ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Yahoo បញ្ចេញ​ឲ្យ​ដឹង​អំពី hack ថ្មី​លើក​នេះ បូក​ថែម​អ្នកប្រើប្រាស់​១​ពាន់​លាន​នាក់

​ក្រុមហ៊ុន Yahoo បាន​និយាយ​ថា ទិន្នន័យ​ផ្ទាល់ខ្លួន​មកពី​អ្នកប្រើប្រាស់​ជាង​១​ពាន់​លាន​នាក់ ត្រូវ​បាន​លួច​នៅ​ក្នុង​ការ Hack មួយ​នៅ​ក្នុង​កាលបរិច្ឆេទ​ឆ្នាំ​២០១៣ គឺ​២​ដង​ធំ​ជាង​ការរំលោភ​មួយទៀត ដែល​ទើបបាន​បញ្ចេញ​ឲ្យ​ដឹង​កាលពី​៣​ខែ​មុន​នេះ​។

នៅ​ក្នុង​គ្រោះកាច​ដ៏​ធំ​សម្បើម​មួយ​ចំពោះ​អ្នកត្រួសត្រាយ​ផ្លូវ​អ៊ីន​ធើ​ណេ​ត​ដែល​ធ្វើ​ការ​តស៊ូ​នេះ ក្រុមហ៊ុន Yahoo បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​នេះ​នៅ​ពេល​ដែល​ខ្លួន​ធ្វើការ​ស៊ើប​អង្កេត​ទៅលើ​អ្វី​ដែល​ជា​ការ​រំលោភ ទិន្នន័យ​ដ៏​ធំ​បំផុត​រួចហើយ​របស់​ក្រុមហ៊ុន​តែមួយគត់​នេះ។

Yahoo បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា Yahoo ជឿ​ថា ភាគី​ទី​៣​ដែល​មិន​មាន​ការអនុញ្ញាត​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៣ បាន​លួច​ទិន្នន័យ​ដែល​ទាក់ទង​ជាមួយ​គណនី​របស់​អ្នកប្រើប្រាស់​ជាង​១​ពាន់​លាន​នាក់​។ Yahoo បាន​បន្ត​ថា ករណី នេះ​ប្រាកដជា​ខុសគ្នា​ពី​ឧប្បត្តិ​ហេតុដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ ដែល​បាន​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ចំនួន​៥០០​លាន​នាក់​នោះ។

ព័ត៌មាន​នេះ​ បាន​ចោទ​ការ​គំរាមកំហែង​ថ្មី ចំពោះ​កិច្ចព្រមព្រៀង​របស់ Yahoo ដើម្បី​លក់​ទ្រព្យសម្បត្តិ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន Verizon ក្នុង​តម្លៃ​៤,៨​ពាន់​លាន​ដុល្លារ​នោះ។ នៅក្នុង​ខែវិច្ឆិកា ក្រុមហ៊ុន Yahoo បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅមុន​ការរំលោភ​នេះ ខ្លួន​បាន​ទទួល​ឯកសារ​ទិន្នន័យ​ពី​ភ្នាក់ងារ​បង្ខំ​ឲ្យ​អនុវត្ត​ច្បាប់​ដែល​ភាគី​ទី​៣​បាន​អះអាង​ថា គឺជា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ Yahoo នោះ​។ ដោយ​ប្រើប្រាស់​នៅ​ខាងក្រៅ​អ្នក​ជំនាញ​ខាង​ផ្លូវច្បាប់​នោះ Yahoo ឥឡូវនេះ​បាន​អះអាង​ថា ប្រាកដ​ហើយ​នេះ គឺជា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ប៉ុន្តែ​បាន​បន្ថែម​ថា ខ្លួន​មិន​មាន​លទ្ធភាព​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​នៃ​ការរំលោភ​ដែល​ទាក់ទង​ជាមួយ​ចោរ​នោះទេ។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា ក្រុមហ៊ុន Yahoo បាន​ប្រកាន់យក​នូវ​ជំហាន​ទាំងឡាយ​ដើម្បី​ធានា​សន្តិភាព គណនី​របស់​អ្នកប្រើប្រាស់​និង​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​បង្ខំ​ឲ្យ​អនុវត្ត​ច្បាប់​។ ប្រធាន​មន្ត្រី​សន្តិសុខ​របស់ Yahoo លោក Bob Lord បាន​និយាយ​នៅក្នុង​ការ​បង្ហោះ​តាម​ប្លុក​មួយ​ថា ការរំលោភ​មួយចំនួន​ត្រូវបាន​ធ្វើឡើង​ដោយ hackers ែ​ដល​បាន​ចូល​ទៅរក​គណនី ដោយ​ពុំ​មាន​លេខ​សម្ងាត់​នោះទេ ដោយ​ប្រើប្រាស់ ” forged Cookies” (​ជា​វិធី​ចូល Hack មួយ​) ឬក៏​ឯកសារ​ទិន្នន័យ​ដែល​ពិនិត្យ​ផ្ទៀងផ្ទាត់​ឧបករណ៍​មួយ​ឬក៏​អ្នកប្រើប្រាស់។

​លោក Bob Lord បាន​បន្តថា “​យើង​ជឿថា ភាគី​ទី​៣​ដែល​មិនមាន​ការអនុញ្ញាត​បាន​ចូលទៅ​កាន់​លេខ​កូដ​នៃ​កម្មសិទ្ធិ​របស់​យើង​ដើម្បី​រៀន​អំពី​ថា​តើ​ត្រូវ​ចូល Hack យ៉ាងដូចម្តេច​និង​បាន​បន្ថែមថា យើង​បាន​ត​ភ្ជាប់​សកម្មភាព​មួយចំនួន​ទៅ​អ្នកដើរតួ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ​ដូចគ្នា​ដែល​គេ​ថា ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ចោរលួច​ទិន្នន័យ​ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២២ ខែកញ្ញា​នោះ​។ Yahoo ក៏បាន​និយាយ​ផងដែរ​ថា ខ្លួន​បានស្នើ​ឲ្យ​អ្នកប្រើប្រាស់​ដែល​ប៉ះពាល់​ផ្លាស់ប្តូរ​លេខ​សម្ងាត់​របស់​ពួកគេ នឹង​បាន​ចាត់ទុកជា​មោ​ឃៈ​នូវ​សំណួរ​សន្តិសុខ​ដែល​មិន​ដាក់បញ្ចូល​ព័ត៌មាន​ជា​លេខ​កូដ​សម្ងាត់​និង​ការឆ្លើយតប​នោះ៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684