Connect with us

កីឡា

គ្រូថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម មានប្រវត្តិមិនធម្មតា!

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានប្រកាសជាផ្លូវការ នូវការតែងតាំងបុរសជនជាតិបារាំងអាយុ៦៧ឆ្នាំឈ្មោះ Philippe Trussier ជាគ្រូបង្វឹកក្រុមឈុតធំ និងជម្រើសជាតិ U-23 វៀតណាមរយៈពេល៤ឆ្នាំ ហើយលោកបានដាក់​គោល​ដៅ​រក្សា​តំណែង​មេដាយ​​មាសស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​ទៀតផង។

លោក Philippe Trussier
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​វៀតណាម​បាន​ឲ្យ​ដឹង លោក​ Troussier នឹង​ទទួល​បាន​ប្រាក់​ខែ​៦​ម៉ឺន​ដុល្លារ​អាមេរិក ពោលគឺ​ខ្ពស់ជាង​តិច​តួច​លើ​អតីត​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង Park Hang-seo។

លោក Trussier មានបេសកកម្មសំខាន់ក្នុងការដឹកនាំវៀតណាម ហើយនឹងចាប់ផ្តើមការងារជាមួយក្រុមឈុតធំនៅថ្ងៃ FIFA Day ក្នុងខែមីនា រួមទាំងក្រុមអាយុក្រោម២៣ឆ្នាំ ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសកម្ពុជា។

លោក Philippe Trussier

Troussier ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកូតឌីវ័រ ប៊ូគីណាហ្វាសូ នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង ជប៉ុន និងកាតា។ គាត់បានដឹកនាំអាហ្រ្វិកខាងត្បូង ឡើងទៅកាន់វគ្គចែកពូលនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ១៩៩៨ ក្នុងប្រទេសបារាំង និងដឹកនាំជប៉ុនឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៅ FIFA World Cup ឆ្នាំ២០០២ ដែលជប៉ុន និងកូរ៉េខាងត្បូង ធ្វើជាសហម្ចាស់ផ្ទះ។

លោក Philippe Trussier ដឹកនាំជម្រើសជាតិជប៉ុន ក្នុងឆ្នាំ២០០២

លោក Troussier ក៏បានឈ្នះពានរង្វាន់ AFC Asian Cup ឆ្នាំ២០០០ជាមួយប្រទេសជប៉ុនផងដែរ ហើយបានដឹកនាំក្រុម U20 របស់ប្រទេសនេះ ឲ្យទទួលបានចំណាត់ថ្នាក់លេខ២ក្នុងព្រឹត្តិការណ៍ FIFA World Youth Championship ឆ្នាំ១៩៩៩ នៅប្រទេសនីហ្សេរីយ៉ា។

នៅឆ្នាំ២០១៨ គាត់បានក្លាយជានាយកបច្ចេកទេសនៃសាលាបាល់ទាត់ PVF បន្ទាប់មកទទួលបន្ទុកដឹកនាំក្រុម U19 វៀតណាម។ ក្រោមការដឹកនាំរបស់គាត់ ក្រុមនេះបានឈ្នះវគ្គជម្រុះទៅលេងពានរង្វាន់ AFC U19 Championship ឆ្នាំ២០២០ ប៉ុន្តែព្រឹត្តិការណ៍នោះ ត្រូវបានលុបចោល ដោយសារជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hanoi Times

ចុចអាន៖ លោក​ Troussier​ ទទួល​​​​បាន​​​ប្រាក់​​ខែ​​៦​​ម៉ឺន​​ដុល្លារ​​​​ដឹក​​នាំ​​​​វៀតណាម​​​ និង U23 ​មក​ស៊ីហ្គេម​​​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម