ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សាម​សុង AddWash ទទួលបាន​ពានរង្វាន់​លើ​ការ​រចនា​ប្រចាំឆ្នាំ 2016

ក្រុមហ៊ុន​សាម​សុង​មាន​កិត្តិយស​បានទទួល​ពាន​រង្វាន់ President’s Design Award (PDA) សម្រាប់​ការ​រចនា​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សាម​សុង AddWash នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​ដែល​បានរៀបចំ​ទ្បើង​កាលពី​ថ្ងៃទី​9 ខែធ្នូ ក្នុងប្រទេស​សិង្ហ​បុរី​។ សាម​សុង​ទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ ដោយ​ផ្អែកលើ​ការ​រចនា​ដ៏​ល្អឥតខ្ចោះ និង​ការច្នៃប្រឌិត​ដ៏​ប៉ិនប្រសព្វ​។​

លក្ខណៈពិសេស​នៃ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​សាម​សុង AddWash ដែល​សាក​សមនិង​ទទួលបាន​កេរ្តិ៍ឈ្មោះ គឺជា​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​តំបូង​គេ​បំផុត​ក្នុង​ពិភពលោក​ដែល​បំពាក់​ទៅដោយ​ទ្វារ​បន្ថែម​ខាងមុខ​។ វា​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​បន្ថែម​សម្លៀកបំពាក់​ផ្សេងៗ​ទៀត​អំទ្បុង​ពេល​ដំណើរ​ការបោក​សម្លៀកបំពាក់​ដោយ​មិនចាំបាច់​បើកទ្វារ​ម៉ាស៊ីន​បោក​ឡើយ​។ យោងតាម​របាយការណ៍​ទទួលស្គាល់​របស់​គណៈ​កម្ម​ការវិនិច្ឆ័យ​បាន​ឲ្យ​ដឹងថា ការច្នៃប្រឌិត​គឺជា​លទ្ធផល​នៃ​ការស្វែងយល់​ពី​ទស្សនៈវិស័យ​ដ៏​ជ្រាលជ្រៅ​របស់​អ្នកប្រើប្រាស់ ព្រមទាំង​ការ​រចនា​ឡើង​សម្រាប់​ការ​ដំឡើង ​និង​ការផលិត​នូវ​ផលិតផល​ប្រកបដោយ​គុណភាព​និង​មាន​ភាពងាយស្រួល​ប្រើប្រាស់ ។

លោកស្រី Irene Ng អនុប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី បាន​មានប្រសាសន៍ថា​៖ «​នេះ​ជា​សក្ខីកម្ម​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមការងារ​ច្នៃប្រឌិត​របស់​យើង ដោយសារ​វា​បង្ហាញ​ពី​សារប្រយោជន៍​នៃ​ការ​រចនា​ដ៏​ឈ្លាសវៃ និង​របៀប​ដែល​ទស្សនៈវិស័យ​របស់​អ្នកប្រើប្រាស់​អាច​នាំទៅរក​ការច្នៃប្រឌិត មានការ​វិវឌ្ឍន៍​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល​។ ឥឡូវនេះ​ពួកគេ​អាចធ្វើ​ការងារ​ផ្ទះ​ប្រចាំថ្ងៃ​របស់​ពួកគេ​យ៉ាង​មាន​ប្រសិទ្ធភាព និង​មាន​ពេលវេលា​ច្រើន​បន្ថែមទៀត​ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់​។ យើង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​ស្វែងយល់​អំពី​អ្នកប្រើប្រាស់​របស់​យើង និង​ផលិត​នូវ​ផលិតផល​ដែល​លើកកម្ពស់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​អោយ​កាន់​តែមាន​ភាពល្អប្រសើរ​ទ្បើង​»​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684