ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​​​ ទៅ​ហូប​ការ ភ្លើង​ឆេះ​ផ្ទះ​ម៉ត់ ​ ​នៅ​មុន​នេះ​បន្តិច

ស្ទឹងត្រែង​ ៖​ ផ្ទះ​១​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ម្ចាស់ផ្ទះ​រវល់​ទៅ​ហូប​ការ​គេ ហើយ​បិទ​ទ្វារផ្ទះ​ចោល​នោះ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្ទឹងត្រែង ស្ថិត​ក្នុង​ភូមិ​ព្រែក សង្កាត់​-ក្រុង ​​​ស្ទឹងត្រែង ​ខេត្ត​ស្ទឹងត្រែង។

សេចក្ដីរាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មាន​ករណី​នេះ​កើតឡើង សមត្ថកិច្ច រួម​នឹង​​​​ក្រុម​ការងារ​ពន្លត់​អគ្គិភ័យ​ បាន​ចុះ​អន្តរាគមន៍​​បាញ់​ទឹក​ពន្លត់ ​រហូតដល់​ម៉ោង​៩​យប់​ ទើប​​​រលត់​ជា​ស្ថាពរ ដោយ​មិនបាន​រាលដាល​ដល់​ផ្ទះ​ផ្សេង​ឡើយ​។​

សេចក្ដីរាយការណ៍​បន្ត​ថា ករណី​ខាង​លើ​នេះ មិន​ដឹង​ថា​បណ្ដាលមកពី​មូលហេតុ​អ្វី​ឡើយ តែ​បើ​តាម​ការ​សន្និដ្ឋាន​បឋម​ គឺ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​។ ចំពោះ​សម្ភារៈ​ខូចខាត និង​ទំហំ​ខូចខាត​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប៉ុន្មាន​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114