Connect with us

ព័ត៌មានជាតិ

ខេត្ត​តាកែវ​ មាន​គ្រឹះស្ថាន​​ឧត្តមសិក្សា​ ៤ កន្លែង មិន​ពិបាក​សិស្ស​ចុះ​មក​រៀន​ដល់​ភ្នំពេញ

បានផុស

នៅ

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីម្សិលមិញនេះ​ស្តីពី«ភាព​ជោគជ័យ​រយៈពេល​ ៥​ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​តាកែវ» ​លោក អ៊ូច ភា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​តាកែវ​បាន​អះអាង​ថា ខេត្ត​តាកែវ​មាន​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​​​សរុប​ចំនួន ៤​ ដែល​កំពុង​ដំណើរ​ការបំពេញ​តម្រូវ​ការ​​សិក្សា​របស់​​សិស្សានុសិស្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូច ភា គូស​​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំនា​ពេល​កន្លង​មក​​ រដ្ឋបាល​ខេត្ត​គ្រប់​លំដាប់​ថ្នាក់ បានខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បីពង្រឹង​គុណភាព​ដល់​ការ​សិក្សា ​សុជីវធម៌ ​គុណ​ធម៌ របស់​សិស្ស​នៅ​តាម​សាលា​នីមួយ​ៗ ទាំង​​ក្នុង​សាលា​រដ្ឋ​ និង​ឯកជន​ផង​ដែរ ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្សខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក អ៊ូច ភា បាន​គូស​បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​គួរ​ឱ្យ​គត់​សម្គាល់នោះ ក្នុង​ចំណោម​សិស្ស​ដែល​ទទួល​បាន​និទ្ទេសល្អ​ប្រសើរ ក្នុង​ឆ្នាំកន្លងមក​ឃើញ​ថា សិស្ស​ស្រី​មាន​ចំនួន​កើន​ឡើងខ្ពស់ខុស​ពី​ពេល​មុនៗ ដែលនេះ​​អាចបាន​បញ្ជាក់​ថា សិស្ស​ស្រី​មាន​សិទ្ធិ​អាច​ទទួល​បាន​សិក្សា​រៀន​សូត្របាន​ច្រើន​ជាង​មុន។ ហេតុដូចនេះ ដើម្បី​អាច​បម្រើ​ដល់​ការ​បន្ត​ការ​សិក្សា​របស់​សិស្ស​ពិសេស​សម្រាប់​សិស្ស​ស្រី​ ខេត្ត​តាកែវក៏​មាន​​​សាកលវិទ្យាល័យ​ចំនួន ២​​​ គឺ​សាកលវិទ្យាល័យ​អង្គរខេរាខេត្ត​តាកែវ និង​សាកលវិទ្យាល័យ​បៀល​ប្រាយសាខា​ខេត្ត​តាកែវ ដែល​កំពុង​ដំណើរ​ការ​។​

បន្ថែម​ពី​នេះ ក៏​មាន​នូវ​វិទ្យាស្ថាន​ចំនួន ២​ គឺ​វិទ្យាស្ថាន​តេជោ សែន ភូមិភាគ និង​វិទ្យាស្ថាន​សន្ត ប៉ូល ក៏​​កំពុង​ដំណើរ ​បម្រើ​​ដល់ការ​សិក្សា​ជំនាញ​​វិជ្ជាជីវៈផ្សេង​ៗ។

លោក ញឹម​ យុទ្ធា អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​តាកែវ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ពី​វិស័យ​អប់រំ​ថា នា​ពេល​បច្ចុប្បន្ន​នេះ ខេត្ត​តាកែវមាន​វិទ្យាល័យនិង​អនុវិទ្យាល័យសរុប​ ១១៩ កន្លែង ​សាលា​បឋម​សិក្សា ៣៨២​ កន្លែង ព្រម​ទាំង​មត្តេយ្យ​​សិក្សា ៤៦៨​សាលា​ ​មាន​សិស្ស​សរុប​ប្រមាណ​ជាង​ ២០​ម៉ឺន​នាក់។ ​ហើយ ក្នុង​រយៈ​ពេល ៥​កន្លង​មក​ ​វិស័យ​អប់រំ វិស័យ​អប់រំ នៅ​ខេត្ត​ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​ក្នុង​ឆ្នាំ​សិក្សា ២០២១-២០២២​ សិស្ស​​ទទួល​បាន​សិស្ស​និទ្ទេស A​ មាន​រហូត​ដល់ ៧០​នាក់។

បើ​តាម​មន្ទីរអប់រំយុវជននិង​កីឡា ខេត្ត​តាកែវ ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​ ចំពោះ​​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A ទូទាំង​ខេត្ត​​មាន​ចំនួន ២២១ ​នាក់ ដែល​នេះ​ ពិត​ជា​បាន​ជួយ​លើក​មុខ​មាត់​ខេត្ត ព្រម​ទាំង​ជា​កិត្តិយសស្នា​ដៃ​ចំពោះ​​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​លោក​គ្រូអ្នក​គ្រូគ្រប់​កម្រិត​ថ្នាក់​។

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម