Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចេញច្បាប់ “ហាមដុតព្រៃឈើ” ដើម្បីទប់ស្កាត់បញ្ហាបំពុលខ្យល់

បានផុស

នៅ

រដ្ឋាភិបាលថៃបានប្រកាសច្បាប់ “ហាមដុតព្រៃឈើ” ដើម្បីទប់ស្កាត់ការបំពុលខ្យល់ បន្ទាប់ពីប្រទេសនេះកំពុងមានបញ្ហាបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លើងឆេះព្រៃ និងការឆេះដីស្រែចម្ការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្នុងរដូវប្រាំង ដោយកំហាប់ខ្យល់ពុល PM2.5 ឈានដល់កម្រិតខ្ពស់បំផុតនៅទូទាំងប្រទេស ខណៈនៅទីក្រុងបាងកក កម្រិតផ្សែងអ័ព្ទកាលពីថ្ងៃសុក្រ គឺច្រើនជាងស្តង់ដារអង្គការសុខភាពពិភពលោក (WHO) ដល់ទៅ ៦ ដងឯណោះ ។

ចំណែកមូលហេតុចម្បងនៃបញ្ហានេះ ត្រូវបានគេជឿថា បណ្ដាលមកពីភ្លើងឆេះព្រៃ និងការឆេះកសិដ្ឋាននៅភាគខាងជើងនៃប្រទេស ខណៈអាជ្ញាធរ​ក៏កំពុង​ជំរុញ​អ្នក​ជំងឺ​ផ្លូវដង្ហើមឲ្យ​ឈប់​ធ្វើ​សកម្មភាពនៅខាង​ក្រៅ​ផ្ទះផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យហាមឃាត់ការដុតក្នុងកសិដ្ឋានទាំងអស់ រហូតដល់ចុងខែមេសា ហើយ​អ្នក​ណាហ៊ានបំពាន​​ប្រឈម​នឹង​ការ​ផាក​ពិន័យធ្ងន់ ក ។

ទន្ទឹមនោះ រដ្ឋាភិបាលបានបញ្ជាឲ្យអាជ្ញាធរបិទឧទ្យានជាតិ និងដែនជម្រកសត្វព្រៃចំនួន ៨ កន្លែង ដើម្បីកាត់បន្ថយភ្លើងឆេះព្រៃ ខណៈក៏ហាមឃាត់ដល់ប្រជាកសិករពីការដុតចម្ការរបស់ពួកគេផងដែរ ជាពិសេសគឺចម្ការអំពៅ បើទោះបីជាប្រមូលផលហើយក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម