Connect with us

ព័ត៌មានជាតិ

ក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពជើងគោកជប៉ុន សម្ដេចតេជោ បន្តលើកឡើងថា មានសន្តិភាព គឺមានអ្វីទាំងអស់

បានផុស

នៅ

នៅក្នុងជំនួបជាមួយមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តលើកឡើងថា មានសន្តិភាព គឺមានអ្វីទាំងអស់ ហើយបើគ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈនេះ បានទទួលជួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

លោក Yoshida Yoshihide បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានកសាងកងទ័ព ដឹកនាំកងទ័ព និងដឹកនាំការចរចា រហូតនាំប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក មានប្រសាសន៍បន្តថា ប្រសិនបើ គ្មានសម្ដេចតេជោ ទេ គឺប្រទេសកម្ពុជា គ្មានទេសន្តិភាព ហើយលោកនឹងជំរុញពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ក្នុងនាមដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដោយភាពស្មើភាព និងមិនមានអ្នកដើរពីមុខ ឬដើរពីក្រោយ ពោលគឺដៃគូស្មើភាពគ្នា ដើម្បីបម្រើឲ្យការងារមនុស្សធម៌ផង និងរក្សាសុខសន្តិភាព ផង។ ក្នុងន័យនេះ លោកមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន បានស្នើសុំគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់លោក Yoshida Yoshihide ហើយបានជម្រាបជូនលោកអំពីដំណើរ នៃការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលជាប្រទេសរងការបែកបាក់គ្នាអស់រយៈពេលជាច្រើនរយឆ្នាំមកហើយ។  

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកថា នាពេលនោះ គឺជាពិបាកណាស់ ដោយប្រទេសបានរងការបាត់បង់ស្ទើរតែទាំងអស់ ហើយមួយចំណែកទៀត ប្រជាជនកម្ពុជា បានទទួលរងនូវការកាប់សម្លាប់អស់ជាង ៣លាននាក់។ ក្នុងនាមជាយុវជនមួយរូប សម្ដេចតេជោ ហ៊ុន សែន គ្មានជម្រើសផ្សេងទេ គឺមានតែការកសាងកងទ័ព និងតស៊ូ ចរចា ព្រមទាំងយកជីវិតទៅប្ដូរ ដើម្បីបានសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។

នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានសន្តិភាព គឺមានអ្វីទាំងអស់ ហើយបើគ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមទេ ហើយបច្ចុប្បន្នមានប្រទេសអ៊ុយក្រែន ជាឧទាហរណ៍ស្រាប់។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងដំណើរការចរចា និងប្រតិបត្តិការស្វែងរកសន្តិភាព ហើយតែងតែជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ។ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យកងទ័ពទាំងពីរ កម្ពុជា-ជប៉ុន សហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឲ្យសេចក្ដីសុខ សន្តិភាពរបស់ប្រជាជននៃប្រទេសាទាំងពីរផង ទាំងក្នុងតំបន់ និងនៅលើពិភពលោក ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម