Connect with us

ព័ត៌មានអន្ដរជាតិ

១៧ ឆ្នាំទៀត ជប៉ុន នឹងរងហានិភ័យកង្វះកម្មករជាង ១០ លាននាក់

បានផុស

នៅ

ការព្យាករណ៍របស់វិទ្យាស្ថានស្រាវជ្រាវជប៉ុនបង្ហាញថា ប្រទេសជប៉ុនអាចប្រឈមនឹងកង្វះខាតកម្មករជាង ១០ លាននាក់នៅឆ្នាំ ២០៤០ ដោយសារតែកំណើនប្រជាជនធ្លាក់ចុះ គួបផ្សំ​នឹងប្រជាជន​វ័យចំណាស់ផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថាន Recruit Works Institute ដែលជាវិទ្យាស្ថានស្រាវជ្រាវនៃក្រុមហ៊ុនសេវាកម្មព័ត៌មានដ៏ធំមួយ បានចេញផ្សាយការព្យាករណ៍បែបនេះ ដោយពឹងផ្អែកលើការប៉ាន់ប្រមាណផលិតផលក្នុងស្រុកសរុប (GDP) នាពេលអនាគត និងសមាមាត្រនៃកម្មករតាមភេទ និងជំនាន់ ។

ការព្យាករណ៍នេះបានឲ្យដឹងថា ចំពោះនៅគ្រប់ខេត្តទាំងអស់លើកលែងតែទីក្រុងតូក្យូ ក៏នឹងមានការខ្វះខាតកម្មករដូចគ្នា ហើយអត្រា​នៃ​ការ​ខ្វះ​កម្លាំង​ពលកម្ម​នឹង​មាន​លើស​ពី ២០ ភាគរយ​ក្នុង​ខេត្ត​ចំនួន ១៨ ឬ​ប្រហែល​មួយ​ភាគ​បី​នៃ​ខេត្ត​ទាំង​នោះ ។

ទន្ទឹមនោះ តួលេខ​នេះ​ គេ​រំពឹង​នឹង​កើន​ឡើង​ផងដែរដល់​ទៅ ៣០ ភាគរយ​នៅ​ក្នុង​ខេត្ត​ Kyoto, Niigata និង Nagano ដោយសារតែអត្រាកំណើតធ្លាក់ចុះ គួបផ្សំនឹងចំនួនប្រជាជនវ័យចំណាស់ ។

បើគិតតាម​រយៈ​មុខរបរវិញ អត្រា​នៃ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ នឹង​មាន​កម្រិត​ខ្ពស់ចំនួន ២៥.៣ ភាគរយ ​ក្នុង​ចំណោម​កម្មករ​ផ្នែក​សេវា​ថែទាំ​គិលានុបដ្ឋាយិកា​ ពោលតាម​ពីក្រោយ​ដោយ​បុគ្គលិក​ផ្នែក​លក់ អ្នកបើកបរ និង​កម្មករសំណង់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក Furuya Shoto អ្នកស្រាវជ្រាវបាននិយាយថា កង្វះបុគ្គលិករបស់ប្រទេសជប៉ុននឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកកាន់តែអាក្រក់ទៅៗ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖​ NHK

ចុចអាន ៖ ទីបំផុត រដ្ឋាភិបាល និងបក្សប្រឆាំង អ៊ីស្រាអែល អង្គុយតុចរចារកដំណោះ ស្រាយរឿងរុះរើប្រព័ន្ធតុលាការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម