ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខេត្ត​ និង​អង្គការ​(WWF) និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​ការពារ​សត្វ​ផ្សោត​ និង​សត្វ​ស្លាប

ស្ទឹងត្រែង ​៖ ​ក្នុង​សិក្ខាសាលា​ថ្នាក់​ខេត្ត​ ស្តីពី​ការ​អភិរក្ស​ជីវចម្រុះ​នៅតាម​ដង​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង​ កាលពី​ថ្ងៃទី​៣០ ​ខែធ្នូ​ ឆ្នាំ​២០១៦ អាជ្ញាធរ រួម​នឹង​មន្ត្រី អង្គការ​(WWF) ប្រជា​សហគមន៍​ពាក់ព័ន្ធ​ប្រមាណ​ជិត​២០០​នាក់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង បាន​ប្រឹក្សា​យោបល់​គ្នា​រៀបចំ​យុទ្ធសាស្ត្រ​ការពារ​សត្វ​ផ្សោត​ទន្លេ​មេគង្គ និង​សត្វ​ស្លាប់​ជាច្រើន​ប្រភេទ​ទៀត​ ដែល​មាននៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​រក្សាទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ​ និង​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ បាន​ឃើញ​ និង​បាន​ស្គាល់​។

លោក​ ឈឹម ​ទ្រី​ ប្រជា​សហគមន៍​ត្បូង​ខ្លា​ឃុំ​អូរ​ម្រះ​ ស្រុក​សៀម​បូក​បាន​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ធនធាន​ជីវចម្រុះ​ឲ្យ​នៅ​គង់វង្ស គឺ​យើងទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់ -​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​ឆក់​-​គ្រឿងផ្ទុះ -​ថ្នាំ​បំពុល -​ដាក់​អន្ទាក់ -​ការ​បរបាញ់​- ការ​កាប់​បំផ្លាញ​ទីជម្រក​- ការសាងសង់​ទំនប់​វា​រី​អគ្គិសនី… ជាដើម ..។

លោក​លើកឡើងថា​ ធនធានធម្មជាតិ​ជីវចម្រុះ​នៅតាម​ដង​ទន្លេ​មេគង្គ​ ជា​ប្រភព​សក្ដានុពល​ផ្តល់​លទ្ធភាព​ដល់​អាជ្ញាធរ ​និង​សហគមន៍​រៀបចំ​បង្កើតបានជា​តំបន់​អេកូ​ទេសចរណ៍​។

លោក​ថា​ ក្រៅពី​ត្រី​ផ្សោត ​លោក​ចង់​ឲ្យ​មានការ​អភិរក្ស​សត្វ​ស្លាប់​បន្ថែមទៀត អញ្ចឹង​អានេះ​វា​ជា​ស​ត្វ​កម្រ​មួយ​គំនិត​របស់ខ្ញុំ​ចង់​អភិរក្ស​ដើម្បី​ទុក​ឲ្យ​វា​ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​វា​ស្គាល់​លក្ខណៈ​សត្វ​ទី​១ ទី​២​ទៀត​យើង​ចង់​អូសទាញ​ពី​ភ្ញៀវ​បរទេស​នានា ដើម្បី​ឲ្យ​គាត់​បានដឹង​ឲ្យ​គាត់​មក​ទស្សនា ថា​នៅ​ប្រទេស​កម្ពុជា​យើង​មាន​សត្វ​សំបូរ​គ្រប់បែបគ្រប់យ៉ាង ​ដែល​របស់ ​ដែល​ជិត​ផុត​ពូជ​ទៅហើយ។

លោក ​ដួង​ ពៅ​ អភិបាលរង​ខេត្ត​បាន​គាំទ្រ​ចំពោះ​គំនិត​ដ៏​ល្អ​នេះ ពីព្រោះ​នៅ​ខេត្តស្ទឹងត្រែង​ក្រៅពី​ត្រី​ប៉ា​សេ​អ៊ី​យើង​នៅមាន​សត្វ​ផ្សោត​ និង​សត្វ​ស្លាប​ផ្សេងៗ​ទៀត​នៅ​តាម​ដង​ទន្លេ​មេគង្គ ហើយ​ប៉ែក​ខាង​លើ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ នៃ​ជម្រក​របស់​វា ដែល​បច្ចុប្បន្ន​បានក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ ជួយ​ស្រូប​ទាញយក​ប្រាក់ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​តំបន់​នោះ​រួចទៅហើយ ដូចជា ​តំបន់​អេកូ​ទេសចរណ៍​ផ្សោត​ព្រះ​រំកិល តំបន់​សត្វ​ត្មាត​នៅ​ស្រុក​សៀម​ប៉ាង​ជាដើម​។

លោក​អភិបាលរង​បន្ថែមថា ផល​ប្រយោជន៍​ប្រកបដោយ​សក្ដានុពល​នេះ​ស្មើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​រួម​នឹង​អង្គការក្រៅរដ្ឋាភិបាល​ព​ង្រឹ​ង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​រាល់​គ្រប់​បទល្មើស​កុំ​ឲ្យ​កើតមាន​ខ្ញុំ​ក៏​សំណូមពរ​ឲ្យ​សិក្ខាកាម ឬ​អ្នកចូលរួម​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​សមត្ថកិច្ច​មូលដ្ឋាន ខិតខំ​រួមគ្នា​ជា​មួយ​អង្គការ​(WWF) និង​អង្ក​ការ​ផ្សេងៗ​ទៀត​ដែលមាន​ភារកិច្ច​សហកា​រ​ ឬក៏​មាន​តួនាទី​អភិរក្ស ធនធានធម្មជាតិ​រប​ស់​យើង​ទៅ​សហការ​ចូលរួម​ឲ្យ​បាន​ម៉ត់ចត់​ឲ្យ​បានល្អ​ប្រសើរ​តាម​តួនាទី​របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​ភូមិសាស្ត្រ​នៅ​ខេត្តស្ទឹងត្រែង អាច​រក្សា​បាន​នូវ​ធនធានធម្មជាតិ​ដែល​យើង​មាន ហើយ​កុំ​បន្ត​បំផ្លិចបំផ្លាញ កុំ​បន្ត​ព្រងើយកន្តើយ​ ជាមួយនឹង​ភារកិច្ច បទល្មើស​ដែល​តែង​កើត​មាន​ឡើង ហើយ​ត្រូវ​ប្រឹងប្រែង​រួមគ្នា​ទៅតាម​សមត្ថភាព និង​សមត្ថកិច្ច​រៀងៗ​ខ្លួន។

លោ​ក រិន​ ណា​រឿន​ ប្រធាន​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹកទន្លេ​មេគង្គ​ប្រចាំ​នៅ​ខេត្តក្រចេះ​ស្ទឹងត្រែង​ នៃ​អង្គការ​(WWF)​មាន​ប្រសាសន៍​ថា​ កន្លងមក​អង្គការ​នេះ​បាន​គាំទ្រ​ដល់​ផ្នែក​រដ្ឋបាល​ និង​សហគមន៍​នៅតាម​ភូមិ​ឃុំ​ជួរ​ដង​ទន្លេមេគង្គ និង​ឃុំ​ដែលមាន​ភូមិសាស្ត្រ​សម្បូរ​ជីវចម្រុះ តាំងពី​ឆ្នាំ​២០០៥ ​មក​ដើម្បី​ឲ្យ​ការពារ​ពពួក​សត្វ​ដ៏​កម្រ​ និង​មានតម្លៃ​នេះ​។

លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​យើង​ខេត្តក្រចេះ​ និង​ស្ទឹងត្រែង​មាន​សត្វ​ផ្សោត​ជា​និមិត្តសញ្ញា​រួម​ នៃ​ទន្លេ​មេគង្គ​ និង​ជា​រតនសម្បត្តិ​ធម្មជាតិ​មានជីវិត ក្រៅពីនោះ​យើង​កំពុង​ធ្វើការ​អភិរក្ស សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​បន្ថែមទៀត បច្ចុប្បន្ននេះ​យើង​កំពុង​ការពារ​សត្វ​ស្លាប ទៅលើ​៤​ប្រភេទ​ នៃ​សត្វ​ស្លាប នៅ​ក្នុង​នោះ ​គឺ​រួមមាន សត្វ​ត្មាត សត្វ​ត្រ​យ៉ង​ច​ង្ចំ ក​.​ស សត្វ​ត្រដក់ ហើយ​នឹង​សត្វ​រំពេ​ទន្លេ ហើយ​ផ្អែក​ទៅ​លើកសត្វ​ការ ការពារ​សត្វ​ស្លាប​នេះ យើង​ឃើញថា​យន្តការ​របស់​យើង​គឺ ការពារ​សំបុក​សត្វ​ស្លាប​តែម្តង ហើយ​យើង​ធ្វើការ​ជាមួយ សហគមន៍​ដោយ​បង់​ជាប្រចាំ​ថ្ងៃ ឲ្យ​ទៅ​សហគមន៍​ចាត់ទុកថា​ជា​ប្រាក់​ភេ ទៅ​ឲ្យ​សហគមន៍​ហើយ​យើង​ថា​លទ្ធផល​រីកចម្រើន មានការ ការពារ​សត្វ​ស្លាប បើ​ប្រៀប​ធៀប​ទៅ​ហ្នឹង​ឆ្នាំ​២០១៥ ឃើញ​ថា​មានការ​រីកចម្រើន​ប្រមាណ​៣​ទៅ​៥​ភាគរយ នៅក្នុង​ឆ្នាំ​២០១៦ យើង​ក្នុងឆ្នាំនេះ។

លោក ប៊ុត ​ខាំ​ថន​ ក្រុមប្រឹក្សាឃុំ​សៀម​បូក​បាន​គាំទ្រ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​អង្គការ​ដៃគូ​ដែល​ជួយឧបត្ថម្ភ​ទាំង​ស្មារតី​ និង​ថវិកា​ដល់​សហគមន៍​នេះ​ជា​យន្តការ​អាច​ការពារ​ធនធាន​ជីវចម្រុះ​បាន​ប្រសើរ​ឡើងវិញ​។

សូម​បញ្ជាក់​ថា នៅ​ខេត្ត​ស្ទឹងត្រែង​មាន​អន្លង​អភិរក្ស​ផ្សោត​ចំនួន​៤ ​ក្នុង​នោះ​នៅ​ស្រុក​សៀម​បូក​៣​កន្លែង​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​១​កន្លែង ចំណែក​តំបន់​អភិរក្ស​សត្វ​ស្លាប សត្វ​ត្មាត -​សត្វ​ចង្កំ​-​ក​-​ស​-​សត្វ​ត្រដក់ មាននៅ​ស្រុក​សៀម​ប៉ាង​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ​៕