ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំវក – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៧

ឆ្នាំវក កើត​ក្នុង​ឆ្នាំ៖ ២០១៦, ២០០៤, ១៩៩២, ១៩៨០, ១៩៦៨, ១៩៥៦, ១៩៤៤

អាជីព​និង​ការងារ

អាជីព​ការងារ​របស់​អ្នក​កើត​ឆ្នាំវក នៅក្នុង​ឆ្នាំ២០១៧ គឺ​ពុំសូវល្អ​ទេ ដោយសារ​តែមាន​វត្តមាន​របស់​ផ្កាយ​កំណាច “Tian Sha” បានបង្ហាញ​ខ្លួន ដែល​ធ្វើ​ឲ្យ​លោកអ្នក​ពិបាក ក្នុងការ​សម្រេចការ​ងា​រ​អ្វីមួយ និង​មិន​សម​តាម​បំនង​ដែល​ខ្លួន​ចង់បាន។ លោកអ្នក គឺអាច​ជួប​និង​ឧបសគ្គ​មួយចំនួន ដែល​នឹកស្មាន​មិន​ដល់។ហេតុនេះ ចូរ​ប្រុងប្រយ័ត្ន​មុននឹង​ធ្វើ​ការងារ  ឬ​ប្រក​បរបរ​អ្វីមួយ។

ខែ​ដែល​នាំមក​នូវ​សំណាង​រួមមាន៖ កុម្ភៈ, ឧសភា, កក្កដា និង វិច្ឆិកា។

ទ្រព្យសម្បត្តិ​លុយកាក់

ទ្រព្យសម្បត្តិ​លុយកាក់​របស់​អ្នក​កើត​ឆ្នាំវក គឺ​ល្អ​គ្រាន់បើ​ដែរ នៅក្នុង​ឆ្នាំ២០១៧ខាងមុខនេះ ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន​នូវ​ការចាយវាយ ដូចជា​ការបណ្ដាក់ទុន​ទៅលើ​អ្វីមួយ​ជាដើម។ លោកអ្នក​ត្រូវ​គិត​ឲ្យ​បាន​ម៉ត់ចត់ ជៀសវាង​ត្រូវ​ជន​ទុច្ចរិត បោកប្រាស់ ឬ​ទទួលរង​ការខាតបង់ ដោយ​ការធ្វេសប្រហែស​របស់ខ្លួន។

សុខភាព

នៅក្នុង​ឆ្នាំ២០១៧ សុខភាព​របស់​អ្នក​កើត​ឆ្នាំវក ត្រូវបាន​គេ​ទស្សន៍ទាយ​ដឹងថា មាន​ផ្កាយ​កំណាច “Bing Fu” បានបង្ហាញ​ខ្លួន ដែល​ធ្វើ​ឲ្យ​លោកអ្នក​ងាយស្រួល នឹង​កើតមាន​ជម្ងឺផ្សេង។ ដូចនេះហើយ លោកអ្នក​គួរតែ​សម្រាក​មើលថែ​សុខភាព​ខ្លួនឯង ឲ្យ​បាន​ច្រើន និង​ឲ្យ​បានល្អ។ មួយវិញទៀត កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​ហត់នឿយ​ពេក។

ស្នេហា

ចំពោះ​ទំនាក់ទំនង​ស្នេហា របស់​អ្នក​ដែល​កើត​ឆ្នាំវក គឺ​ពិតជា​ល្អ​ណាស់ មិនមាន​ជម្លោះ​អ្វី​កើតឡើង​នោះទេ។ ផ្ទុយទៅវិញ មនោសញ្ចេតនា​រវាង​លោកអ្នក​និង​ភាគី គឺមាន​ភាព​រីកចម្រើន និង​កាន់តែ​ចុះសម្រុង​គ្នា ដោយសារ​តែមាន​វត្តមាន​ផ្កាយ​សំណាង “Hong Luan” បានបង្ហាញ​ខ្លួន។

ការសិក្សា

លទ្ធផល​សិក្សា​របស់​អ្នក​ដែល​កើត​ចំ​ឆ្នាំវក ក៏​ល្អ​ដែរ ឲ្យ​តែ​លោកអ្នក​ខិតខំ​ប្រឹងប្រែង ប្រាកដជា​ទទួលបាន​ជោគជ័យ និង​ទទួលបាន​ការលើក​តំ​កើន ក៏ដូចជា​ការកោតសរសើ​រ​ជាពុំខាន។

ចំណាត់ថ្នាក់៖ ទី១០
ទិសនាំលាភសំណាង៖ ខាងជើង និងអាគ្នេយ៍
លេខលាភសំណាង៖ ១ និង ៥
ពណ៌លាភសំណាង៖ ខៀវ ខ្មៅ លឿង និងប្រជេះ
ឆ្នាំដែលត្រូវគ្នា៖ ឆ្នាំជូត និងឆ្នាំរោង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684