Connect with us

ជីវិតកម្សាន្ដ

BLACKPINK កំពុងពិចារណាការសម្ដែង នៅឯពិធីជប់លៀងរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden

បានផុស

នៅ

ក្រុមចម្រៀងស្រី BLACKPINK កំពុងតែពិចារណាការអញ្ជើញឱ្យទៅសម្តែងជាមួយនិងតារាចម្រៀង Lady Gaga នៅក្នុងព្រឹត្តិការណ៍ពិធីជប់លៀងរបស់ប្រធានាធិបតីអាមេរិក និងកូរ៉េ ដែលរៀបចំដោយលោក Joe Biden និងភរិយា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៨ ផលិតកម្ម YG Entertainment បានប្រាប់ទៅគេហទំព័រ Ilgan Sports ថា”BLACKPINK បានទទួលការអញ្ជើញដើម្បីសម្តែងនៅអាហារពេលល្ងាចរបស់ប្រធានាធិបតី Joe Biden ក្នុងអំឡុងពេលទស្សនកិច្ចរបស់ (ប្រធានាធិបតីកូរ៉េ) Yoon Seok Yeol ហើយបច្ចុប្បន្នយើងកំពុងពិចារណាចំពោះការសម្តែងមួយនេះ” ។

បច្ចុប្បន្នប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol គ្រោងនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងនាមជាភ្ញៀវរដ្ឋជាលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំនឹងជួបជាមួយប្រធានាធិបតីអាមេរិក Joe Biden នៅខែមេសា ហើយចូលរួមអាហារពេលល្ងាចថ្នាក់រដ្ឋដែលរៀបចំដោយប្រធានាធិបតី នៅល្ងាចថ្ងៃទី ២៦ ខែមេសា។ ជាមួយគ្នានេះដែរ BLACKPINK គ្រោងនឹងសម្តែងនៅកីឡដ្ឋាន Foro Sol នៅ ទីក្រុងម៉ិកស៊ិកក្នុងថ្ងៃតែមួយ ហើយវាប្រហែលជាហេតុផលដែលផលិតកម្មកំពុងព្យាយាមពិភាក្សា ដើម្បីរៀបចំកាលវិភាគឡើងវិញដើម្បីសម្តែងមួយនេះ។

យ៉ាងណាមិញ កាលពីដើមឆ្នាំ ២០២០ ក្រុមចម្រៀង BLACKPINK និងតារាប៉ុប Lady Gaga បានសហការគ្នាចេញបទចម្រៀង “Sour Candy” នៅក្នុងអាល់ប៊ុមទី៦ Chromatica ដែលបទនេះទទួលបានការស្រលាញ់យ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយវាពិតជាអាចទៅរួចដែលបទ Sour Candy នឹងត្រូវសម្តែងផ្ទាល់ជាលើកដំបូងនៅក្នុងពិធីជប់ លៀងរបស់រដ្ឋផងដែរ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Angelina Jolie បដិសេធចចាមអារ៉ាមណាត់ជួបមហាសេដ្ឋីម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម