ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំកុរ – ជោគជតារាសី និងហោរាសាស្ត្រក្នុងឆ្នាំ ២០១៧

ឆ្នាំកុរ កើត​ក្នុង​ឆ្នាំ៖២០០៧, ១៩៩៥, ១៩៨៣, ១៩៧១, ១៩៥៩, ១៩៤៧

អាជីព​និង​ការងារ

អាជីព​ការងារ​របស់​អ្នក​កើត​ឆ្នាំកុរ នៅក្នុង​ឆ្នាំ២០១៧ខាងមុខនេះ គឺអាច​ជួបប្រទះ​នឹង​ឧបសគ្គ​ច្រើន ពីព្រោះ​គេ​បាន​ទស្សន៍ទាយ​ដឹងថា មាន​ផ្កាយ​កំណាច៣គឺ “Bao wei”, “Tun Xian” និង “De Sang” បានបង្ហាញ​ខ្លួន។ ម្ល៉ោះហើយ លោកអ្នក​ដែល​កើត​ឆ្នាំកុរ គប្បី​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​ខ្លាំង​មែនទែន ក្នុងការ​ប្រកប​អាជីព ឬ​ធ្វើ​ជំនួញ​រកស៊ី ចៀសវាង​ទទួលរង​ការខាតបង់។

ទ្រព្យសម្បត្តិ​លុយកាក់

ចំពោះ​ទ្រព្យសម្បត្តិ​លុយកាក់ របស់​អ្នក​កើត​ឆ្នាំកុរ ក៏​មិនសូវ​ល្អ​ដែរ គឺអាច​ប្រឈមមុខ​នឹង​ការខាតបង់​មួយចំនួន និង​ងាយស្រួល​ត្រូវគេ​បោកប្រាស់។ ដូច្នេះ លោកអ្នក​កើត​ឆ្នាំកុរ ត្រូវ​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ជៀសវាង​ទទួលរង​ការបាត់បង់​លុយកាក់​ច្រើន។ ខែ​ដែល​អាច​នាំមក​នូវ​សំណាង​រួមមាន៖ ឧសភា និង តុលា។

សុខភាព

ចំពោះ​សុខភាព​របស់​អ្នក​កើត​ឆ្នាំកុរ នៅ​ឆ្នាំ២០១៧ខាងមុខនេះ គឺ​ងាយ​ទទួលរង​នូវ​ការនឿយហត់​ច្រើន និង​ប្រឈមមុខ​នឹង​ស្រេ្ត​ស ដោយសារតែ​បន្ទុក​អាជីព​និង​ការងារ។ ដូច្នេះហើយ លោកអ្នក​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន ចៀសវាង​មាន​បញ្ហា​សុខភាព​កើតឡើង។ មួយវិញទៀត ត្រូវ​ប្រុងប្រយ័ត្ន​នូវ​ការហូបចុក។

ស្នេហា

ស្នេហា​របស់​អ្នក​កើត​ឆ្នាំកុរ នៅ​ឆ្នាំ២០១៧ គឺ​ហាក់ដូចជា​រដិបរដុប ដែល​ជួន​ក្តៅ​ជួន​ត្រជាក់។ ដូច្នេះ ប្រសិន​ជាមាន​ជម្លោះ លោកអ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​បន្តិច កុំ​ឲ្យ​កើត​មានរឿង​កាន់តែ​ធំ ដូច​គេ​ថា រឿង​ធំ​ឲ្យ​ក្លាយជា​រឿង​តូច រឿង​តូច​ក្លាយជា​គ្មាន​រឿង ថយ​ម្នា​ក់មួយ​ជំហាន។

ការសិក្សា

នៅក្នុង​ឆ្នាំ២០១៧ លទ្ធផល​សិក្សា​របស់​អ្នក​កើត​ឆ្នាំកុរ គឺ​មិនសូវ​ល្អ​នោះទេ គឺ​ងាយស្រួល​បែក​អារម្មណ៍ ហើយ​ការសិក្សា​ហាក់​មាន​សភាព​ធ្លាក់ចុះ។ ដូច្នេះហើយ លោកអ្នក​កើត​ឆ្នាំកុរ ត្រូវខិតខំ​បន្ថែម ដើម្បី​ឲ្យ​ខ្លួនឯង ទទួលបាន​ជោគជ័យ ជៀសវាង​មាន​វិប្បដិសារី នៅ​ថ្ងៃ​ខាងមុខ។

ចំណាត់ថ្នាក់៖ ទី៨
ទិសនាំលាភសំណាង៖ ទិសឦសាន
លេខលាភសំណាង៖ ៣
ពណ៌លាភសំណាង៖ បៃតង
ឆ្នាំដែលត្រូវគ្នា៖ ឆ្នាំខាល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684