Connect with us

ជីវិតកម្សាន្ដ

ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ Lisa ក្នុងថ្ងៃខួបកំណើតនៅប្រទេសថៃ

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបភាពខួបកំណើតក្នុងឆ្នាំនេះ ដោយបង្ហាញពីស្រស់ស្អាតក្នុងពិធី ខណៈសំលៀកបំពាក់​របស់នាងមួយឈុតបង្កភាពចាប់​អារម្មណ៍​យ៉ាងខ្លាំងពីទស្សនិកជនជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ រៀងរាល់ថ្ងៃទី ២៧ ខែមិនា ជារៀងរាល់ឆ្នាំ គឺជាថ្ងៃខួបកំណើតរបស់ Lisa​ ហើយ​នៅឆ្នាំ​នេះ នាងបានជ្រើសរើសត្រលប់ទៅប្រារព្ធខួបកំណើតគម្រប់អាយុ ២៦ ឆ្នាំ​របស់​នាង​នៅ​ប្រទេស​ថៃ​ជាមួយ​នឹង​ក្រុមគ្រួសារ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធ​។

ត្បិតថាថ្ងៃកំណើតរបស់សមាជិកក្រុម BLACKPINK រូបនេះបានកន្លងផុតទៅច្រើនថ្ងៃក៏ពិតមែន ក៏ប៉ុន្តែ Lisa ទើបតែបញ្ចេញរូបថតនៃឈុតថ្ងៃខួបកំណើតរបស់ខ្លួនចែកជូនបណ្ដាអ្នកគាំទ្រទូទាំងពិភពលោកបានទស្សនា។ ជាមួយគ្នានេះដែរគេឃើញ​ Lisa ស្លៀករ៉ូបពណ៌សាច់ដោយមានបូធំៗបិទលើឈុតអមនឹងបូពណ៌ក្រហម​នៅលើសក់របស់នាង ព្រមទាំងបញ្ចេញទឹកមុខបែកឃ្យូតៗគួរឲ្យស្រលាញ់។

យ៉ាងណាមិញ​នេះ​មិនមែន​ជា​រឿង​ប្លែក​ទេ ខណៈ Lisa​ តារា​លំដាប់ពិភពលោករូបនេះមាន​អ្នកគាំទ្រ​​ច្រើនសន្ធឹកមិនថានាងបញ្ចេញសកម្មភាពជាឃ្លិបឬរូបភាពណាមួយឡើយ។ Lisa តែងទទួលបានការគាំទ្រនិងតាមដានពីសំណាក់ហ្វេនទូទាំងពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាហុងកុង Michael Wong ខឹងសម្បារ ក្រោយកូនស្រីបង្ហោះរូបអាក្រាតកាយផ្អើលបណ្ដាញសង្គម

ចុចអាន៖ផលិតកម្មបញ្ជាក់ថា Lim Ji Yeon និង Lee Do Hyun ពិតជាមានទំនាក់ទំនងស្នេហាមែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម