទួលការអបអរសាទរជាខ្លាំងពីសភាអ៊ឺរ៉ុប ដោយ​ក្នុងសន្ទរកថា លោកថ្លែងថា ការប្រយុទ្ធរបស់អ៊ុយក្រែន​ គឺជាសិទ្ធសេរីភាពរបស់អឺរ៉ុបទាំងមូល ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ពូទីន ក៏​ធ្លាប់បានព្រមានហើយ ប្រសិនបើប្រទេសសហភាពអឺរ៉ុបណាមួយ ហ៊ានផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន នោះពិភពលោក នឹងជួបផលវិបាកមិនខាន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Al Jazeera

ចុចអាន ៖ អ៊ុយក្រែន ត្រៀមប្រើមីស៊ីល អង់គ្លេស វាយប្រហារឧបទ្វីប Crimea

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម