Connect with us

ព័ត៌មានជាតិ

ក្រុមការងាររដ្ឋបាលរាជធានីកំពុងមមាញឹក​ផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ​នៅបុរីកីឡា​ឱ្យរួចរាល់ក្នុងពេល​២ថ្ងៃ

បានផុស

នៅ

ក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី នៅថ្ងៃទី ១៧ កុម្ភៈនេះ កំពុងមមាញឹកផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១ ២០០ គ្រួសារ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់កាលពីថ្ងៃម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បានណែនាំថា ក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមករា និងមន្ទីររៀបចំដែនដី ត្រូវចែកជូនប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡានេះអោយរួចរាល់ក្នុងរយៈពេល២ថ្ងៃ។

ទទួលបានការណែនាំនេះ អាជ្ញាធរនិងមន្ទីរខាងលើបានបែងចែកក្រុមការងារចំនួន៨ក្រុម ពោលគឺចែកនៅគ្រប់អគារតែម្តង សំដៅធ្វើយ៉ាងណាអោយការងារនេះបានលឿន ទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលបានរស់នៅក្នុងអាគារបុរីកីឡាទាំងជាង ១ ២០០ គ្រួសារ បានសម្ដែងនូវការត្រេកអររីករាយ និងអរគុណយ៉ាងខ្លាំង ចំពោះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ប្រគល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ មានសិទ្ធិដោយគ្មានការភ័យខ្លាច។

អ្នកស្រី ជា សូរិយា ដែលកំពុងរស់នៅជាន់ទី ៦ បានបង្ហាញក្តីរីករាយថា លោកស្រីពិតជាមិននឹកស្មានថា មានភ័ព្វសំណាងទទួលបានបណ្ណកម្មសិទ្ធិ ដូចប្រជាពលរដ្ឋទូទៅនោះទេ។ អ្វីដែលធ្វើឲ្យលោកស្រីរីករាយបំផុត គឺសម្ដេចប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញគិតគូរដល់សុខទុក្ខ និងផ្ដល់ភាពកក់ក្តៅ ដល់អ្នករស់នៅសំណង់បុរីកីឡាទាំងអស់។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុងសំណង់អគារបុរីកីឡា «សូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ផ្ដល់ជូននូវបានកម្មសិទ្ធិដល់យើងខ្ញុំទាំងអស់គ្នានាពេលនេះ»។

ចំណែកលោក ហយ ហ៊ុន និងលោកស្រី លុក លន់ ចាន់ថាវរី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាការសម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក៏ដូចជាប្រជាពលរដ្ឋដែលងាយរងគ្រោះ ហើយថ្ងៃនេះរូបលោកនិងប្រជាពលរដ្ឋ ដែលរស់នៅទីនេះទាំងអស់បានប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួន សម្រាប់គ្រប់គ្រងលើផ្ទះសម្បែងដោយភាពកក់ក្តៅបំផុត និងមានឱកាស បានយកប្លង់ផ្ទះទាំងនោះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃ។

គួរបញ្ជាក់ថា តំបន់បុរីកីឡាមានអគារចំនួន ៨ មានប្រជាពលរដ្ឋចំនួនជាង ១២០០ គ្រួសារ ស្មើ ១,៣៩២ យូនីត ឬ ១,៣៩២ បន្ទប់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

មន្ត្រីជាន់ខ្ពស់កាកបាទក្រហម អំពាវនាវកម្មកររោងចក្រ ប្រើចានស្រាក់ដាក់ម្ហូបជំនួសថង់ប្លាស្ទិក

សុខភាព១៣ នាទី មុន

ក្រសួងសុខាភិបាលបណ្តុះបណ្តាល វេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក សង្រ្គោះទារកឱ្យមានប្រសិទ្ធភាពខ្ពស់

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

លោក ត្រាំ មានយុទ្ធសាស្ត្រពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន តែសុំលាក់សិន

នយោបាយ១៩ នាទី មុន

សម្តេចធិបតី៖ ក្នុងនាមជាប្តី ខ្ញុំមានសិទ្ធិការពារភរិយា ពីការវាយប្រហារដោយវិទ្យុ Cambodia Daily

ជីវិតកម្សាន្ដ៤១ នាទី មុន

តួអង្គសាច់ដុំកង់ៗ រឿង”សទ្ធាមាណព” ឡៃ ច័ន្ទថៃ ក្ដោបបានឱកាសធំលើកដំបូង ខណៈជោគជ័យសិល្បៈ

Sokha Hotels

ព័ត៌មានពេញនិយម