Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ប្រាប់ឲ្យប្រជាជន ឱបគោ នៅថ្ងៃ១៤កុម្ភៈ (មានវីដេអូ)

បានផុស

នៅ

នាយកដ្ឋានសុខុមាលភាពសត្វរបស់ប្រទេសឥណ្ឌា បានអំពាវនាវឲ្យពលរដ្ឋ កុំប្រារព្ធទិវានៃក្តីស្រឡាញ់ឆ្នាំនេះ ជាបែបសេចក្តីស្នេហាអី ប៉ុន្តែត្រូវប្រារព្ធជា “ទិវាឱបគោ” វិញ ដើម្បីលើកកម្ពស់តម្លៃសាសនាហិណ្ឌូ ឲ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានបានស្នើឲ្យគ្រប់គ្នា ចេញក្រៅឱបគោនៅថ្ងៃទី១៤ខែកុម្ភៈ ប៉ុន្តែសំណើនេះ ត្រូវបានគេសើចចំអកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅក្នុងសេចក្តីថ្លែងការណ៍សប្តាហ៍នេះ ក្រុមប្រឹក្សាសុខុមាលភាពសត្វនៃប្រទេសឥណ្ឌា បាននិយាយថា “ការឱបសត្វគោ នឹងនាំមកនូវភាពសម្បូរបែបនៃអារម្មណ៍ និងបង្កើនសុភមង្គលដល់បុគ្គល និងសមូហភាព”។ អ្នកកាន់សាសនាហិណ្ឌូ ដែលគោរពបូជាសត្វគោ បាននិយាយថា ថ្ងៃបុណ្យលោកខាងលិច១៤កុម្ភៈ គឺផ្ទុយនឹងតម្លៃប្រពៃណីឥណ្ឌា។

សត្វគោ បានស្ថិតនៅក្នុងចិត្តអ្នកកាន់សាសនាហិណ្ឌូជាយូរមកហើយ ហើយមនុស្សជាច្រើនបានគោរពសត្វគោប្រៀបបីដូចជាម្តាយ។ រដ្ឋភាគច្រើននៅក្នុងប្រទេសឥណ្ឌា ថែមទាំងបានហាមឃាត់ការសម្លាប់សត្វគោទៀតផង។

យោងតាមគេហទំព័រវិភាគទិន្នន័យ India Spend បានឲ្យដឹងថា មនុស្សយ៉ាងតិច៤៥នាក់ ត្រូវបានសម្លាប់ដោយក្រុមអភិរក្សសត្វគោហិណ្ឌូនៅក្នុងប្រទេស ចន្លោះឆ្នាំ២០១២ដល់២០១៨។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហិណ្ឌូស្តាំនិយមជ្រុល បានវាយឆ្មក់តាមហាងនានាក្នុងទីក្រុង ហើយដុតកាតនិងកាដូ រួចថែមទាំងបានដេញគូស្នេហ៍ដែលកាន់ដៃគ្នាចេញពីភោជនីយដ្ឋាន និងសួនកម្សាន្ត ដោយនិយាយថា ទិវានៃក្តីស្រឡាញ់ គឺជាការជំរុញឲ្យមានសកម្មភាពផ្លូវភេទ។

គួរបញ្ជាក់ថា នៅថ្ងៃ១៤កុម្ភៈជារៀងរាល់ឆ្នាំ ប្រជាជនឥណ្ឌាវ័យក្មេងដែលមានការអប់រំ បានប្រមូលផ្តុំគ្នានៅតាមសួន និងភោជនីយដ្ឋាន ប្តូរកាដូគ្នា និងរៀបចំពិធីជប់លៀងដើម្បីអបអរដូចពិធីបុណ្យឥណ្ឌាផ្សេងទៀតដែរ ជាពិសេសចាប់តាំងពីប្រទេសនេះ ចាប់ផ្តើមដំណើរការសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅដើមទសវត្សរ៍ឆ្នាំ១៩៩០៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ឥណ្ឌា ប្រារព្ធទិវាសាធារណរដ្ឋ ជាមួយទស្សនីយភាពប្លែកភ្នែក និងអស្ចារ្យៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម