ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​២០១៦​ សមត្ថកិច្ច​ផាកពិន័យ​ដល់​យានយន្ត​ល្មើសច្បាប់​បាន​ជាង​២០​ពាន់​លាន​រៀល

ភ្នំពេញ​ ៖ ​នៅក្នុង​ឆ្នាំ​២០១៦​នេះ​គណៈកម្មាធិការ​ជាតិ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​) បានធ្វើ​ការពិន័យ​ចំនួន​រថយន្ត​ល្មើសច្បាប់​៨១៣.៣៨១​គ្រឿង​(​ម៉ូតូ​ចំនួន​៦៨%)​ដោយបាន​ផាកពិន័យ​សរុប​២០.៤៩៦.១៩៥.០០០​រៀល​។​

បើ​យោងតាម​របាយការណ៍​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧​កាលពី​ថ្ងៃទី​២៦​ធ្នូ ឆ្នាំ​២០១៦​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា​ឆ្នាំ​២០១៦​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៩.០៧៨.៥៣៧​គ្រឿង​ក្នុងនោះ​ម៉ូតូ​៦០%​ដោយ​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចំនួន​១.៤១២.១០១​គ្រឿង ស្មើ​១៦​ភាគរយ (​ម៉ូតូ​៦០%)​។​

ក្រៅពីនេះ​បានធ្វើ​ការអប់រំ​ចំនួន ៥៩៨.៧២០ គ្រឿង ស្នើ​៤៤% ធ្វើការ​ពិន័យ​ចំនួន ៨១៣.៣៨១​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​៦៨% បាន​ផាកពិន័យ​សរុប​ជាង​២០​ពាន់​លាន់​រៀល (២០..៤៩៦.១៩៥.០០០​រៀល​) ធ្វើការ​ឃាត់​អប់រំ និង​ពិន័យ​រថយន្ត​ដឹក​ដី​មិន​គ្រប​ជ្រុះ​រាយប៉ាយ និង​ដឹកទំនិញ​សំពោង​សំពង​ចំនួន ១៥១ គ្រឿង​។​

រីឯ ការចុះអនុវត្ត​ច្បាប់​នេះ​ក៏បាន​រកឃើញ​យានយន្ត​ល្មើស​ល្បឿន​ចំនួន ៥៦.៦៥៧ គ្រឿង និង​ល្មើស​ជាតិ​ស្រវឹង ១៤.៨០៩ នាក់ ឃាត់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ៥៥៣​នាក់ (​អ្នកបើកបរ​រថយន្ត ១១៩​នាក់​(​ស្រី​៤​នាក់​) និង​អ្នកបើកបរ​ម៉ូតូ ៤៣៤ នាក់​)​។

ក្នុងនោះដែរ ការត្រួតពិនិត្យ​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ ឫ​ទំនិញ​មាន​ចំនួន​៦៦៥ នាក់ រកឃើញ​អ្នកបើកបរ​យានយន្ត​មាន​សារធាតុ​ញៀន​ចំនួន ១២៩​នាក់ ស្មើនឹង​២០% ពិនិត្យ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​កែច្នៃ​បាន​ចំនួន​២.១៧៧​គ្រឿង​ឃើញ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ហើយ​បាន​កាត់​ទ្រុង ចំនួន ៩៣០ គ្រឿង ស្មើ ៤២,៧%​។​

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៦​បាន​កើតឡើង​ចំនួន ៣.៣៣៨​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១.៥៧៦ នាក់ និង​របួស ៥.៩៦២ នាក់​(​បួស​ធ្ងន់​៥៩%)​។​ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លងទៅ​ឃើញថា​មានការ​ថយចុះ​គួរ​ឲ្យ​គត់​សំគាល់​ដែល​ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​៣៨៨៨៧​លើ​ថយ​ចំនួន ៤៥១ លើក ស្មើ ១២% បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៨៣៥​នាក់​ថយ​ចំនួន ២៥៩​នាក់ ស្មើ​១៤% និង​អ្នករបួស​មាន​ចំនួន​៦៥៥៨​នាក់​ថយ​ចំនួន ៥៩៦​នាក់ ស្មើ​៩%៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114