Connect with us

នយោបាយ

​ប្រគល់​សេចក្តីសម្រេច​ដល់​​​មន្រ្តី​គណបក្ស​ប្រជាជន ១៥ រូប នៅ​ក្រុងបាវិត ត្រៀមបោះឆ្នោត​ខាង​មុខ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៣ លោក ស៊ុយ ជីហ៊ាង សមាជិកគណ:កម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយក្រុងបាវិត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ច្រកម្ទេស និងលោក ម៉ែន អេង អនុប្រធានក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលនិង ប្រគល់សេចក្តីសម្រេចជូន លោក-លោកស្រី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន១៥រូប ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ ជីហ៊ាង បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្ហបណ្ឌិតម៉ែន  សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដែលជានិច្ចកាលលោកស្រីតែងតែនឹករលឹកដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងក៏ដូចជានៅក្នុងសង្កាត់ច្រកម្ទេសផងដែរ។

លោកស៊ុយ ជីហ៊ាង បានបន្តថា: បើទីណាមានទុក្ខលំបាក ទីនោះពិតជាមានវត្តមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយបានទាន់ពេលវេលាផងដែរ។ ហេតុនេះហើយសមាជិកបក្សត្រូវប្ដេជ្ញាចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានារបស់សង្គមជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

នៅក្នុងឱកាសនោះលោក ម៉ែន អេង បានមានប្រសាសន៍លើកឡើងថា បន្ថែមលើសពីនេះសមាជិកបក្សទាំងអស់ត្រូវបន្តធ្វើអំពើល្អ ពង្រឹងចាស់ ពង្រីកថ្មី រួមគ្នាឱ្យបានសកម្មថែមទៀត ក្នុងស្មារតីការពារទប់ស្កាត់ចលនាបំផុសបំផុល ការធ្វើបដិវត្តន៍ពណ៌ សំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវធ្វើសកម្មភាព ឱ្យបានគ្រប់បែបយ៉ាង ដើម្បីបម្រើគណបក្ស និងផលប្រយោជន៍ប្រជាជនប្រកបដោយនិរន្តរភាព នៃជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់រាល់ការបោះឆ្នោតទាំងអស់។

ព្រមជាមួយគ្នានេះ លោក ម៉ែន អេង ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យបន្ថែមទៀត ជាពិសេសត្រូវពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងគណនីយភាព ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាផងដែរ៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម