ព័ត៍មានទាន់​ហេតុការណ៏
Search

សាច់​អាំង​បែប​កូរ៉េ នៅ​អាហារ​ដ្ឋា​ន ”​សាច់​អាំង​ចង្ក្រាន​កូនជ្រូក​” ឆ្ងាញ់​អស់ទាស់​!

​តាម​បណ្ដោយ​ផ្លូវ ៣១០ ពេលធ្វើ​ដំណើរ​ពី​មហាវិថី​ព្រះមុនីវង្ស​ទៅ លោក​អ្នកនឹង​បានឃើញ អាហា​រដ្ឋា​ន​សាច់​អាំង​មួយកន្លែង ស្ថិតនៅ​ខាងស្ដាំ​ដៃ ដែលមាន​កញ្ចក់​បាំង​ពី​ខាងក្រៅ​។ ទីនោះ​ហើយ គឺជា​អាហារ​ដ្ឋា​ន​សាច់​អាំង​បែប​កូរ៉េ​ ក្រោម​ស្លាក​យីហោ “​សាច់​អាំង​ចង្ក្រាន​កូនជ្រូក​” ដែល​មនុស្សម្នា​តែង​សរសើរ​ថា មាន​រសជាតិ​ឆ្ងាញ់​ប្លែក និង​មាន​បរិយាកាស​មនោ​រម្យ​។

​ផ្នែក​ខាងក្នុង​ត្រូវបាន​រៀបចំ​តុបតែង យ៉ាង​ទាក់ទាញ និង​ប្លែក​ភ្នែក ដែល​អតិថិជន​អាចអង្គុយ​ទទួលទាន នៅលើ​កម្រាល​ផ្ទាល់​ក៏បាន ឬ​ទទួលទាន​អង្គុយ​លើ​កៅអី​ក៏បាន​។ អាហា​រដ្ឋា​ន​នេះ មិន​ត្រឹមតែ មានរ​ចនាប​ទ្ម​នៃ​ការ​តុ​ប​តែ​ប្លែក​ភ្នែក​ប៉ុណ្ណោះ​ទេ សូម្បីតែ​សាច់​អាំង ក៏មាន​ការរៀបចំ​គួរឱ្យ​ទាក់ទាញ និង​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ផងដែរ​។

​មូលហេតុ ដែលនាំឱ្យ​មានការ​តុបតែង​ហាង​ប្លែក និង​ចង្ក្រាន​អាំង​សាច់​ជា​រូប​កូនជ្រូក​នេះ លោក មុនី លី​ហ៊ាង អ្នកចាត់ការ​ទូទៅ នៅ​អាហារ​ដ្ឋា​ន​នេះ បាន​ប្រាប់​ឱ្យដឹងថា ការតុបតែង​បែបនេះ គឺ​ដើម្បី​បង្កើន​បរិយាកាស​ស្រស់ថ្លា ​ជូន​អតិថិជន ដែល​គាត់​អញ្ជើញ​មក​ទទួលទាន​សាច់​អាំង នៅ​អាហារ​ដ្ឋា​ន​របស់លោក​។ ហើយ​អ្វី ដែល​ពិសេស​ជាងនេះទៅទៀត​នោះ អតិថិជន​អាច​ជ្រើសរើស​ពិសា​សាច់គោ​អាំង ៥ ប្រភេទ​ដូចជា សាច់គោ​គ្រឿង​ពិសេស សាច់គោ​សា​តេ សាច់គោ​ម្ទេស​កូរ៉េ សាច់គោ​ម្រេច និង​សាច់គោ​រសជាតិ​ប្រេងខ្យង ព្រមទាំង​អាច​ទទួលទាន ជាមួយ​ទឹកជ្រលក់ ៥ រសជាតិ​ផ្សេងៗ​គ្នា ​(​រសជាតិ​ហឹរ​ខ្លាំង រសជាតិ​ហឹរ​តិច រសជាតិ BBQ រសជាតិ​ជីរ និង​ទឹក​តៅហ៊ូរ​) តាម​តម្រូវការ ដែល​មិន​ធ្លាប់​មាននៅ​កន្លែង​ដទៃ​។​

​មិន​ត្រឹមតែ​ផ្ដល់​រសជាតិ​សាច់​អាំង និង​ទឹកជ្រលក់​ច្រើន​ជម្រើស​ប៉ុណ្ណោះ​ទេ អាហា​រដ្ឋា​ន​នេះ បានរៀបចំ​ជា​សិត​សាច់​ចម្រុះ ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ក្នុងការ​កុ​ម្ម៉ុ​ង​មក​ពិសា​។ នៅក្នុង​សិត​សាច់​ចម្រុះ​នោះ អតិថិជន នឹង​ទទួលបាន​សាច់ និង​គ្រឿង​សមុទ្រ​ចំនួន ៨ មុខ​ដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ សាច់ជ្រូក​បី​ជាន់ ប្រហិត​ពណ៌ ដង្កៀបក្ដាម មឹក និង​បង្គា ​អម​ជាមួយនឹង​បន្លែ​មួយឈុត​ធំ និង​គីម​ឈី​កូរ៉េ​មួយ​ចាន​។

​អាហា​រដ្ឋា​ន “​សាច់​អាំង​ចង្ក្រាន​កូនជ្រូក​” មាន​ចំណត​សម្រាប់​ចត​យានយន្ដ​ធំ​ទូលាយ និង​បើក​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ចាប់ពី​ម៉ោង ២ រសៀល ដល់​ម៉ោង ១០ យប់​។ សាច់​អាំង​ចង្ក្រាន​កូនជ្រូក មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៧៥C ផ្លូវ ៣១០ ខាងកើត​ភ្លើងស្តុប​សាលា​ចិន​ទួន​ហ្វារ ​ប្រហែល ២០០ ម៉ែត្រ ឬ​លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 010600603​/​092600603៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684