ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង​ ជំរុញ​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​កូនស្រី​មិត្តភ័ក្ដិ​ជំនិត​របស់​លោកស្រី Park

អាជ្ញាធរ​កូរ៉េខាងត្បូង​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ ​នឹង​បន្ត​ជាមួយនឹង​ជំហាន​របស់​ពួកគេ​ក្នុង​ការធ្វើ​បត្យាប័ន​លើ​នាង Chung Yoo-ra ជា​កូនស្រី​ នៃ​អ្នក​ដែល​នៅ​ចំ​កណ្ដាល​ក្នុង​រឿងអាស្រូវ​នយោ​បាយ​នៅ​កូរ៉េខាងត្បូង​ ដែល​បាន​នាំ​ឲ្យ​មានការ​បោះឆ្នោត​សភា ​ដើម្បី​ចោទប្រកាន់​លោកស្រី​ប្រធានា​ធិបតី Park Geun-hye។​

​នាង Chung បានរស់នៅ​ក្នុងប្រទេស​ដា​ណឺ​ម៉ាក បន្ទាប់ពី​ប៉ូលិស​នៅ​ទី​នោះបាន​ចាប់ខ្លួន​នាង​ កាលពី​ថ្ងៃអាទិត្យ​នៅ​ភាគ​ខាងជើង​ទីក្រុង Aalborg។

ក្រុម​រដ្ឋអាជ្ញា​សាធារណៈ​របស់​ប្រទេស​ដា​ណឺ​ម៉ា​កបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា នាង Chung នឹង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​រយៈ​ពេល​បួន​សប្ដាហ៍ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។​

នាង Chung ដែលជា​កូនស្រី​វ័យ​២០​ឆ្នាំ​របស់​លោកស្រី Choi Soon-sil ដែលជា​មិត្តភ័ក្ដិ​រយៈពេល​យូរ​របស់​លោកស្រី Park បាន​ចោទប្រកាន់​ពីបទ​ឃុបឃិត​ជាមួយនឹង​ប្រធានាធិបតី​ក្នុង​ការដាក់​សម្ពាធ​អាជីវកម្ម​ដើម្បី​រួមចំណែក​ដល់​អង្គ​ការមិន​រកប្រាក់​ចំណេញ។

អ្នក​ទាំងពីរ​បាន​បដិសេធ​ការធ្វើ​ខុស​នេះ ហើយ​លោកស្រី Choi គឺ​នៅក្នុង​ការឃុំខ្លួន ខណៈ​លោកស្រី​បានធ្វើការ​កាត់ទោស​នៅ​ទីក្រុង​សេ​អ៊ូ​ល។​

ការិយាល័យ​ព្រះរាជអាជ្ញា​ពិសេស​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា “​នាង Chung បាន​និយាយថា នាង​មានបំណង​វិលត្រឡប់​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ក្នុង​រយៈពេល​បី​ថ្ងៃ​ទៀត ប្រសិនបើ​នាង​ត្រូវបាន​វិល​ចូល​វិញ​ដោយ​ឥត​គិត ប៉ុន្តែ​រដ្ឋា​ភិបាល​បាន​បដិសេធ​មិន​ទទួលយក​ឡើយ​”។​

រឿងអាស្រូវ​នេះ​បាន​ទាក់ទាញ​មនុស្ស​រាប់រយ​រាប់ពាន់នាក់ ​នៃ​ក្រុមអ្នកតវ៉ា​ដើរ​តាម​ដងផ្លូវ​ នៃ​ទីក្រុង​សេ​អ៊ូ​ល​សម្រាប់​ការ​ធ្វើ​បាតុកម្ម​ប្រចាំ​សប្ដាហ៍ និង​ដើម្បី​ជំរុញ​ឲ្យ​លោកស្រី Park វ័យ​៦៤​ឆ្នាំ​ ដែល​បាន​ក្លាយជា​មេដឹកនាំ​របស់​កូរ៉េខាងត្បូង​ដំបូង​គេ​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​រូបនេះ​ចាកចេញ​ពី​ការិយាល័យ​ជាបន្ទាន់​ផងដែរ។​

លោក Park ត្រូវបាន​ចោទប្រកាន់​ដោយ​រដ្ឋសភា​នៅ​ចុងឆ្នាំ​មុន ហើយ​ការ​សម្រេចចិត្តថា​ ត្រូវតែ​គាំទ្រ ឬ​ច្រានចោល​យ៉ាងនោះ ​នឹង​ធ្វើ​ឡើង​ដោយ​តុលាការ​ធម្មនុញ្ញ។

ការជជែក​ពិភាក្សាគ្នា​ត្រូវបាន​កំណត់​ចាប់ផ្ដើម​កាលពី​ថ្ងៃ​អង្គារ ​នៅក្នុង​ដំណើរការ​តុលាការ​មួយ​ដែល​អាច​ចំណាយពេល​ជាច្រើន​ខែ។​

មេធាវី​តែងតាំង​របស់​នាង Chung នៅ​ប្រទេស​ដា​ណឺ​ម៉ា​ក លោក Jan Schneider បាន​និយាយថា នាង​ទំនងជា​នឹង​ប្តឹង​ឧទ្ធរណ៍​ការសម្រេចចិត្ត​ នៃ​ការធ្វើ​បត្យាប័ន​លើ​រូបនាង។​

នាង Chung បាន​ប្រាប់​អ្នកកាសែត​កូរ៉េ​នៅ​តុលាការ​ថា នាង​បាន​ទៅ​ប្រទេស​ដា​ណឺ​ម៉ា​កនៅ​ចុងខែ​កញ្ញា និង​បាន​បដិសេធ​ការ​មានចំណេះដឹង​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ម្តាយ​របស់​នាង ហើយ​បាន​និយាយ​នៅពេល​វេលា​ចុងក្រោយ​ថា នាង​បានឃើញ​លោកស្រី Park នៅពេលដែល​នាង​រៀន​នៅក្នុង​សាលាបឋមសិក្សា។​

អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ស្វែងរក​នាង Chung សម្រាប់​ការចោទប្រកាន់​ការជ្រៀតជ្រែក​បទ​ព្រហ្ម​ទណ្ឌ​ទាក់ទង​ទៅនឹង​កំណត់ត្រា​ការសិក្សា និង​ការចោទប្រកាន់​មិនបាន​បញ្ជាក់​ផ្សេងទៀត​របស់​នាង ។​

ជា​ផ្នែក​មួយ​ នៃ​ការស៊ើបអង្កេត​របស់​ពួកគេ​ព្រះរាជអាជ្ញា​កូរ៉េខាងត្បូង​កំពុងតែ​ព្យាយាម ​ដើម្បី​អះអាង​ថា ​តើ​ក្រុមហ៊ុន Samsung Electronics បាន​ស្វែងរក​គុណប្រយោជន៍​ពី​លោកស្រី Choi និង​លោកស្រី Park ជា​ថ្នូរ​នឹង​ការផ្តល់​មូលនិធិ​មួយចំនួន​ នៃ​ការផ្តួចផ្តើម​របស់​ពួកគេ។​

សារព័ត៌មាន Yonhap បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ ដោយ​លើកឡើង​ពី​ប្រភព​ការទូត​មិន​បញ្ចេញ​ឈ្មោះថា ទន្ទឹមនឹង​នេះដែរ​ ឯក​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ដា​ណឺ​ម៉ាក​បាន​បញ្ជូន​លិខិត​ដោយ​ចេតនា​មួយ​ទៅ​នាង Chung ដើម្បី​បោះបង់​លិខិតឆ្លងដែន​របស់​នាង។​

សារព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​លិខិតឆ្លងដែន​របស់​នាង Chung នឹង​លែង​មាន​សុពល​ភាព បន្ទាប់ពី​ថ្ងៃទី​១០ ខែ​មករា។​

ក្រៅពី​ការលុបចោល​លិខិតឆ្លងដែន​របស់​នាង​អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ស្នើសុំ​កន្លែង​ស្នាក់នៅ​របស់​នាង Chung ដាក់​នៅក្នុង​បញ្ជី​កត់ត្រា​ក្រហម​របស់​ពួកគេ​ផងដែរ។ សំណើ​នេះ​ត្រូវបាន​ដាក់​នៅលើ​ការ​រង់ចាំ ខណៈ​ទីភ្នាក់ងារ​ប៉ូលិស​របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា នាង Chung គឺ​កំពុង​ត្រូវ​បាន​ឃុំខ្លួន៕