Connect with us

ព័ត៌មានជាតិ

​គម្រោងដេញថ្លៃផ្លូវបេតុងអាមេចំនួន ៦ ខ្សែ នៅស្រុកស្ទឹងត្រង់មានភាពមិនប្រក្រតី​

បានផុស

នៅ

រដ្ឋបាលស្រុកស្ទឹងត្រង់នាចុងសប្ដាហ៍កន្លងមក​បានរៀបចំដាក់ឲ្យដេញថ្លៃគម្រោង​ផ្លូវ​បេតុង​អាមេចំនួន ៦ ខ្សែ ស្ថិតនៅក្នុងឃុំចំនួន ៦ នៃស្រុកស្ទឹងត្រង់។ ​

ប្រជាពលរដ្ឋមូលដ្ឋានបានរិះគន់ថា ការដេញថ្លៃគឺគ្រាន់តែធ្វើឡើងបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយផ្តល់អំណាច​ដល់អ្នកកាន់ប៊ីតមួយចំនួនធំដែលមិនបានបញ្ចេញដេញថ្លៃ ហើយឈរចាំតែទទួលផល​ថ្លៃទឹកតែ​ប៉ុណ្ណោះ ដោយបានយកថវិកា​របស់រដ្ឋយកមកចែកគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជុំវិញការចែកទឹកតែក្រោមការរៀបទន្លាប់ចាស់បានធ្វើឱ្យប៉ះពាល់​ដល់​ស្មារតីប្រជាពលរដ្ឋដែលមិនបានចូលរួមក្នុងពិធី​ដេញថ្លៃនេះ ហើយចាំទទួលយកលទ្ធផលផ្លូវគ្មាន​គុណភាពបន្ទាប់ពីគេយកលុយរដ្ឋ ១០ ភាគរយមកចាយក្នុងផលប្រយោជន៍សួនតួនោះ។ ​

ការដេញនេះគ្មានការប្រកួតប្រជែងបែបទីផ្សារសេរីនោះទេ គឺការដេញតម្លៃប៉ាន់ស្មាន និងតម្លៃដែល​ទទួលយកបានខុសគ្នាតិចតួចតែប៉ុណ្ណោះ “ទាំង៦ឃុំ” បើប្រៀបធៀបជាមួយស្រុកព្រៃឈរមានភាពខុសគ្នាឆ្ងាយ គម្រោងដេញថ្លៃនៅស្រុកព្រៃឈររដ្ឋចំណេញថវិកា ខណៈការដេញនៅស្រុក​ស្ទឹងត្រង់រដ្ឋ​មិនចំណេញថវិកាអ្វីនោះទេ។

ឃុំទាំង ៦ នោះរួម​មាន ១.ឃុំអារក្សត្នោត គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៥០០ ម៉ែត្រ ទទឹងប្រវែង៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៦០ លានរៀន បានទៅក្រុមហ៊ុន ម៉ៅ អេងជឺ មានតម្លៃដេញទទួលយកបាន ២៥៧ លានរៀល។ ២.ឃុំខ្ពបតាងួន គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៤៥០ ម៉ែត្រ ទទឹងប្រវែង ៤ ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ២៣៤​លានរៀល បានទៅក្រុមហ៊ុន កេត សុខគាង តម្លៃដេញទទួលយកបាន ២២៥លានរៀល។

៣.ឃុំព្រះអណ្តូង គម្រោង​សាងសង់ផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៥៦ លានរៀល បានទៅក្រុមហ៊ុន កេត សុខគាង មានតម្លៃដេញទទួលយកបាន ១៥២លានរៀល។ ៤.ឃុំពាមកោះស្នា គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៤០០ម៉ែត្រ ទទឹង៤ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ២០៨លានរៀល បានទៅក្រុមហ៊ុន ហួត ឆៃលីម មានតម្លៃដេញទទួលយកបាន ២០៣លានរៀល។

(រូបតំណាង)

៥.ឃុំព្រែកបាក់ គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៤៥០ ម៉ែត្រ ទទឹងប្រវែង៤មែត្រ មានតម្លៃប៉ាន់ស្មាន ២៣៣​លានរៀល បានទៅក្រុមហ៊ុន អ៊ូ លាងហុង តម្លៃដេញទទួលយកបាន ២២៧លានរៀល។ និងទី៦.ឃុំទួលព្រះឃ្មាំង គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង៣០០ម៉ែត្រ ទទឹងប្រវែង៤ម៉ែត្រ មានតម្លៃប៉ាន់ស្មាន ១៩៥ លានរៀល បានទៅក្រុមហ៊ុន អ៉ឹង ចាន់ឡា តម្លៃដេញទទួលយកបាន ១៩២លានរៀល។

មហាជនក៏បានបានសំណូមពរដល់ រដ្ឋបាល​ស្រុកស្ទឹងត្រង់ លោកនាយករងរដ្ឋបាលសាលាខេត្ត និងគណៈកម្មការលទ្ធកម្ម គួរពិនិត្យបញ្ជីវត្តមានឯកសារអ្នកដេញមានច្រើននាក់ ពេលដេញផ្ទុយស្រឡះពីបញ្ជីចុះវត្តមាន៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣៨ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម