ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងពាណិជ្ជកម្ម​ ជូន​ដំណឹង​ពី​តម្លៃ​ប្រេង​ឥន្ធនៈ​លក់​នៅ​តាម​ស្ថានីយ​នៅ​កម្ពុជា​

ភ្នំពេញ ​៖​ កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ ក្រសួងពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​កំណត់​តម្លៃ តាម​រូបមន្ត​តម្លៃ​ប្រេងសាំង នៅ​តាម​ស្ថានីយ​រយៈពេល​១០​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១១ ​ខែ​មករា ឆ្នាំ​២០១៧។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង ស្ដីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​។​

ក្រសួង​បញ្ជាក់​ថា យោងតាម​ប្រកាស​អន្តរក្រសួង លេខ ០៩៨ ពណ​. អ​វ​ឯ​. ប្រក​. ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៦ ស្ដីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​។​

ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាសថា ចាប់ពី​ពេល​ថ្ងៃទី​២ធ្នូ​នេះ​តទៅ តម្លៃ​លក់រាយ​ប្រេងសាំង ប្រេង​ម៉ាស៊ូត​នៅតាម​ស្ថានីយប្រេងឥន្ធនៈ ការកំណត់​តម្លៃ​នេះ​ធ្វើ​ទៅតាម​ការ​ឡើង​ចុះថ្លៃ​ ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ។

តម្លៃប្រេងសាំង ស៊ុប​ពែរ តម្លៃ៣៧០០​រៀល ប្រេងសាំងធម្មតា៣៦៥០​រៀល និង​ប្រេងម៉ា​ស៊ូ​ត ៣៣០០​រៀល តម្លៃនេះ​ថេរ​រហូតដល់​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៧ តម្លៃ​ប្រេង​នេះ អាច​ប្រែប្រួល​ក្នុង​រយៈពេល១០​ថ្ងៃ​ម្តង។​

សូម​រំលឹកថា ករណីកំណត់តម្លៃ​ប្រេង​ឥន្ធនៈ បាន​ធ្វើឡើង​ដោយ​យោង​តាម​ប្រកាស ​អ​ន្រ​ ក្រសួង មាន​ក្រសួងពាណិជ្ជកម្ម ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ​ និង​ថាមពល ស្ដីពី​ការកំណត់ រូប​មន្ត​កែ​សម្រួល​ថ្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា លេខ​០៩៨ ពណ​. អ​វ​ឯ​. ប្រក​. ចុះ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៦ ដោយកំណត់តម្លៃលក់​ប្រេងរវាង​១០​ថ្ងៃ​ម្តង ឡើង​ចុះថ្លៃ​ទៅតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684