ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​ខ្មែរ​ស្លាប់ និង​របួស​ជាច្រើន​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ច័ន្ទ​បុរី​

ថៃ ៖ យ៉ាងហោចណាស់​ក៏​គេ​សង្កេត​ឃើញថា មាន​ពលករ​ខ្មែរ​ដែល​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ចំនួន​ពីរ​នាក់​ដែរ ក្នុងចំណោម​ពលករ​ខ្មែរ​ដែល​រងរបួស​ប្រមាណ​ជិត​៤០ នាក់ ខណៈ​ដែល​ពួកគេ​កំពុងធ្វើដំណើរ​តាម​រថយន្ត ចាក​ចេញពី​ចម្ការ បេះ​ផ្លែ​មៀន ឆ្ពោះទៅ​កន្លែង​ស្នាក់នៅ ហើយ​បាន​ជួបប្រទះ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង។​

យោងតាម​របាយការណ៍​ដែល​ផ្តល់​មកពី​ប្រទេស​ថៃ​បានឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩ និង​៣៥ នាទី​យប់ ថ្ងៃទី ៣១ ខែធ្នូ​ ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ ណឺ​ន​ថង ឃុំ​តា​មូល ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​រវាង​រថយន្ត​ប្រភេទ​ដឹកទំនិញ​កង់​១០ ជាមួយនឹង​រថយន្ត​នីសា​ន់ ដែល​ដឹក​កម្មករ​ខ្មែរ​ចេញពី​ចម្ការ​បេះ​ផ្លែ​មៀន ឆ្ពោះទៅកាន់​ទីតាំង​ស្នាក់នៅ។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ក្រុម​តម្រួត​ចរាចរណ៍​របស់​ថៃ បានចេញ​ប្រតិបត្តិការ​ដើម្បី​ត្រួតពិនិត្យ​ត្រង់ចំណុច​ទីតាំង​កើតហេតុ គឺ​បា​ន​សង្កេត​ឃើញថា មាន​កម្មករ​ម្នាក់​ត្រូវបាន​កៀប​ជាប់​នៅក្នុង​រថយន្ត និង​មាន​ពីរ​នាក់​ទៀត​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ ព្រមទាំង​មាន​អ្នករងរបួស​ធ្ងន់ ស្រាល នៅ​រាយប៉ាយ​ពេញ​ផ្លូវ​សរុប​ចំនួន ៣៨ នាក់​បន្ថែមទៀត។​

ភ្លាមៗ​នោះដែរ ក៏មាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​នានា បានចេញ​មកជួយ​ដឹក​ជនរងគ្រោះ​ទាំងអស់​ទៅកាន់​មន្ទីរពេទ្យ សយ​ដាវ មន្ទីរពេទ្យ ពោង​ណាំ​រ៉​ន និង​មន្ទីរពេទ្យ​ប្រាក់​ប៉ុក​ខ្លៅ ដើម្បី​ធ្វើការ​សង្គ្រោះ​បឋម​សិន ចំណែក​អត្តសញ្ញាណ​ពលករ​ទាំងនោះ​កម្ពុ​ជាថ្មី មិនទាន់​ទទួលបាន​នៅឡើយ​ទេ ហើយក៏​មិនទាន់​ដឹងថា តើ​អ្នករបួស​ទាំងនោះ​អាចមាន​អ្នកស្លាប់​បន្ថែមទៀត​ដែរ ឬ​យ៉ាងណា​នោះឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114