ព័ត៌មានជាតិ
អតីតបុគ្គលិកវិទ្យុ VOD ១១ រូប នឹងចូលបម្រើការងារនៅក្រសួងកសិកម្មឆាប់ៗនេះ
អតីតបុគ្គលិករបស់វិទ្យុ VOD ចំនួន ១១ រូប នឹងចូលបម្រើការក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីលោកក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣នេះ លោក ឌិត ទីណា បានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកថា សូមស្វាគមន៍អតីតបុគ្គលិកនៃ វិទ្យុ VOD ទាំង ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលដ៍ខ្លីខាងមុខនេះ។
លោករដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈចំណេះជំនាញរបស់អ្នកទាំង ១១ រូប នឹងអាចដើរលើមាគ៌ារួមមួយ ដើម្បីជួយវិស័យកសិកម្មរបស់យើងឱ្យកាន់តែរឹងមាំនិងខ្លាំងក្លា។
សូមរម្លឹកថា វិទ្យុ VOD ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីចុះផ្សាយព័ត៌មាន មិនពិតថា ឯកឧត្តម ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។
ក្រោយការដកអាជ្ញាប័ណ្ណ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារក្របខណ្ឌរដ្ឋជូនដល់អតីតបុគ្គលិក VOD ដើម្បីសម្រួលការលំបាករបស់ពួកគេផងដែរ៕
ដោយ៖ អុន ស្រីមាន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង