ព័ត៍មានទាន់​ហេតុការណ៏
Search

ឆាយ វិ​រៈ​យុទ្ធ រំលឹក​អនុស្សាវរីយ៍​ជាមួយ​លោក គង់ វិសាល កាលពី​១០​ឆ្នាំមុន​

ភ្នំពេញ ៖ តារា​ចម្រៀង​ប្រុស​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម សាន់​ដេ លោក ឆាយ វិ​រៈ​យុទ្ធ ថ្មីៗ​នេះ​បាន​ទម្លាយ​ប្រាប់​ពី​អាថ៌​កំបាំង​ដែល​នាំ​ឲ្យ​លោក​ល្បីឈ្មោះ​ចាប់តាំង​ពី​ចូល​វិស័យ​សិល្បៈ​ដំបូង​រហូត​មក​ទល់​ពេល​ប​បច្ចុប្បន្ន ​ខណៈ​តារា​ប្រុស​រូប​នេះ​ ត្រូវ​បាន​ការ​យកចិត្តទុកដាក់​ និង​ជ្រោមជ្រែង​ពី​សំណាក់​លោក គង់ វិសាល អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ និង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​តាម​ខេត្ត​នានា​។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​អនុស្សាវរីយ៍​រវាង​តារា​ចម្រៀង​លោក ឆាយ វិ​រៈ​យុទ្ធ ជាមួយ​អ្នកគ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​លោក គង់ វិសាល តារា​ប្រុស​រូប​នេះ​បាន​សរសេរ​ថា​ លោក គង់ វិសាល គឺជា​មនុស្ស​ដំបូង​ដែល​ផ្តល់​វត្តមាន​ដល់​រូប​ខ្ញុំបាទ​ក្នុង​ការ​ប្រគំ​តន្ត្រី​តាម​បណ្ដាខេត្ត​នានា ​ក្នុង​អំឡុង​ឆ្នាំ​២០០៦។

តាមរយៈ​ការ​សរសេរ​បង្ហោះ​ដើម្បី​ជា​ការ​រំលឹក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​របស់​តារា​ចម្រៀង​លោក ឆាយ វិ​រៈ​យុទ្ធ នេះ​ដែរ​គេ​សង្កេតឃើញ​មាន​ទស្សនិកជន​អ្នកគាំទ្រ​លោក​មួយ​ចំនួន​បាន​សរសេរ​ផ្ញើរ​សារ​ និងកទឹកចិត្ត​ថា​លោក​ជា​តារា​ដែល​មាន​ឈ្មោះ​ល្បី​និង​មាន​ចរិត​ល្អ​មិន​ចេះ​ឆ្មើងឆ្មៃ​ហើយ​មិន​ភ្លេច​នូវ​អ្វី​ដែល​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ដ​ដៃ​។​ខណៈ​កន្លងមក​គេ​តែង​កត់សម្គាល់​មាន​តារា​ស្រី​-​ប្រុស​មួយ​ចំនួន​ពេល​បាន​ល្បី​តែង​បំភ្លេច​ចំពោះ​គុណបំណាច់​របស់​បុគ្គល ​ដែល​ធ្លាប់​ជួយ​ពួកគេ។

គូរ​រម្លឹក​ថា ​លោក ឆាយ វិ​រៈ​យុទ្ធ កន្លងមក ជា​តារាចម្រៀង​មួយ​ដួង​ ដែល លេចធ្លោ​ម្នាក់​ផង​ដែរ​ កាលពី​នៅ​ជ្រក​ក្រោម​ដំបូល​របស់​ផលិតកម្ម​ប៊ិក​មែន​។ ពិសេស​ជាង​នេះ​អ្វី​ដែល​សំខាន់​នោះ​គឺ​រាល់​បទ​ចម្រៀង​របស់​លោក ឆាយ វិ​រៈ​យុទ្ធ ដែល​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​តែងតែ​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ និង​គាំទ្រ​ខ្លាំង​ពី​សំណាក់​ស្រទាប់​យុវវ័យ​ក៏ដូចជា​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684