Connect with us

ព័ត៌មានអន្ដរជាតិ

បង្ហាញបញ្ជីកាន់កាប់ភាគហ៊ុនរាប់ពាន់លានបាតរបស់បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សភឿថៃ ២រូប

បានផុស

នៅ

ប្រភពព័ត៌មានបានឲ្យដឹងថា មានការបើកបង្ហាញបញ្ជីទ្រព្យសម្បត្តិភាគហ៊ុនរបស់បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃចំនួន២រូប គឺលោកស្រី ផេថងថាន ឈីណាវ៉ាត់ និងលោក ស្រេតថា ថាវីស៊ីន ដែលកាន់កាប់ភាគហ៊ុន នៅក្រុមហ៊ុនទីផ្សារភាគហ៊ុន (SC-SIRI) មានតម្លៃរួមគ្នាសរុបទាំងអស់ជាង ៦ពាន់លានបាត (ប្រហែល ១៧២.៩៦លានដុល្លារ) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ប្រភពព័ត៌មានបានរាយការណ៍អំពីការកាន់កាប់ភាគហ៊ុនរបស់លោកស្រី ផេថងថាន ឈីណាវ៉ាត់ និងលោក ស្រេតថា ថាវីស៊ីន ដែលត្រូវបានគេរំពឹងថា បុគ្គលទាំង២រូប នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។

បច្ចុប្បន្នលោកស្រី ផេថងថាន ឈីណាវ៉ាត់ ជាប្រធានគ្រួសារភឿថៃមានភាគហ៊ុន និងកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយនៅទីផ្សារភាគហ៊ុន (SC Asset Corporation Public Company Limited) ចំនួន 1,216,149,870ហ៊ុន ប្រមាណ 28.82% ដែលមានតម្លៃសរុបចំនួន 5,521,320,409.8បាត (តម្លៃគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣)។

ចំណែកលោក ស្រេតថា ថាវីស៊ីន ជាប្រធានក្រុមហ៊ុន (Sansiri Public Company Limited) បច្ចុប្បន្នកាន់កាប់ភាគហ៊ុនចំនួន 661,002,734ហ៊ុន ប្រមាណ 4.44% ដែលមានតម្លៃសរុបចំនួន 1,229,465,085.2បាត (តម្លៃគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣)។ ពោលគឺបូករួមបញ្ចូលគ្នាមានតម្លៃសរុបជាង ៦,៧៥០លានបាត ដែលនេះគឺជាការប្រកាសបញ្ជីកាន់កាប់ភាគហ៊ុនមុនការបោះឆ្នោតមកដល់ សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ prachachat

ចុចអាន៖ Elon Musk ឡើងអង្គុយកៅអីជាមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក ជំនួសគ្រួសារ LV វិញ

ចុចអាន៖ ត្រាំ សន្យាហាមនាំចូលទំនិញពី ចិន រយៈពេល ៤ ឆ្នាំ បើលោកជាប់ឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម