Connect with us

សេដ្ឋកិច្ច

ការកក់បន្ទប់ស្នាក់នៅ​ក្នុងក្រុងសៀមរាប​មុនព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ប្រមាណ ៩០ ភាគរយ​

បានផុស

នៅ

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣នេះថា ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារស្នាក់នៅមុនពេលរៀបចំពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាបប្រមាណ ៨០ ទៅ ៩០ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នខេត្តសៀមរាប​មានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ស្នាក់នៅប្រមាណ ១ ២០០០ បន្ទប់ ខុសពីពេលមុនកូវីដ១៩ ដែលមាន ១ ៦០០០ បន្ទាប់ និងផ្ទះសំណាក់ជិត ៧ ០០០ បន្ទប់។

បើតាមលោក ង៉ូវ សេងកាក់ ការស្នាក់នៅក្នុងក្រុងសៀមរាបមន្ទីរទេសចរណ៍បានជំរុញទាក់ទងទៅនឹងតម្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ និងបុណ្យផ្សេងៗគឺកន្លងមកក៏មានការលើកឡើងថា អាចនឹងមានការឡើងថ្លៃ សម្រាប់ខេត្តសៀមរាប មានសេវាស្នាក់នៅគ្រប់គ្រាន់។

ពិធីបុណ្យផ្សេងៗ មានបងប្អូនប្រជាពលរដ្ឋស្នាក់នៅលើសចំនួន ដូចជាបន្ទប់២ គេឱ្យគេង ២ នាក់ ៣ នាក់ គាត់ដាក់ដល់ ៥ ពេលខ្លះរហូតដល់ ១០ នេះជាបញ្ហាមួយដែលម្ចាស់បន្ទប់បានឡើងថ្លៃតិចតួចផងដែរ ខណៈអាជ្ញាធរបានសហការជាមួយឯកជនធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរទៅស្នាក់នៅទទួលបានការកោតសរសើរ។

នៅឆ្នាំ ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ជាង ២ លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ ២៨ ម៉ឺននាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម