ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ ដើម្បី​ទប់​ការ​ហូរ​ចេញ​មូលធន​

ប្រទេស​ចិន នឹង​រឹតបន្តឹង​ការត្រួតពិនិត្យ​បន្ថែម​ទៀត អំពី​ការទិញរូបិយប័ណ្ណ​បរទេស​របស់​បុគ្គល​ទាំង​ឡាយ ដើម្បី​ព្យាយាម​ទប់​ការ​ហូរ​ចេញ​មូលធន​ដ៏​ច្រើន​សម្បើម​ពី​ប្រទេស នៅពេលដែល​ប្រាក់​យ័ន​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ទល់នឹង​ប្រាក់​ដុល្លារ​នោះ​។​

បុគ្គល​ទាំងឡាយ​ដែលមាន​បំណង​ដើម្បី​ប្តូរប្រាក់​យ័ន​ទៅជា​រូបិយប័ណ្ណ​បរទេស​នោះ​ ឥឡូវនេះ ​ត្រូវ​ផ្តល់​ព័ត៌មាន​លម្អិត​ថែមទៀត​ដល់​ធនាគារ​របស់​ពួកគេ រួមទាំង​ការ​ពន្យល់​អំពី​មូលនិធិ​ដែល​ទាក់ទង​នោះ​ផង​នៅក្នុង​ការបន្ថែម​ទៅលើ​ឯកសារ​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគេ​។

អាជ្ញាធរ​រដ្ឋ​ នៃ​រូបិយប័ណ្ណ​បរទេស (SAFE) បាន​និយាយ​ដូច្នេះ​។ នៅក្នុង​មួយឆ្នាំៗ​បុគ្គល​ទាំងឡាយ​អាច​ប្តូរប្រាក់​បាន​រហូតដល់​៥០.០០០​ដុល្លារ​អាមេរិក ជា​ចំនួន​អតិបរមា​ដែល​នឹងមិន​ផ្លាស់ប្ដូរ​នោះ​ឡើយ​។ អាជ្ញាធរ​នេះ​បាន​និយាយ​នៅក្នុង​វ៉ែ​ប​សាយ​របស់ខ្លួន​ដូច្នេះ​។​
​ ​
ការត្រួតពិនិត្យ​កាន់តែ​តឹងរ៉ឹង​នេះ​មានបំណង​ដើម្បី​ការពារ​ការប៉ុនប៉ង​ទាំងឡាយ ​និង​រារាំង​បង្អាក់​អំពី នេះ​។ ភ្នាក់ងារ​នេះ​បាន​បន្តថា គំនិត​នេះ ​គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កិច្ចការ​ជួញដូរ​ខុសច្បាប់ ការ​លាង​លុយ​កខ្វក់ និង​ធនាគារ​លួចលាក់​។

ភ្នាក់ងារ​នេះ កំពុងធ្វើការ​សន្យា​ដើម្បី​បង្កើន​ការត្រួតពិនិត្យ​ដោយ​ចៃដន្យ​ និង​ពង្រឹង​ការដាក់ទណ្ឌកម្ម​របស់​ខ្លួន​។

ធនាគារ​ទាំងឡាយ ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ភាពដូចគ្នា​បេះបិទ នៃ​ព័ត៌មាន​ដែល​បាន​ផ្តល់​ឲ្យ​។ បន្ថែម​លើ​នេះ​ចាប់ពី ខែកក្កដា​តទៅ ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងឡាយ ​នឹង​ត្រូវធ្វើ​សេចក្ដីរាយការណ៍​ឲ្យ​ធនាគារ​កណ្តាល​នូវ​ការផ្ទេរ​ប្រាក់​ជា​លក្ខណៈ​អន្តរជាតិ​ណាមួយ​ដែល​លើស​ពី​២០០.០០០​យ័ន (២៨.៨០០​ដុល្លារ​អាមេរិក​) ដើម្បី​ប្រយុទ្ធ​នឹង​ការលាង​លុយកខ្វក់។ ធនាគារកណ្តាល​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ដូច្នេះ​។​
​ ​
ការត្រួតពិនិត្យ​កាន់តែ​តឹងរ៉ឹង​នេះ គឺជា​ផ្នែក​មួយ ​នៃ​វិធានការ​ជាច្រើន​ប្រកាន់យក​ដោយ​រដ្ឋាភិបាល​កុម្មុយនិស្ត​ ដើម្បី​ទប់​ការហូរ​ចេញ​ នៃ​មូលធន​ដ៏​ច្រើន​សម្បើម​នេះ​។

ទឹកប្រាក់​ប្រហែល​ស្មើ​មួយ​លាន​លាន​ដុល្លារ ត្រូវបាន​ផ្ទេរ​ចេញពី​ប្រទេស​ចិន នៅក្នុង​ឆ្នាំ​២០១៥ និង​ទឹក​ប្រាក់​៦៩០​ពាន់​លាន​ដុល្លារ​មួយទៀត នៅក្នុង​រយៈពេល​១០​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៥​។ នេះ​បើ​យោង​ទៅ​តាម​ការ​ប៉ាន់ស្មាន​របស់ Blomberg Intelligence បាន​ឲ្យ​ដឹង​។​
​ ​
កំណើន​ដ៏​យឺត​នៅ​ប្រទេស​ចិន ភាពចុះ​ខ្សោយ​ នៃ​ប្រាក់​យ័ន​ និង​ការដំឡើង​ថ្មី​នៅ​ក្នុង​អត្រា​ការប្រាក់​របស់​អាមេរិក​កំពុងតែ​លើកទឹកចិត្ត​ដល់​អ្នក​សន្សំសំចៃ ដើម្បី​វិនិយោគ​ប្រាក់​របស់​ពួកគេ​នៅ​ក្នុង​រូបិយ​ប័ណ្ណ ផ្សេងៗ​ទៀត​។

ប្រាក់​យ័ន ​បាន​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត​របស់ខ្លួន​នៅក្នុង​រយៈពេល​៨​ឆ្នាំ ទល់នឹង​ប្រាក់​ដុល្លារ​ហើយ​លំហូរ​នៃ​មូលធន​ចេញ​កំពុងតែ​ដាក់​សម្ពាធ​ថែមទៀត​ទៅលើ​រូបិយប័ណ្ណ​នេះ​។​

​អាជ្ញាធរ ​កំពុងតែ​ព្យាយាម ដើម្បី​គាំទ្រ​រូបិយប័ណ្ណ នេះ​ដោយ​ការទិញ​ប្រាក់​យ័ន ជំរុញ​ឲ្យ​រូបិយប័ណ្ណ បម្រុង​បរទេស​របស់​ចិន​បាន​ធ្លាក់ចុះ​ជិត​៧០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ខែវិច្ឆិកា៕