Connect with us

កីឡា

Thiago និយាយ​​ភាសា​​ទាំង​នេះ​​ដល់​​អ្នក​​គាំទ្រ​​ខ្មែរ​​ពេល​​ឈ្នះ​​ខ្សែ​​ក្រវាត់​ WMO​ យប់​​មិញ

បានផុស

នៅ

អ្នក​ប្រដាល់​ប្រេស៊ីល Thiago Teixeira បាន​ប្រកាស​ប្រាប់​ដល់​សង្វៀន Apex Fight Series ពី​ទំហំ​អ្នក​គាំទ្រ​ខ្មែរ​ដែល​ស្រឡាញ់​ចូល​ចិត្ត និង​គាំទ្រ​រូប​គេ នៅ​ពេល​ផ្តួល​​កីឡាករ​អង់គ្លេស Joe Craven ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក (WMO) នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​យប់មិញ។

នៅ​ទឹក​ទី១ ​កីឡាករ​អង់គ្លេស Joe Craven ​ដែល​​ពេញ​កម្លាំង​​​អាយុ​២៥​ឆ្នាំ​​ និង​ធ្លាប់​ប្រកួត​បាន​៣៧​ដង ក្នុង​នោះឈ្នះ​៣១​ដង និង​ចាញ់​៦​ដង ​បង្ហាញ​ទម្រង់​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាម​រយៈ​ការ​ទាត់ និង​ឡើង​ជង្គង់ ស្រប​ពេល​​កីឡាករ​គុន​ខ្មែរ Thiago Teixeira ចេញ​កណ្តាប់​ដៃ​មួយ​ៗ និង​ការពារ​ជំហរ​បាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​​ទឹក​ទី​២ Thiago ធ្វើ​បាន​ល្អ​ខ្លាំង​មែន​ទែន​ដោយ​ប្រើ​កណ្តាប់​ដៃ​​វ៉ៃ​ឲ្យ​ Joe Craven ដួល​នៅ​ដើមទឹក​ និង​ត្រូវ​អាជ្ញា​កណ្តាល​រាប់​៨​​លើក​ទី​១។ បន្ទាប់​ពី​​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់ កីឡាករ​អង់គ្លេស​បាន​តាំង​​ស្មារតី និង​តស៊ូ​ប្រយុទ្ធ​ឡើង​វិញ​បាន​ល្អ ប៉ុន្តែ​​ចុង​ទឹក​ទី​២​ត្រូវ​មួយ​កែង​របស់​​កីឡាករ​ប្រេស៊ីល ដួល​លើក​ទី​២ ត្រូវ​អាជ្ញា​កណ្តាល​រាប់​ម្តង​ទៀត​ ហើយ​​​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

ក្រោយ​ចប់​ការ​ប្រកួត​ឆ្លើយ​តប​នឹង​សំនួរ​របស់​ពិធីករ Thiago បាន​និយាយ​ថា ៖«ជា​ដំបូង ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ព្រះ​យេស៊ូ។ ទី២ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្ញុំ​គឺ Rami អរគុណ​អ្នក​ម្តាយ​របស់​ខ្ញុំ​នៅ​ប្រេស៊ីល ហើយ​អរគុណ​អ្នក​គាំទ្រ​គុន​ខ្មែរ។ សូម​អរគុណ​ខ្លាំង​ណាស់​ដល់​អ្នក​គាំទ្រ​​​កម្ពុជា។ ពួក​គាត់​ស្រឡាញ់​ចូល​ចិត្ត​​ខ្ញុំ​ខ្លាំង​ណាស់»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម