Connect with us

ព័ត៌មានជាតិ

ប្រតិភូ​រដ្ឋបាល​រាជធានី ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​សម្តេច​តេ​ជោ​ទៅ​ជូន​កងទ័ព ការពារ​ព្រំដែន​ទិស​ប្រាសាទ​ព្រះវិហារ និង ស្ទឹងត្រែង

បានផុស

នៅ

ព្រះវិហារ ៖ ដើម្បី​ចូលរួម អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំថោះ​ខាង​មុន​នេះ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​កើត ឆែ តំណាង​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ​ឆ្នាំ​២០២៣ រួម​នឹង​ប្រតិភូ​រួម​ដំណើរ​បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​វីរកង​ទ័ព វីរ​នគរបាល​ដែល​ឈរជើង​ការពារ​ព្រំ ដែន​នៃ​កងពលធំ អន្តរា​គម​លេខ​៣​ទិស​ប្រាសាទ​ព្រះវិហារ​ព្រមទាំង​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ប្រគល់​ជូន​កងទ័ព​និង​គ្រួសារ​កងទ័ព​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដម​សេនីយ៍ ស្រី ឌឹ​ក មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ៣​បាន​ថ្លែង​ថា ទោះបី​ស្ថាន​ការ​ណ៍​នៅ​តាម​បណ្តោយ​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់ និង​កំពុង​បាន​ប្រែ​ក្លាយ​ជា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍ​ន៍​ជាមួយ​ប្រទេសជិតខាង​ក្តី​តែ​កង​ទ័ព​យើង​មិនបាន​ធ្វេសប្រហែស​ និង ​មើលស្រាល​សភាព​ការ​នោះ​ឡើយ​គឺ​យើង​តែង​បាន​ពង្រឹង​ស្មារតី​ការពារ​បូរណភាព​ទឹកដី​មិន​ឲ្យ​សត្រូវ​ណា​មក​រំលោភបំពាន​បាន​ឡើយ និង​ត្រៀមខ្លួន​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ការពារ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​នឹង​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ពី​ក្រុម​ជន​អគតិ​ណាមួយ​។

លោក​ឧ​ត្ត​ម​សេនី​យ៍​ស្រី ឌឹ​ក ថ្លែង​ទៀត​ថា ដោយមាន​ការ​យកចិត្ត​ទុកដាក់​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុន សែន ក៏ដូចជា​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​ជា​អង្គភាព​សម្ពន្ធភាព​បាន​ធ្វើ​ឲ្យ​ជីវភាព​កង​ទ័ព​និង​គ្រួសារ​កងទ័ព​កាន់​តែ​មាន​ភាពល្អប្រសើរ​។

លោក​ឧ​ត្ត​ម​សេនី​យ៍​ស្រី ឌឹ​ក បាន​បន្ត​ថា ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជាង​២​ឆ្នាំកន្លងមក និង​ក្រោម​ការដឹកនាំ​របស់​នាយ ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក យើង​បាន​កសាង​ផ្លូវ​រួម​ជា​មួយ​ការ​ជួយ​ឧបត្ថម្ភ​និង​គិតគូរ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការជួយឧបត្ថម្ភ​ពី​សាលា​រាជធានី​ភ្នំពេញ ក្នុងនាម​ទីក្រុង​សម្ព័ន្ធភាព​ជាមួយ​អង្គភាព​កង​ព័​ទ​នៅ​ទិស​ប្រាសាទព្រះវិហារ ក្នុង​រយៈពេល​២២​ឆ្នាំ​កន្លងមកនេះ។

លោក​កើត ឆែ មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​សន្តិភាព ដែលមាន​តម្លៃ​មហាសាល ដូច្នេះ​យើងទាំងអស់គ្នា ត្រូវតែ​ខិតខំ​ថែទាំ​ការពារ សន្តិភាព​នេះ ឲ្យ​បាន​គង់​វង្ស​ថិតថេរ​ហើយ​ដើម្បី​ការពារ​សន្តិភាព​បាន​យូរ​អង្វែង យើងទាំងអស់គ្នា ត្រូវ​គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៧ និង​អាណ​ត្តិ​បន្ត​ទៀត នឹង​គាំទ្រ នាយ​ឧត្ដមសេនីយ៍​បណ្ឌិត​ហ៊ុន ​ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​ពេលអនាគត​។

លោក​បន្ត​ថា ក្រោម​ការដឹកនាំ​របស់​ស្ថាបនិក​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លះបង់ ប្រាជ្ញា​ស្មារតី និង​អាយុជីវិត​ក្នុង​បុព្វហេតុ​រំដោះ​ជាតិ មាតុភូមិ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុលពត និង​ស្វែងរក​សន្តិភាព ជូន​ប្រទេសជាតិ និង​ប្រជាជន តាម​នយោបាយ​ឈ្នះ​ឈ្នះ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដាក់ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ​។

លោក​បន្ត​ទៀត​ថា ប្រទេស​ខ្លះ​គេ​មក​និយាយ​ពី​លទ្ធិប្រជាធិបតេយ្យ តែ​នៅ​ក្រោយខ្នង​ពួកគេ​គឺ​ផល​ប្រ​យោ​ជ​ន៍។ យើង​ជា​ពលរដ្ឋ​ខ្មែរ​ពិតជា​មាន​មោទនភាព​ ដែល​មាន​ថ្នាក់​ដឹង​នាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​គឺ​សម្តេច​តេ​ជោ។

ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ លោក​កើត​ឆែ ថ្លែង​ថា បើ​ប្រទេសមួយ​គ្មាន​សន្តិភាព មាន​អស្ថេរភាព​នយោបាយ គឺ​គ្មាន​អ្នក​វិនិយោគ​យក​លុយ​គេ​មក​បោះចោល​នោះទេ​ ដោយសារ​តម្លៃ​នៃ​សន្តិភាព​នេះហើយ​ ទើប​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ក៏​ដូច​នៅ​ទូទាំង​ប្រទេស មានការ​អភិវឌ្ឍន៍​រីកចម្រើន គឺ​សមរភូមិ​មុខ ជា​អ្នកការពារ ឯ​សមរភូមិ​ក្រោយ​ជា​អ្នក​អភិវឌ្ឍន៍ ហើយ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ជួយឧបត្ថម្ភ​ដល់​បណ្តា​កងឯកភាព​ឈរជើង​ការពារ​ព្រំដែន​ទិស​ប្រាសាទ​ព្រះវិហារ ជា​បន្ត​ទៅ​ទៀត​។

សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គិត​មកដល់ពេលនេះ​បាន​បង្កើត​អនុស្សរណៈ​ស្តី​ពី​ការ​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​អង្គភាព​ជួរមុខ​ចំនួន​២​ គឺ​ កងពលធំ​អន្តរា​គមន៍​លេខ​៣​ក្នុង​ខេត្តព្រះវិហារ និង​ទី​២​កងពលតូច​អន្តរា​គម​ន៍​លេខ​១២៨ ចំណុះ​យោធភូមិភាគ​ទី​១​ក្នុង​ខេត្តស្ទឹងត្រែង​ក្នុង​ស្មារតី​សាមគ្គីភាព​រវាង​សមរភូមិ​ក្រោយ និង​សមរភូមិ​មុខ​ក៏​ដូច​ពង្រឹង​វប្បធម៌​ចែករំលែក​ផង​ដែរ។

ចំពោះ​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ដែល​ត្រូវ​បាន​នាំយក​ទៅជូន​កងទ័ព​នា​ឱកាស​នេះ​រួម​មាន សម្រាប់​កងពលធំ​អន្តរាគមន៍​លេខ​៣​ ចំនួន​២០​លាន​រៀល​, មេបញ្ជាការ​កងពល​មួយ​រូប​ចំនួន​៤០​ម៉ឺន​រៀល មេបញ្ជាការ​កងពល​២០​រូប ក្នុង​រូប​ថវិកា២០​ម៉ឺន​រៀល​, នាយសេនាធិការ នាយសេនាធិការ​រង ការិយាល័យ មេបញ្ជាការ​រង វរ​សេនា​តូច មេបញ្ជាការ មេបញ្ជាការ​រង កងអនុសេនាធំ កងអនុសេនាតូច ៤៧៦​នាក់ ក្នុង​ម្នាក់​ថវិកា​១០​ម៉ឺន​រៀល​។ ព្រមទាំង នាយ​ទាហាន ពល​ទាហាន ថវិកា​ក្នុង​ម្នាក់​៥​ម៉ឺន​រៀល។

សម្ភារៈ និង​គ្រឿង​ឧបភោគ បរិភោគ រួមមាន ប្រេងម៉ាស៊ូត ៦​ពាន់​លីត្រ​, មី ៣០០​កេស , ទឹកបរិសុទ្ធ ១០០​កេស​, ទឹកស៊ីអ៊ីវ ទឹកត្រី​២០០​យួរ​, ប្រេងឆា ១០០​កេស​, ត្រីខកំប៉ុង ១០០​កេស​, អំពូល​ភ្លើង​សឡា​៥២​ឈុត គោយន្ត​២​គ្រឿង​។

ជា​មួយគ្នានេះ​ វ​រ​នគរបាល​ការ​ពារ​ព្រំដែន​793 បញ្ជាការ​ដ្ឋាន​អង្គរក្ស វ​រសេនា​តូច​អន្តរា​គមន៍​លេខ​២៨១.២៨២.២៨៣.២៨៤ និង​២៨៥​ ក៏​ទទួល​បាន​អំណោយ​ដូចគ្នា​ទៅតាម​ស្ថានភាព​ជាក់​ស្តែង​របស់​អង្គភាព​នីមួយៗ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម