ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំមមែ – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៧

ឆ្នាំមមែ កើត​ក្នុង​ឆ្នាំ៖ ២០១៥, ២០០៣, ១៩៩១, ១៩៧៩, ១៩៦៧, ១៩៥៥, ១៩៤៣

អាជីព​និង​ការងារ

អាជីព​ការងារ របស់លោក​អ្នក​កើត​ឆ្នាំមមែ នៅក្នុង​ឆ្នាំ២០១៧ គឺ​មិនសូវ​អំណោយផល​នោះទេ គឺអាច​ប្រឈមមុខ​នឹង​ឧបសគ្គ​ច្រើន ដោយសារ​តែមាន​វត្តមាន​របស់​ផ្កាយ​កំណាច “Zai Sha”។ ប៉ុន្តែ លោកអ្នក​អាចធ្វើ​ឲ្យ​ឧបសគ្គ​ទាំងនោះ រសាត់​បាត់​ទៅបាន ដោយ​ការ​ខំប្រឹង​តស៊ូសន្សឹមៗរបស់លោក​អ្នក ។

ខែ​ដែល​អាច​នាំមក​នូវ​សំណាង​រួមមាន៖ ឧសភា, មិថុនា និង កញ្ញា។

ទ្រព្យសម្បត្តិ​លុយកាក់

ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់ របស់លោក​អ្នក​កើត​ឆ្នាំមមែ ក៏​ពុំសូវល្អ​ដែរ ត្រូវ​ប្រុងប្រយ័ត្ន​មុននឹង​ចំណាយ​ទៅលើ​អ្វីមួយ ត្រូវតែ​ឆ្លងកាត់​ការគិត​ឲ្យ​បាន​ល្អិតល្អន់ ចៀសវាង​ទទួលរង​ការខាតបង់។ មួយវិញទៀត ចំពោះ​លោកអ្នក​កើត​ឆ្នាំមមែ​ណា ដែលមាន​ចំណូលចិត្ត​លេងល្បែង ឈប់​បាន​គួរតែ​ឈប់​ទៅ។

សុខភាព

សុខភាព​របស់លោក​អ្នក​កើត​ឆ្នាំមមែ នៅ​ឆ្នាំ២០១៧ ក៏​ពុំសូវល្អ​ដែរ ដោយសារ​តែមាន​ផ្កាយ​កំណាច “Diao Ke” បង្ហាញខ្លួន។ លោកអ្នក​ត្រូវ​ថែទាំ​សុខភាព​របស់ខ្លួន ឲ្យ​បានល្អ ព្រោះ​ឆ្នាំ២០១៧ខាងមុខនេះ លោកអ្នក​ងាយស្រួល នឹងមាន​ជំងឺ​ចូលមក​បៀតបៀន។ ប្រសិនបើ ប្រទះ​កើតមាន​ជំងឺ​ធំដុំ​អ្វី ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់។

ស្នេហា

ស្នេហា​របស់លោក​អ្នក​កើត​ឆ្នាំមមែ ក៏​មិនល្អ​ប៉ុន្មាន​ដែរ គឺអាច​នឹង​កើតមាន​ជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត ហើយ​ចំពោះ​រឿង​មនោសញ្ចេតនា​ក៏​មិនសូវ​ល្អ​នឹង​គ្នា​ដែរ ជួន​ក្តៅ​ជួន​ត្រជាក់។ដូចនេះ លោកអ្នក​ត្រូវ​គប្បី កុំ​ប្រើ​ពាក្យសំដី​មិន​សមរម្យ និង​អំពើហិង្សា ចៀសវាង​ធ្វើ​ឲ្យ​ចំណងស្នេហា​ប្រេះឆា ដោយសារ​ការខឹង​ច្រឡោត តោតតូង​មួយពេល។

ការសិក្សា

លទ្ធផល​សិក្សា​របស់​អ្នក​កើត​ឆ្នាំមមែ ក៏​មិនសូវ​រីកចម្រើន​ដែរ គឺ​ពេលខ្លះ​ល្អ ពេលខ្លះទៀត​មិនសូវ​ល្អ។ ដូចនេះ អ្នក​ដែល​កើត​ឆ្នាំមមែ គួរតែ​យកចិត្តទុកដាក់​ក្នុង​ការសិក្សា​របស់ខ្លួន មិនត្រូវ​ធ្វេសប្រហែស ឬ​ធ្វើ​មិន​ខ្វល់​នោះទេ។

ចំណាត់ថ្នាក់៖ ទី៩
ទិសនាំលាភសំណាង៖ ខាងត្បូង
លេខលាភសំណាង៖ ៧
ពណ៌លាភសំណាង៖ ប្រហម និងទឹកក្រូច
ឆ្នាំដែលត្រូវគ្នា៖ ឆ្នាំមមី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684