ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំច – ជោគជតារាសី និង​ហោរាសាស្ត្រ​ក្នុង​ឆ្នាំ ២០១៧

ឆ្នាំច កើត​ក្នុង​ឆ្នាំ៖ ២០០៦, ១៩៩៤, ១៩៨២, ១៩៧០, ១៩៥៨, ១៩៤៦

អាជីព​និង​ការងារ

អាជីព​ការងារ​របស់លោក​អ្នក​កើត​ឆ្នាំច នៅក្នុង​ឆ្នាំ២០១៧ខាងមុខនេះ គឺអាច​និយាយបានថា ល្អប្រសើរ​ដែរ ដោយសារ​តែមាន​ផ្កាយ​សំណាង “Tai Yang” បានបង្ហាញ​ខ្លួន ដែល​ជួយ​ឲ្យ​លោកអ្នក អាច​សម្រេច​ការងារ​ទៅបាន​យ៉ាង​រលូន។ ប៉ុន្តែ​ទន្ទឹមនឹង​គ្នា​នេះដែរ ក៏មាន​វត្តមាន​ផ្កាយ​គ្រោះ “Nian Sha” បានបង្ហាញ​ខ្លួន​ដែរ ដូច្នេះ​លោកអ្នក​ដែល​កើត​ឆ្នាំច​ទាំងអស់ ត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន និង​គិត​ឲ្យ​បាន​ដិតដល់ មុននឹង​ធ្វើការ​អ្វីមួយ ចៀសវាង​ចាញ់បោក​គេ។

ខែ​ដែល​នាំមក​នូវ​សំណាង​រួមមាន៖ មិនា,មេសា, កញ្ញា និង ធ្នូ។

ទ្រព្យសម្បត្តិ​លុយកាក់

ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់​របស់​អ្នក​កើត​ឆ្នាំច​វិញ គឺ​និយាយបានថា លុយកាក់​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់។ ប៉ុន្តែ ទោះបីជា​កាក់កប​យ៉ាងណា លោកអ្នក​ក៏​មិនត្រូវ​ធ្វេសប្រហែស​ដែរ គឺ​ត្រូវ​គិតគូ​ឲ្យ​បាន​ល្អិតល្អន់ មុននឹង​ចំណាយ​ទៅលើ​អ្វីមួយ ចៀសវាង​ត្រូវគេ​បោកប្រាស់ និង​ទទួលរង​ការខាតបង់។

សុខភាព

សុខភាព​របស់​អ្នក​កើត​ឆ្នាំច ហាក់​មិនសូវ​ល្អ​នោះទេ ដោយសារ​តែមាន​ផ្កាយ​កំណាច២គឺ “De Sha” និង “Tian Kong“ បាន​លេចឡើង  ដែល​ធ្វើ​ឲ្យ​សុខភាព​របស់លោក​អ្នក ងាយស្រួល​នឹង​កើតមាន​បញ្ហា។ ប្រសិនជា ប្រទះឃើញ​មាន​បញ្ហា​សុខភាព លោកអ្នក​ត្រូវ​ទៅរក​គ្រូពេទ្យ ដើម្បី​ពិភាក្សា​ស្ថានភាព​ជម្ងឺភ្លាមៗជាបន្ទាន់។

ស្នេហា

ចំពោះ​រឿង​ស្នេហា​របស់​អ្នក​កើត​ឆ្នាំច គឺ​ត្រចះត្រចង់​ល្អ​ណាស់ ដោយ​មិនសូវមាន​ជម្លោះ​ទាស់ទែង​គ្នា​នោះទេ ហើយ​ចំពោះ​អ្នក​ដែល​អត់​គូ​វិញ គឺអាច​នឹង​ជួប​មនុស្ស​ដែល​ត្រូវចិត្ត​ត្រូវ​ថ្លើម​គ្នា។

ការសិក្សា

លទ្ធផល​សិក្សា​របស់​អ្នក​កើត​ឆ្នាំច គឺ​ជួន​ល្អ​ជួន​អាក្រក់។ ដូច្នេះ ចូរ​កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ត្រូវ​បន្ថែម​ការយកចិត្ត​ទុក និង​ផ្តោតអារម្មណ៍​ក្នុងការ​រៀនសូត្រ​របស់​ខ្លួន ព្រោះ​វា​អាចធ្វើ​ឲ្យ​លោកអ្នក​ទទួលបាន​ជោគជ័យ និង​ការកោតសរសើរ។

ចំណាត់ថ្នាក់៖ ទី៣
ទិសនាំលាភសំណាង៖ ខាងត្បូង
លេខលាភសំណាង៖ ៧
ពណ៌លាភសំណាង៖ លឿង និងទឹកក្រូច
ឆ្នាំដែលត្រូវគ្នា៖ ឆ្នាំមមី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684