Connect with us

សុខភាព

គួរដឹង! សាច់ដែលយើងញ៉ាំប្រចាំថ្ងៃបីប្រភេទ សម្បូរដោយជាតិដែក

បានផុស

នៅ

សាច់សម្បូរជាតិដែកមានអ្វីខ្លះ? សាច់​ជា​អាហារ​​សម្បូរ​ប្រូតេអុីនដែល​រាយ​កាយ​យើង​ត្រូវ​ការ​​សម្រាប់​ដំណើរ​ការ​ជា​ប្រក្រតី​។​ សាច់​ក៏​ជា​ប្រភព​នៃ​ជាតិ​ដែក​ផង​ដែរ ក្នុងនោះមានសាច់​​បីប្រភេទដែលងាយរក មិនត្រឹម​តែ​​ផ្ទុកជាតិដែកខ្ពស់ទេ ថែមទាំង​សម្បូរ​ប្រូតេអុីន និងវីតាមីនជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាងកាយយើងត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ និងដឹកនាំអុកស៊ីសែនទៅចិញ្ចឹម​គ្រប់ជាលិកាក្នុងខ្លួន។ យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់តាមរយៈការញុំាអាហារសម្បូរជាតិដែក ហើយ​ខាង​ក្រោមជាសាច់សម្បូរជាតិដែកដែលងាយរក​បាន​។​

១. សាច់គោ

ថ្វីត្បិតតែសាច់គោមានតម្លៃរាងថ្លៃបន្តិច តែមានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយម្ហូប​ធ្វើ​ពីសាច់គោដែលពេញ​និយម​មាន ម្ជូរគ្រឿងសាច់គោ ឡុកឡាក់​សាច់គោ ឆាខាត់ណាសាច់គោ និងឡាបសាច់គោជាដើម។ ក្នុង​សាច់​​គោ ១០០ ក្រាមមានជាតិដែក ១,៩ មិល្លីក្រាម ប្រូតេអុីន ១,៧ ក្រាម វីតាមីន B12 ២,១ មីក្រូក្រាម ស័ង្កសី ៤,២ មិល្លីក្រាម និងប៉ូតាស្យូម ២៧០ ​មិល្លីក្រាម។

២. សាច់ជ្រូក

សាច់ជ្រូកជាសាច់ពេញនិយមជាងគេ ព្រោះមានតម្លៃសមរម្យ ហើយអាចច្នៃបានជាម្ហូបច្រើនមុខ។ ម្ហូបធ្វើ​ពី​សាច់ជ្រូកដែលពេញនិយមគឺបាយសាច់ជ្រូក ខ ស្ងោរជ្រក់ជើងជ្រូក និងជ្រូកខ្វៃជាដើម។ ក្នុង​សាច់​​ជ្រូក ១០០ ក្រាមមានជាតិដែក ០,៩ មិល្លីក្រាម ប្រូតេអុីន ១៦,៩ ក្រាម វីតាមីន B12 ០,៧ មីក្រូក្រាម ស័ង្កសី ២,២ មិល្លីក្រាម និងប៉ូតាស្យូម ២៨៧ ​មិល្លីក្រាម។

៣. សាច់មាន់

សាច់មាន់ជាសាច់ពណ៌ស និងជាសត្វស្លាបដែលយើងនិយមញុំាជាងគេ។ ម្ហូបធ្វើ​ពី​សាច់មាន់​ពេញ​និយម​មាន ឆាខ្ញីសាច់មាន់ ឆាក្តៅសាច់មាន់ ស្ងោរជ្រក់សាច់មាន់ និងមាន់ដុតជាដើម។ ក្នុងសាច់មាន់ ១០០ ក្រាម​មាន​ជាតិដែក ០,៨ មិល្លីក្រាម ប្រូតេអុីន ១៧,៤ ក្រាម វីតាមីន B12 ០,៦ មីក្រូក្រាម ស័ង្កសី ១,៥ មិល្លីក្រាម និង​ប៉ូតាស្យូម ៥២២ ​មិល្លីក្រាម។

សាច់ទាំងបីប្រភេទ​នេះមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងមានផ្ទុកប្រូតេអុីន វីតាមីន B12 ស័ង្កសី និង​ប៉ូតាស្យូមខ្ពស់ទៀត។ ប្រូតេអុីនមាននាទីពង្រឹងសាច់ដុំនិងបង្កើតម៉ាសសាច់ដុំ ចំណែក​វីតាមីន B12 ជួយឱ្យ​ប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ ផ្តល់ថាមពលដល់រាងកាយ ជួយ​កាត់​បន្ថយភាព​នឿយហត់​និង​អស់​កម្លាំង ព្រោះមាននាទីជួយដល់ការបំប្លែងអាហារទៅជាថាមពល។

ជាងនេះទៅទៀត ស័ង្កសីជួយឱ្យស្បែក សក់ និងក្រចកមានសុខភាពល្អ និងជួយដល់​សុខភាព​បន្តពូជ។ មួយ​វិញទៀត ប៉ូតាស្យូមជួយដល់សុខភាព​បេះដូង គ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយ​ហាន័យ​កើត​ក្រួស​ក្នុងតម្រងនោម។

ថ្វីត្បិតតែសាច់ទាំងបីខាងដើមសម្បូរជាតិដែក និងវីតាមីនច្រើន តែយើងគួរកម្រិត​ក្នុងការញុំា​ និង​គួរ​ញុំាសាច់​ទាំង​នោះ​ជាមួយ​បន្លែ​ផ្សេង​ទៀត ​មិន​មែន​ញ៉ាំ​តែ​សាច់​សុទ្ធ​នោះ​ទេ​។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ចេះតែមានអារម្មណ៍វិលមុខ ក្រោយញ៉ាំអាហាររួច អាចមកពីមូលហេតុនេះ​

ចុចអាន៖ដំឡូងជ្វា ក៏អាចជួយបន្ថយជំងឺគ្រោះថ្នាក់ទាំងនេះបានដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម