ព័ត៍មានទាន់​ហេតុការណ៏
Search

បាឋកថា​ស្ដីពី​វប្បធម៌​ តែ​​ បង្ហាញ​ដល់​សិក្ខាកាម​ភាសា​ចិន​ជា​យោធិន​នៅក្នុង​វិទ្យាស្ថាន​ទ័ពជើងគោក​

ភ្នំពេញ ៖ ​តែ​ដែល​មិន​គ្រាន់តែ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ជា​ភេសជ្ជៈ ជា​បន្លែ និង​ជា​ឱសថ​ផងដែរ។ ការផឹក​តែ​មិន​គ្រាន់តែ​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ជ្រុង​មួយ​នៃ​វប្បធម៌​ចិន ហើយ​ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​ផែនដី​នេះ​អស់​រយៈពេល​ជាង​៥០០០​ឆ្នាំ​មកហើយ​។​

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​ក្នុងការ​ពង្រីក​និង​លាតសន្ធឹង​ការយល់ដឹង​ពី​វប្បធម៌​តែ​នេះ វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​តែង​បានរៀបចំ​កម្មវិធី​វប្បធម៌​តែ​នេះ​ជា​រៀងរាល់​សប្តាហ៍ ហើយ​វិទ្យាស្ថាន​ក៏បាន​ចងក្រង​ការយល់ដឹង​ពី​វប្បធម៌​តែ​នេះ​ឱ្យទៅជា​ប្រព័ន្ធ​នៃ​ការសិក្សា​នៅក្នុង​កម្មវិធី​បង្រៀន​ភា​សា​ចិន​ផងដែរ​។

ក្នុង​គោលបំណង​ផ្តល់នូវ​ការយល់ដឹង​ពី​វប្បធម៌​តែ​នេះ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​នេះ វិទ្យាស្ថាន​បានរៀបចំ​កម្មវិធី​បាឋកថា​ស្តីពី​វប្បធម៌​តែ ជូន​ដល់​សិក្ខាកាម​ភាសា​ចិន​ដែលជា​យោធិន​នៅក្នុង​វិទ្យាស្ថាន​ទ័ពជើងគោក​។ ការពន្យល់​ពី​វប្បធម៌​តែ​ដោយមាន​ការចូលរួម​អនុវត្ត​ពី​យោធិន​ទាំង​៥០​រូប​របស់​វិទ្យាស្ថាន​ទ័ពជើងគោក ពិតជា​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ហើយក៏​ជាការ​រួមចំណែក​បន្ថែម​ការយល់ដឹង​ពី​គុណ​តម្លៃ​របស់​តែ និង​យល់ច្បាស់​ពី​វប្បធម៌​តែ​ដែល បាន​ប្រជាជាតិ​ខ្មែរ​បាន​ទទួលយក​វប្បធម៌​នេះ​មក​អនុវត្ត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់ខ្លួន​តាំងពី​ទីក្រុង​ដល់​ជនបទ តាំងពី​បុរាណកាល​ដល់​បច្ចុប្បន្ន​និង​ទៅ​អនាគត ហើយ​លាតសន្ធឹង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ គួរ​បញ្ជាក់ថា វប្បធម៌​តែ​បាន​បញ្ចូល​ក្នុង​កម្មវិធីសិក្សា​របស់​សិក្ខាកាម​ភាសា​ចិន​នៅ​វិទ្យាស្ថាន​ទ័ពជើងគោក​ចាប់តាំងពី​ឆ្នាំ​២០១២​មក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114