ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ បង្ក្រាប​ករណី​គ្រឿងញៀន​បាន​១៥៧​លើក ឃាត់ខ្លួន​មនុស្ស​បាន​៤១៩​នាក់

បន្ទាយមានជ័យ ៖ ក្នុង​ឆ្នាំ​២០១៦ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ការ​បង្ក្រាប​លើ​ករណី​គ្រឿងញៀន បាន​ចំនួន១៥៧​លើក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤១៩​នាក់ និង​គ្រឿងញៀន ប្រមាណ​ជាង​១​គីឡូក្រាម ដែល​ចំនួន​នេះ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៥ គឺមាន​ការ​ថយចុះ​១៣​លើក។

នេះ​បើ​យោង​តាម​ការ​លើកឡើង របស់​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ពួន សានិ​ត ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្តរសក្ដិ ដល់​នាយ​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅ​នេះ។

ឧ​ត្ត​ម​សេនីយ៍​ត្រី ពួន សានិ​ត បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ពិសេស​ការ​រួម​សហការ ពី​មន្ទីរ​អង្គភាព ពាក់ព័ន្ធ អាជ្ញាធរ​ដែល​ន​ដី ក្រោយ​ការ​បង្អុ​ល ដឹកនាំ ពី​គ្គ​ស្នងការ​នគរបាលជាតិ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោកស្នងការ ទើប​សមត្ថកិច្ច​ជំនាញ និង​បណ្តា​អធិការ​ស្រុក​-​ក្រុង ឈានដល់​ការ​បង្ក្រាប​ឃាត់ខ្លួន និង​កសាង​សំណុំរឿង រួមមាន លើ​ករណី​ជួញដូរ ៩៩ ករណី ជនសង្ស័យ ៣០៥​នាក់ ស្រី​២៥​នាក់ ករណី​ប្រើប្រាស់ ៣៨ ករណី ជនសង្ស័យ​៧៥នាក់ ស្រី​០៤​នាក់ ករណី​រក្សាទុក​ជួញដូរ ២៩​ករណី ជនសង្ស័យ​៣៩​នាក់ ស្រី​០៤​នាក់ ដកហូត​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន W-5 ចំនួន ១.៥៧៧ គ្រាប់ ម៉ា​ទឹកកក​ចំនួន ២៥៨ កំណាត់​បំពង់​បឺត និង​៦៦៨​កូន​ថង់​តូច ដែល​សរុប​ទាំងអស់ មាន​ទម្ងន់ ចំនួន ១,៤៤៧.១១​ក្រាម រថយន្ត​០៤​គ្រឿង ម៉ូតូ​១៧​គ្រឿង ទូរស័ព្ទដៃ ៦៥​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ ២៧​ដើម កាំភ្លើង​០៣​ដើម និង​ន​ប្រាក់​ខ្មែរ បាត ដុល្លារ សរុប​ជាង ២​លាន​រៀល។

ជាមួយនឹង​ការ​បង្ក្រាប​នេះ​ដែរ​ កាលពី​ថ្ងៃ​ទី​២០​កន្លង​ទៅ​នេះ នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ ក្នុង​ករណី​គ្រឿងញៀន​ដូចគ្នា​នេះ​ផង​ដែរ បាន​ចំនួន​០៧​នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ០៧​កូន​ថង់​តូច។

ចំពោះ​លទ្ធផល​ខាង​លើ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៥ គឺ​មាន​ការ​ថយចុះ​ចំនួន​១៣​លើក។

តាមរយៈ​លទ្ធផល និង​របាយការណ៍​ទាំងអស់​ខាងលើ ដែល​ចេញពី​ការ​ខិតខំ របស់​ថ្នាក់ដឹកនាំ និង​កងកម្លាំង​ទាំងអស់ ត្រូវ​បាន​ទទួល​ការ​កោតសរសើរ ពី​សំណាក់ អាជ្ញាធរ​ខេត្ត ក៏ដូចជា ថ្នាក់ដឹកនាំ​នៃ​នាយដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការ​នគរបាល​ជាតិ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684