ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ៖ ហាងអាហារខ្លះក្នុងខេត្តកំពង់ស្ពឺ រងគ្រោះដោយសារផ្លូវល្បឿន
ពាក់ព័ន្ធការដាក់ឲ្យដំណើរការផ្លូវល្បឿនលឿន «ភ្នំពេញ-ខេត្តព្រះសីហនុ» ទទួលបានទាំងផលប្រយោជន៍ ព្រមទាំងផលប៉ះពាល់មួយចំនួន។
លោក វុី សំណាង នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» បានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍នៃផ្លូវល្បឿនលឿន «ភ្នំពេញ-ខេត្តព្រះសីហនុ» មានទាំងវិជ្ជមាន និងអវិជ្ជមាន។ ប៉ុន្តែបើនិយាយក្របខ័ណ្ឌទាំងមូល ដោយមិនសំដៅលើខេត្តតែមួយ សម្រាប់វិស័យដឹកជញ្ជូន ការទទួលបានផ្លូវល្បឿនលឿនមួយនេះ នាំផលចំណេញយ៉ាងច្រើន ដែលទី១ ចំណេញសាំង ទី២ ចំណេញពេលវេលា និងចុងក្រោយគឺសំណឹករិចរិលត្រូវបានកាត់បន្ថយ។
លោកអភិបាលបន្តថា ស្របជាមួយផលប្រយោជន៍យ៉ាងច្រើន ក៏បានបង្កផលប៉ះពាល់ដល់ប្រជាជនដែលរស់នៅខេត្តកំពង់ស្ពឺ ជាពិសេសផ្នែកសេវាម្ហូបអាហារ មានភោជនីយដ្ឋាន និងហាងអាហារមួយចំនួន។ មានន័យថា ចាប់តាំងពីផ្លូវល្បឿនលឿនបានស្ថាបនានិងដាក់ឲ្យដំណើរការរួចរាល់ អ្នកដំណើរជាច្រើនដែលធ្លាប់ប្រើប្រាស់ផ្លូវជាតិលេខ ៤ ឆ្លងកាត់ខេត្តកំពង់ស្ពឺ បានជ្រើសរើសធ្វើដំណើរលើផ្លូវថ្មីដែលនាំឲ្យហាងអាហារមួយចំនួនបានកាត់បន្ថយការលក់ ឬខ្លះក៏បានបិទទ្វារ។
«កាលពីមុនអ្នកដំណើរត្រូវជិះតាមផ្លូវជាតិលេខ ៤ ត្រូវឈប់ចុះសម្រាកបរិភោគអាហារ និងប្រើប្រាស់សេវាកម្មនានាលើផ្លូវជាតិនេះ តែឥឡូវអ្នកដំណើរមួយចំនួនបានប្រើប្រាស់ផ្លូវថ្មីជំនួសវិញ ចឹងតិចឬច្រើនពិតជាប៉ះពាល់»។
បើទោះបីជាមានការកាត់បន្ថយវិស័យម្ហូបអាហារនេះក៏ពិតមែន ដោយឡែកចំពោះវិស័យទេសចរណ៍នៅតែមានល្អប្រសើរដូចដើម ហើយឡាន ម៉ូតូ នៅតែមានសភាពច្រើនដដែលនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការអះអាងរបស់លោក វុី សំណាង៕
ដោយ៖ ឌិន ថារី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង