Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អនុម័តច្បាប់ ហាមបណ្តេញសិស្សនិស្សិតមានផ្ទៃពោះ ចេញពីសាលា

បានផុស

នៅ

បទប្បញ្ញត្តិថ្មីរបស់ថៃ ដែលហាមប្រាមសាលារៀន មហាវិទ្យាល័យ និងសាកលវិទ្យាល័យពីការបណ្តេញចេញ ឬផ្ទេរសិស្សនិស្សិតមានផ្ទៃពោះ បានចូលជាធរមានហើយ ដែលវិធានការនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការការពារសិទ្ធិសិស្សនិស្សិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទប្បញ្ញត្តិនេះចែងថា គ្រឹះស្ថានអប់រំទាំងអស់នៅក្នុងប្រទេសថៃ មិនត្រូវបណ្ដេញសិស្សនិស្សិតមានផ្ទៃពោះ ឬបង្ខំពួកគេឲ្យផ្ទេរទៅសាលាផ្សេង ផ្ទុយពីឆន្ទៈរបស់ពួកគេឡើយ។

បទប្បញ្ញត្តិនេះក៏និយាយផងដែរថា ចំណាត់ការនេះមានគោលបំណងធានាការការពារសិទ្ធិរបស់សិស្សនិស្សិត ក្នុងការទទួលបានការអប់រំត្រឹមត្រូវ។

ក្រសួងអប់រំថៃនិយាយថា បទប្បញ្ញត្តិនេះក៏ជាផ្នែកនៃផែនការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយការមានគភ៌ក្នុងវ័យជំទង់ និងផលប៉ះពាល់របស់ពួកគេទៅលើជីវិតរបស់យុវជនផងដែរ។

យោងតាមក្រសួង អត្រាបោះបង់ការសិក្សាក្នុងចំណោមសិស្សនិស្សិតដែលមានផ្ទៃពោះ បាននិងកំពុងធ្លាក់ចុះចាប់តាំងពីច្បាប់ឆ្នាំ២០១៦មក នៅពេលការការពារ និងដំណោះស្រាយនៃការមានផ្ទៃពោះនៅវ័យជំទង់ ត្រូវបានដាក់ឲ្យអនុវត្ត។

ក្នុងឆ្នាំ២០១៦ សិស្សនិស្សិតមានផ្ទៃពោះត្រឹមតែ១៣,៧%ប៉ុណ្ណោះ ដែលបានបន្តការសិក្សានៅសាលាខណៈរហូតដល់ទៅ ៥៣,៥% បានឈប់រៀន។

ក្នុងឆ្នាំ២០២១ ភាគរយនៃសិស្សនិស្សិតដែលបន្តការសិក្សាបន្ទាប់ពីមានផ្ទៃពោះ បានកើនឡើងដល់ ៣៣,៨% ខណៈភាគរយនៃអ្នកដែលឈប់រៀនបានធ្លាក់ចុះមកត្រឹម ៣៦,១%៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ចេញច្បាប់ “ហាមដុតព្រៃឈើ” ដើម្បីទប់ស្កាត់បញ្ហាបំពុលខ្យល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម