ព័ត៍មានទាន់​ហេតុការណ៏
Search

មជ្ឈមណ្ឌល​បច្ចេកវិទ្យា​នៅ​អា​ស៊ី​ធ្វើ​ឲ្យ​ព្រួយបារម្ភ​ធំ​ជាង Brexit សម្រាប់​ឧស្សាហកម្ម Fintech អង់គ្លេស​

ពួកមេដឹកនាំ Fintech បច្ចេកវិទ្យាហិរញ្ញវត្ថុនៅ អង់គ្លេសបានសម្ដែងចេញនូវការព្រួយបារម្ភថា មជ្ឈមណ្ឌលបច្ចេកវិទ្យាអាស៊ីដូចជានៅប្រទេសសិង្ហបុរី អាចចោទនូវហានិភ័យចំពោះក្រុងឡុងដ៍ធំជាងការបោះឆ្នោតរបស់អង់គ្លេសដើម្បីចាកចេញពីសហភាពអឺរ៉ុប (EU) ដែលហៅថា Brexit នោះទៅទៀត។

ជួបប្រជុំគ្នានៅ Fintech livel កាលពីថ្ងៃពុធ ទី០៧ ខែធ្នូជាកិច្ចប្រជុំកំពូលមួយនៅទីក្រុងឡុងដ៍ដែលរួមបញ្ចូលការពិភាក្សាអំពីការប្រឈមនិងឱកាសនោះ Brexit អាចចោទចំពោះផ្នែកនេះ ដែលសមាជិកទាំងឡាយរបស់ឧស្សាហកម្មបាននិយាយថា ការប្រកួតប្រជែងដែលបានកើនឡើងនេះពីបណ្តាប្រទេសនៅអាស៊ី ដូចជាប្រទេសសិង្ហបុរី ជាដើម បានចោទនូវការប្រឈមដែលធំជាងមួយ។

លោក James Brown នាយកប្រតិបត្តិការសម្រាប់ Fintech Live1 បាននិយាយថា “ពួកគេស្ថិតនៅក្នុងយោបល់របស់ខ្ញុំច្រើនជាងការគំរាមរបស់ Brexit ទៅទៀត” ។ ខ្ញុំយល់ថា ប្រសិនបើអ្នកសំឡឹងមើលចំពោះក្រុងប៊ែរឡាំងឬក៏ក្រុងអាមស្ទែរដាម វាជាការឆ្លើយតបដោយផ្ទាល់មួយចំពោះបញ្ហា Brexit ប៉ុន្តែប្រសិនបើអ្នកសំឡឹងមើលមកប្រទេសសិង្ហបុរី នេះក៏ដោយសារតែអ្នកចង់ពង្រីកអាជីវកម្មរបស់អ្នកទៅក្នុងទីផ្សារថ្មីនោះដែរ។

បច្ចុប្បន្ននេះ មូលធនរបស់ប្រទេសអង់គ្លេសត្រូវបានចាត់ទុកថាជាមេដឹកនាំពិភពលោក នៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ២០១៥ មូលធន Fintech របស់អង់គ្លេសបង្កើតបានប្រហែល៨,៣ពាន់លានដុល្លារអាមេរិក នៃប្រាក់ចំណូល។

ជាមួយភាពមិនច្បាស់លាស់ហ៊ុមព័ទ្ធការធ្វើសកម្មភាពមិនល្អ បន្ទាប់ពីកាបោះឆ្នោតរបស់អង់គ្លេស ដើម្បីចាកចេញពី EU នោះមកមានការភ័យខ្លាចថា ទេពកោសល្យបច្ចេកវិទ្យាអង់គ្លេសអាចសម្រេចដើម្បីចាកចេញពីក្រុងឡុងដ៍។ របាយការណ៍ថ្មីៗមួយដោយ Delitte បានបង្ហាញថា ប្រទេសសិង្ហបុរី ស្ថិតនៅក្នុងលំដាប់ទី២នៅពីក្រោយទីក្រុងឡុងដ៍ សម្រាប់ការអភិវឌ្ឍ Fintech ទីក្រុងញូវយ៉កស្ថិតនៅក្នុងលំដាប់ថ្នាក់ទី៣ ជាមួយ Silicon Valley និងហុងកុងស្ថិតនៅក្នុងលំដាប់ថ្នាក់ទី៤និងទី៥រៀងៗខ្លួន។

ប៉ុន្តែប្រទេសនៅអឺរ៉ុបក៏ជាការគំរាមចំពោះឋានៈមជ្ឈមណ្ឌល Fintech របស់ទីក្រុងឡុងដ៍ផងដែរ។ ទីក្រុងប៊ែរឡាំង ទីក្រុង Frankfurt and Stockholm ស្ថិតនៅក្នុងចំណោមទីក្រុងនៅអឺរ៉ុបដែលសង្ឃឹមដើម្បីទាក់ទាញក្រុមហ៊ុនដែលចាប់ផ្ដើមដំណើរការចេញពីក្រុងឡុងដ៍ជាមួយសន្តិសុខរបស់សមាជិកភាព EU ។ នៅក្នុងការឆ្លើយតបរដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនចង់ដាក់ប្រទេសអង់គ្លេសនៅក្រោយ Brexit នៅក្នុងការកាត់បន្ថយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តិច និងបានសន្យានូវទឹកប្រាក់ពិសេសចំនួន២,៥ពាន់លានដុល្លារអាមេរិកជាប្រចាំ ឆ្នាំ នៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍ៕

 

 


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684