ព័ត៍មានទាន់​ហេតុការណ៏
Search

ពួក​ឧទ្ទាម​ស៊ី​រី​ ប្រកាស​ពី​ការកកស្ទះ ​នៃ​ការពិភាក្សាគ្នា​អំពី​ការ​ចរចា​សន្តិភាព​

​ក្រុម​ឧទ្ទាម​ស៊ី​រី​ប្រមាណ​១០​ក្រុម​ បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​កំពុង​ត្រូវបាន​ផ្អាក​ការពិភាក្សា​អំពី​ការចរចារ​សន្តិភាព​ដែល​បាន​គ្រោងទុក​នៅក្នុង​ខែ​នេះ​ នៅក្នុង​រដ្ឋធានី Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន ដោយសារតែ “​ការរំលោភបំពាន​” ដោយ​ក្រុង​ដា​ម៉ាស​នៃ​បទ​ឈប់​បាញ់​ដែលមាន​អាយុកាល​បួន​ថ្ងៃ។​

​ពួកគេ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​រួមមួយ​សំដៅ​ទៅលើ​ការចរចា​ដែល​បាន​គ្រោងទុក​សម្រាប់​ចុងខែ​មករា ​ដែល​រៀបចំ​ដោយ​រុស្ស៊ី​ដែល​គាំទ្រ​របប​ស៊ី​រី ប្រទេស​ទួរគី និង​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​គាំទ្រ​ពួក​ឧទ្ទាម​ថា «​ខណៈដែល​ការរំលោភបំពាន​ទាំងនេះ​កំពុង​ត្រូវបាន​បន្ត​ក្រុម​ឧទ្ទាម​បាន​ប្រកាស​ពី​ការកកស្ទះ​ នៃ​ការពិភាក្សា​ទាំងអស់​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ការចរចា​នៅ​ទីក្រុង Astana» ។​
​ពួកគេ​បាន​ឲ្យ​ដឹងថា ពួក​ឧទ្ទាម​បាន​និយាយថា ពួកគេ​បាន​គោរព​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំងប្រទេស​ស៊ី​រី ប៉ុន្តែ​របប​នេះ និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​មិនបាន​បញ្ឈប់​ការបាញ់​នោះទេ និង​បានចាប់ផ្តើម​រំលោភ​បំពាន​ច្បាប់​នេះ​ជា​ញឹកញាប់ ជាពិសេស​ពួក​ឧទ្ទាម​នៅក្នុង​តំបន់ Wadi Barada និង​តំបន់ Eastern Ghouta ដែល​តំបន់​ទាំងពីរ​នេះ​នៅក្នុង​ខេត្ត​ក្រុង​ដា​ម៉ាស។​

ពួកគេ​បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​នោះ​ថា “​បើទោះបីជា​សំណួរ​បានដាក់​ឲ្យ​អ្នកគាំទ្រ​របប​នេះ​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ ប្រទេស​រុស្ស៊ី​បាន​និយាយថា ការរំលោភបំពាន​ទាំងនេះ​បន្ត​គំរាម​កំហែង​ដល់​ជីវិត​របស់​មនុស្ស​រាប់​រយ​រាប់ពាន់នាក់​”។​

រយៈពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​នេះ​មុនពេល​ចាប់ផ្តើម​ នៃ​បទ​ឈប់​បាញ់​ជា​សកល​ដែល​បាន​សម្រប​សម្រួល​ដោយ​រដ្ឋាភិបាល​ទីក្រុង​អង់កា​រ៉ា និង​ក្រុង​ម៉ូស្គូ​ជាមួយ​ទិដ្ឋភាព​ដើម្បី​ធ្វើ​ឲ្យ​កិច្ចពិភាក្សា​ទីក្រុង Astana បានធ្វើ​ឡើង កងកម្លាំង​អាកាស​របស់​ប្រទេស​ស៊ី​រី​បាន​បើក​ការ​វាយឆ្មក់​ដោយ​ទម្លាក់​គ្រាប់​បែក​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​ទៅលើ​តំបន់ Wadi Barada ដែលមាន​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ក្រុង​ដា​ម៉ាស។​

របប​របស់​ប្រធានាធិបតី ​លោក បា​សា អាល់​អាសាដ កំពុង​ព្យាយាម​ដើម្បី​ឆក់​យក​ការគ្រប់គ្រង ​នៃ​តំបន់​ដែល​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ប្រជាជន​បួន​លាន​នាក់​នៅ​រាជធានី និង​តំបន់​ជុំវិញ​នោះ។​

អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ត្រួតពិនិត្យ​ប្រភព​ទឹក​បឋម​ក្នុង​តំបន់​នោះបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ចន្ទ​កងទ័ព​ស៊ី​រី និង​ក្រុម​សកម្មប្រយុទ្ធ​ហេស​ប៊ូ​ឡា​និកាយ​ស៊ី​អ៊ី​ត​លី​បង់​បាន​ឡើង​ទៅ​កាន់​ជាយ​តំបន់ Ain al-Fijeh។

សូមបញ្ជាក់ថា បទ​ឈប់​បាញ់​គ្នា​ដែល​បាន​ធ្វើឡើង​តាំងពី​កណ្តាល​អធ្រាត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ គឺជា​បទ​ឈប់​បាញ់​ចុងក្រោយ​នៅក្នុង​សង្គ្រាម​ជិត​ប្រាំមួយ​ឆ្នាំ​ដែល​បានសម្លាប់​មនុស្ស​ជាង​៣១០.០០០​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114