ព័ត៍មានទាន់​ហេតុការណ៏
Search

ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យសំដី​គ្នា យក​អង្កត់​អុសវាយ​​​ប្រពន្ធ របួសធ្ងន់​

ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារមួយបានកើតឡើង​នៅ​ភូមិ​រំដួល​ជើងភ្នំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បង្ក​ឡើង​ដោយ​ប្តី​ឈ្មោះ សល់ ផុន អាយុ​៤១ឆ្នាំ បាន​យក​អង្កត់​អុស​វាយ​ទៅ​ប្រពន្ធ​ឈ្មោះ សុខ មនោ​រា អាយុ​៣៩​ឆ្នាំ បណ្តាល​ឲ្យ​សន្លប់ និង​របួសធ្ងន់។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ បាន​ចុះទៅ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​មកកាន​ប៉ុស្តិ៍​រដ្ឋបាល និង​ជួយ​ដឹក​ជនរងគ្រោះ​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​។​

មូលហេតុ​ ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យសំដី​គ្នា។​ បច្ចុប្បន្ន ជនបង្ក ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មកកាន់​អធិការ​នគរបាល​ក្រុង​សំរោង​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684