Connect with us

កីឡា

ឥណ្ឌូណេស៊ី ប្រទេសទី ៤ បានរៀបចំប្រមូលផ្ដុំក្រុមបាល់ទាត់បុរស ដើម្បីត្រៀមស៊ីហ្គេម នៅកម្ពុជា

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី អាយុ​ក្រោម ២២ ឆ្នាំ បាន​ចាប់ផ្ដើម​ចូល​ជំរំ​ហ្វឹកហាត់​របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​ទី ០១ ខែ​មីនា ម្សិលមិញ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​ប្រទេស​អាស៊ាន​ទី ៤ ដែល​បាន​ចាប់ផ្ដើម​រៀបចំ​ក្រុម​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លាយ​ជា​ប្រទេស​ទី ៤ ដែល​រៀបចំ​ក្រុម​សម្រាប់​ស៊ី​ហ្គេម គឺ​បន្ទាប់ពី​ម៉ាឡេស៊ី ដែល​បាន​ចាប់ផ្ដើម​ជំរំ​ហ្វឹកហាត់​ដំណាក់កាល​ទី ១ តាំងពី​ថ្ងៃ​ទី ១៤-១៩ ខែ​កុម្ភៈ បច្ចុប្បន្ន​កំពុង​ឈាន​នៅ​ដំណាក់កាល​បន្ទាប់​, ម្ចាស់ផ្ទះ​កម្ពុជា បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ និង​វៀតណាម នៅ​ថ្ងៃ​ទី ០១ ខែ​មីនា ដូចគ្នា។

ចំពោះ U-22 ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ដំបូង នៃ​ជំរំ​ហ្វឹកហាត់​នេះ​មាន​កីឡាករ​តែ ២៨ នាក់​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ក្នុងចំណោម​កីឡាករ ៣៤ នាក់ ដែល​ត្រូវ​បាន​កោះហៅ​ដោយ​គ្រូ​បង្វឹក លោក Indra Sjafri​។

លោក Indra Sjafri គ្រូ​បង្វឹក នៃ​ក្រុម U-22 ឥណ្ឌូណេស៊ី បាន​លើក​ឡើង​ថា «​ថ្ងៃនេះ​យើង​ចាប់ផ្ដើម​ការ​ហ្វឹកហាត់​លើកដំបូង​សម្រាប់​ការ​រៀបចំ​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ស៊ី​ហ្គេម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​កម្ពុជា ក្នុង​ខែ​ឧសភា ហើយ​ថ្ងៃនេះ​កីឡាករ ២៨ នាក់​បាន​ចូលរួម។ យើង​ឃើញ​កីឡាករ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដ៏​ល្អ ហើយ​នឹង​បាន​ធ្វើការ​ហ្វឹកហាត់​ក្នុង​លក្ខខណ្ឌ​ងាយៗ​សម្រាប់​ថ្ងៃ​ដំបូង​»។

«កីឡាករ​នៅសល់​ដែល​មិន​ទាន់​បាន​ចូលរួម ត្រូវ​បាន​គ្រោងទុក​ថា​ចូលរួម​នៅ​យប់​នេះ (​យប់មិញ​)។ ខ្ញុំ​សូម​អរគុណ​ដល់​ក្លិប នៃ​ក្របខណ្ឌ​ទាំងពីរ លីគ​ទី ១ និង​លីគ​ទី ២ ដែល​បាន​បញ្ជូន​កីឡាករ​របស់​ពួកគេ​មក​ចូលរួម​ជំរំ​ហ្វឹកហាត់​នៅ​ពេលនេះ​»។ លោក Sjafri បាន​បន្ថែម។

លោក Indra បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សម្រាប់​ជំរំ​ហ្វឹកហាត់​នៅ​ពេលនេះ​នឹង​ត្រូវ​បាន​បែងចែក​ជា ២ ដំណាក់កាល។ ដំណាក់កាល​ដំបូង នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី ០១ ដល់​ទី ០៨ ខែ​មីនា ខណៈ​ដំណាក់កាល​ទី ២ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៩ ដល់​ទី ១៦ ខែ​មីនា។

«​នេះ​គ្រាន់តែ​ជា​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ​ដែល​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល ពីព្រោះ​ស្ទើរតែ ៨០ ភាគរយ នៃ​ពួកគេ កំពុង​ត្រូវ​បាន​កោះហៅ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នេះ​ជា​លើកដំបូង ហើយ​ជា​ការ​ពិត​យើង​នឹង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​អាច​បង្ហាញ​ពី​គុណភាព​របស់​ពួកគេ​ដែល​យើង​អាច​ធ្វើ​បាន។ ពួកគេ​ជា​ផ្នែក​មួយ នៃ​ក្រុម​ជម្រើស​ជាតិ​ស៊ី​ហ្គេម​នៅ​ពេល​ក្រោយ​»។ សម្ដី​របស់​លោក Indra Sjafri។

ឥណ្ឌូណេស៊ី ក៏​កំពុង​ស្វែងរក​ការ​ឈ្នះ​មេដាយ​មាស​ជា​លើកដំបូង​ក្នុង​រយៈពេល ៣២ ឆ្នាំ​ចុងក្រោយ នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ផង​ដែរ ខណៈ​ក្រុម​រហស្សនាម ‘​មហា​គ្រុឌ​’ មួយ​នេះ​ឈ្នះ​មេដាយ​មាស លើក​ចុង​ក្រោយ គឺ​តាំងពី​ស៊ី​ហ្គេម លើក​ទី ១៦ ឆ្នាំ ១៩៩១ ដែល​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន។

៦ លើក​ចុង​ក្រោយ បាល់ទាត់​បុរស​ឥណ្ឌូណេស៊ី តែងតែ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល និង​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ចំនួន ៣ ដង ប៉ុន្តែ​រក​បាន​ត្រឹម​មេដាយ​ប្រាក់៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម