ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំរកា – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៧

ឆ្នាំរកា កើត​ក្នុង​ឆ្នាំ៖ ២០០៥, ១៩៩៣, ១៩៨១, ១៩៦៩, ១៩៥៧, ១៩៤៥

អាជីព​និង​ការងារ

នៅ​ឆ្នាំ២០១៧ខាងមុខនេះ អាជីព​និង​ការងារ​របស់លោក​អ្នក​កើត​ឆ្នាំរកា គឺ​ពុំសូវល្អ​នោះទេ ព្រោះ​គេ​បាន​ទស្សន៍ទាយ​ដឹងថា មាន​ផ្កាយ​កំណាច​មួយចំនួន​បានបង្ហាញ​ខ្លួន ហើយ​ផ្កាយ​កំណាច​ទាំងនោះ អាចធ្វើ​ឲ្យ​លោកអ្នក​ជួប​និង​ឧបសគ្គ​ជាច្រើន។ ប៉ុន្តែ​ឧបសគ្គ​ទាំងនោះ គឺ​ពុំ​ជះឥទ្ធិពល​ទៅលើ​អាជីព​ការងារ របស់លោក​អ្នកខ្លាំង​នោះទេ។ ម្យ៉ាងវិញទៀត នៅពេលដែល​ជួប​ឧបសគ្គ និង​មាន​បញ្ហា​កើតឡើង​នោះ លោកអ្នក​ប្រាកដ​ជាមាន​អ្នក​ចេញមុខ មកជួយ​ដោះស្រាយ​ឲ្យ​ជាក់​ជាពុំខាន​ឡើយ។

ខែ​ដែល​នាំមក​នូវ​សំណាង​រួមមាន៖ មិនា, មេសា និង វិច្ឆិកា។

ទ្រព្យសម្បត្តិ​លុយកាក់

ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់ របស់លោក​អ្នក​កើត​ឆ្នាំរកា គឺ​ពុំ​សូវ​កាក់កប​នោះទេ។ ដូច្នេះ​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង ក្នុងការ​ចំណាយ​ទៅលើ​អ្វីមួយ ចៀសវាង​ការ​ខាង​បង់​ធ្ងន់ធ្ងរ។

សុខភាព

សុខភាព​របស់​អ្នក​កើត​ឆ្នាំរកា ក៏​ពុំសូវល្អ​ដែរ ដោយសារ​តែមាន​ផ្កាយ​កំណាច “Fu Shi” បានបង្ហាញ​ខ្លួន ដែល​ធ្វើ​ឲ្យ​សុខភាព​របស់លោក​អ្នក ងាយ​នឹង​កើតមាន​បញ្ហា។ មួយវិញទៀត លោកអ្នក​ត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន ចំពោះ​វត្ថុ​ប្រើប្រាស់​មួយចំនួន​ដូចជា កាំបិត កន្ត្រៃ ក៏ដូចជា​របស់​ដែល​មុត​ស្រួច ពីព្រោះ​មាន​វត្តមាន​ផ្កាយ​កំណាច “Jian Feng” ដែល​អាចធ្វើ​ឲ្យ​លោកអ្នក​ងាយស្រួល​នឹងរង​របួស។

ស្នេហា

ស្នេហា​របស់​អ្នក​កើត​ឆ្នាំរកា នៅក្នុង​ឆ្នាំ២០១៧ ក៏​មិនសូវ​ល្អ​ណាស់ណា​ដែរ។ ទំនាក់​ទំ​នាង​រវាង​លោកអ្នក​កើត​ឆ្នាំរកា ជាមួយនឹង​ភាគី គឺអាច​នឹងមាន​ភាព​សោះកក្រោះ មិនសូវ​បារម្ភ​ពីគ្នា​នោះទេ។ ចំណែកឯ អ្នក​កើត​ឆ្នាំរកា​ណា​ដែល​មិនទាន់មាន​គូរ នៅក្នុង​ឆ្នាំនេះ ក៏​ពិបាក​ជួប​អ្នក​ដែល​ត្រូវចិត្ត​ដែរ។

ការសិក្សា

លទ្ធផល​សិក្សា​របស់​អ្នក​កើត​ឆ្នាំរកា គឺ​ល្អប្រសើរ។ អ្នក​កើត​ឆ្នាំរកា នឹង​ទទួលបាន​ភាព​រីកចំរើន ក្នុង​ការសិក្សា​របស់ខ្លួន ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន នូវ​សុខភាព​របស់​ខ្លូន ដែល​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ដល់​ការរៀនសូត្រ។

ចំណាត់ថ្នាក់៖ ទី៥
ទិសនាំលាភសំណាង៖ អាគ្នេយ៍
លេខលាភសំណាង៖ ៥
ពណ៌លាភសំណាង៖ លឿង និងប្រជេះ
ឆ្នាំដែលត្រូវគ្នា៖ ឆ្នាំរោង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684