ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំម្សាញ់ – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៧

ឆ្នាំម្សាញ់កើតក្នុងឆ្នាំ៖ ២០១៣, ២០០១, ១៩៨៩, ១៩៧៧, ១៩៦៥, ១៩៥៣

អាជីពនិងការងារ

នៅក្នុងឆ្នាំ២០១៧ អាជីពនិងការងាររបស់អ្នកដែលកើតឆ្នាំម្សាញ់ គឺធ្លាក់ចុះខ្លាំងបន្តិច ដោយសារតែមានផ្កាយកំណាច “Hua Gai” និង “Bai Hu” បានបង្ហាញខ្លួន ដែលធ្វើឲ្យលោកអ្នកជួបប្រទះនូវឩបសគ្គច្រើន និងអាចរងការខាតបង់ច្រើន ដោយសារតែប្រការណាមួយ។ ដូច្នេះហើយ ចូរលោកអ្នកកើតឆ្នាំម្សាញ់ បន្ថែមការប្រុងយ័ត្ន គិតឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តប្រកបរបរផ្សេង។ ខែដែលអាចនឹងនាំមកនូវសំណាងរួមមាន៖ មេសា, មិថុនា, កញ្ញា, វិច្ឆិកា និង ធ្នូ។

ទ្រព្យសម្បត្តិលុយកាក់

ចំពោះទ្រព្យសម្បត្តិលុយកាក់របស់អ្នកដែលកើតឆ្នាំម្សាញ់ ក៏ធ្លាក់ចុះដែរ នៅឆ្នាំ២០១៧ខាងមុខនេះ។ តាមការទស្សន៍ទាយបានឲ្យដឹងថា នៅក្នុងឆ្នាំខាងមុខ លោកអ្នកដែលកើតឆ្នាំម្សាញ់ ត្រូវប្រយ័ត្នប្រយែងនូវទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវរក្សាទុកឲ្យបានល្អបំផុត ចៀសវាងការបាត់បង់។ មួយវិញទៀត ត្រូវចេះសន្សំសំចៃ ហើយត្រូវគិតឲ្យច្បាស់លាស់ មុនពេលចំណាយ ឬឲ្យគេកម្ចីប្រាក់។

ខែដែលអាចនឹងនាំមកនូវសំណាងរួមមាន៖ មិនា, សីហា និង វិច្ឆិកា។

សុខភាព

សុខភាពរបស់អ្នកដែលកើតឆ្នាំម្សាញ់ ក៏មិនសូវល្អប៉ុន្មានដែរ គឺងាយស្រួលនឹងត្រូវជំងឺចូលមកបៀតបៀន។ ដូចនេះលោកអ្នកត្រូវថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ។ ម្យ៉ាងវិញទៀត ប្រសិនបើ កើតមានជំងឺ ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យជាបន្ទាន់។

ស្នេហា

ចំពោះវិថីស្នេហារបស់អ្នកដែលកើតឆ្នាំម្សាញ់ គឺហាក់មានភាពរដិបរដុបបន្តិច ដែលមានន័យថា អាចនឹងកើតមានជម្លោះជាមួយភាគី ដោយសារពាក្យសម្តី ឬការខ្វែងគំនិតគ្នា។ ប៉ុន្តែជម្លោះទាំងនោះ នឹងរសាត់ទៅវិញ ដោយការត្រជាក់ចិត្តរវាងភាគីទាំងសងខាង និងមិនប្រើអំពើហិង្សា។

ការសិក្សា

លទ្ធផលសិក្សារបស់អ្នកកើតឆ្នាំម្សាញ់ នៅឆ្នាំ២០១៧ខាងមុខ គឺមិនសូវអំណោយផលនោះទេ គឺបានធ្លាក់ចុះបន្តិច។ ដូច្នេះហើយ លោកអ្នកត្រូវបន្ថែម ការយកចិត្តទុកដាក់រៀនសូត្រ កុំព្រលែងដៃ ឬពុំសូវខ្វល់ឲ្យសោះ ព្រោះវាអាចធ្វើឲ្យការសិក្សារបស់លោកអ្នក រអិលចុះយ៉ាងងាយបំផុត និងមិនឈានទៅរកភាពជោគជ័យ។

ចំណាត់ថ្នាក់៖ ទី១២
ទិសនាំលាភសំណាង៖ ទិសខាងលិច
លេខលាភសំណាង៖ ៧ និង ១០
ពណ៌លាភសំណាង៖ ស និងមាស
ឆ្នាំដែលត្រូវគ្នា៖ ឆ្នាំរកា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684