ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំមមី – ជោគជតារាសី និង​ហោរាសាស្ត្រក្នុង​ឆ្នាំ ២០១៧

ឆ្នាំមមី កើត​ក្នុង​ឆ្នាំ៖ ២០១៤, ២០០២, ១៩៩០, ១៩៧៨, ១៩៦៦, ១៩៥៤

អាជីព​និង​ការងារ

នៅក្នុង​ឆ្នាំ២០១៧ខាងមុខនេះ អាជីព​និង​ការងារ​របស់លោក​អ្នក​កើត​ឆ្នាំមមី គឺ​ពិតជា​ល្អប្រសើរ​ណាស់ ព្រោះ​មាន​ផ្កាយ​សំណាង​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា ជួយ​ធ្វើ​ឲ្យ​ការងារ​មុខរបរ​របស់លោក​អ្នក​ទទួលបាន​ជោគជ័យ និង​រីកចំរើន។ ប៉ុន្តែ​លោកអ្នក​ក៏​អាច​ជួបប្រទះ​នឹង​ឩ​ប​សគ្គ​បន្តិចបន្តួច​ដែរ តែ​មិនជា​ថ្វី​នោះទេ ក្រោយ​ភ្លៀង​មេឃ​នឹង​ស្រលះ លោកអ្នក​នឹង​អាច​ឆ្លង​ផុត​ដោយ​រលូន។

ខែ​ដែល​អាច​នាំ​គ្រោះ​រួមមាន៖ ឧសភា, កញ្ញា និង តុលា។ ប៉ុន្មាន​ខែ​នេះ ត្រូវ​គិត​ឲ្យ​ល្អិតល្អន់​មុន​សម្រេចចិត្ត​ធ្វើ​ជំនួញ ឬ​ប្រកប​របរ​រកស៊ី។

ទ្រព្យសម្បត្តិ​លុយកាក់

ទ្រព្យសម្បត្តិ​លុយកាក់​របស់លោក​អ្នក​កើត​ឆ្នាំមមី ក៏​ល្អ​ប្រពៃ​ណាស់ដែរ គឺ​ទ្រព្យ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់ បន្តាក់ទុន​ប្រាកដជា​ចំណេញ និង​ត្រូវប៉ាន់​តែម្ដង។ យ៉ាងណាមិញ កុំ​ព្រោះតែ​ទទួលបាន​ផលចំណេញ​ច្រើន ចាយវាយ​មិន​ប្រណី ប្រយ័ត្ន​អស់​ដោយ​មិនដឹង​ខ្លួន។

សុខភាព

ចំពោះ​សុខភាព​របស់​អ្នក​កើត​ឆ្នាំមមី គឺ​ពុំសូវល្អ​នោះទេ ជួន​ល្អ​ជួន​អាក្រក់ ដូចនេះ​ត្រូវ​ប្រយ័ត្ន​ពី​សុខភាព​ឲ្យ​មែនទែន។ ប្រសិនជា​កើតមាន​ជំងឺ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ជាពិសេស​លោកអ្នក​ដែលមាន​វ័យ​ចំណាស់។

ស្នេហា

ចំពោះ​វិថី​ស្នេហ៍​របស់លោក​អ្នក ដែល​កើត​ឆ្នាំមមី គឺ​ល្អ​ណាស់ គ្មាន​ទំនាស់​ទាស់សម្ដី​គ្នា​នោះទេ ហើយ​បើសិនជា​លោកអ្នក ដែល​កើត​ឆ្នាំមមី​ណា ដែល​មិនទាន់មាន​គូ គឺ​នៅក្នុង​ឆ្នាំ២០១៧ខាងមុខនេះ អាចមាន​សង្ឃឹម​មាន​នឹង​គេ​ដែរ​ហើយ។

ការសិក្សា

លទ្ធផល​សិក្សា​របស់​អ្នក​កើត​ឆ្នាំមមី ក៏​ល្អ​ដែរ គឺ​នឹងមាន​ភាព​រីកចម្រើន​ជា​លំដាប់ និង​ទទួលបាន​ជោគជ័យ និង​លទ្ធផល​ល្អជា​បន្តបន្ទាប់។ ប៉ុន្តែ លោកអ្នក​ដែល​កើត​ឆ្នាំមមី នៅពេល​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ថ្នាក់ រឺ​ជាមួយ​អ្នកដទៃ គប្បី​ត្រូវ​ប្រុងប្រយ័ត្ន​ពាក្យសម្ដី​បន្តិច ចៀសវាង​មាន​បញ្ហា​កើតឡើង។

ចំណាត់ថ្នាក់៖ ទី២
ទិសនាំលាភសំណាង៖ ពាយព្យ
លេខលាភសំណាង៖ ១១
ពណ៌លាភសំណាង៖ លឿង និងប្រផេះ
ឆ្នាំដែលត្រូវគ្នា៖ ឆ្នាំចរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684