ចាប់ពីយុវជនគ្មានការងារធ្វើ ដែលត្រូវបានជួលឲ្យជីកអណ្តូងទៅដល់អ្នកលក់ខុសច្បាប់ ដែលផ្គត់ផ្គង់ទឹកនៅក្នុងធុងនិងអាងធំៗនោះ សហគ្រាសហ្ស៊ីមបាវ៉េ មួយចំនួនបានទាញយកផលប្រយោជន៍នៅក្នុងការខ្វះខាតទឹកដែលសង្ឃឹមរបស់ប្រទេសនេះ។
បញ្ហាផ្គត់ផ្គង់ទឹកដែលមានតាំងពីយូរលង់មកហើយរបស់ប្រទេសហ្ស៊ីមបាវ៉ែ បានក្លាយទៅជាអាក្រក់ឡើងដោយគ្រោះរាំងស្ងួត ដែលបានរាតត្បាតនៅតំបន់ភាគខាងត្បូងអាហ្វ្រិក។ ម៉ាស៊ីនទឹកនៅក្នុងផ្នែកដ៏ធំរបស់ប្រទេសបានស្ងួតចែសជាច្រើនថ្ងៃ នៅក្នុងមួយសប្តាហ៍ រួមទាំងរដ្ឋធានី ហារា៉រ៉េនោះ ផងដែលជាផ្នែកមួយនៃការរឹតត្បិតនិងដាក់បង្ខំដោយរដ្ឋាភិបាល។
នៅជាយក្រុងជុំវិញ Bulawayo ជាទីក្រុងទី២របស់ប្រទេសទិដ្ឋភាពនៃប្រជាជនទូលឬយូរធុងទឹក២០លីត្រឬក៏ដឹកនឹងរទេះរុញ ពីអាងទឹកចល័ត គឺបានកើតឡើងជាប្រចាំថ្ងៃ។ បើទោះបីជាអាជ្ញាធរបានហាមឃាត់ការលក់ទឹកជាលក្ខណៈឯកជនក៏ដោយក៏ការហាមនេះ បានធ្វើដោយតិចតួចដើម្បីបំបាក់ទឹកចិត្តអាជីវកម្មនេះនោះ។
អ្នកស្រុកដែលក្រីក្រនិងអស់សង្ឃឹមបានចាយប្រាក់យ៉ាងច្រើននៅចន្លោះ០,៥០សេនដុល្លារទៅ១ដុល្លារ សម្រាប់ទឹកមួយធុង២០លីត្រ ដែលលក់ដោយឈ្មួញទឹកខុសច្បាប់។ យោងទៅតាមតួលេខរបស់ធនាគារពិភពលោកបានឲ្យដឹងថា ចំណូលជាមធ្យមនៅក្នុងមនុស្សម្នាក់នៅប្រទេសហ្ស៊ីមបាវ៉េ នៅក្នុងឆ្នាំ២០១៥ គឺតិចជាង២,៥០ដុល្លារនៅក្នុងមួយថ្ងៃ។ អ្នកលក់ទឹកឈ្មោះ Mandla Dumgeni បាននិយាយថា “ជាប្រជាជនហ្ស៊ីបាវ៉ែម្នាក់ យើងបានឆ្លងកាត់នូវការរងឈឺចាប់ជាច្រើនដែលធ្វើឲ្យយើងបង្កើតនិងច្នៃប្រឌិតយ៉ាងខ្លាំងនៅពេលដែលយើងស្វែងរកការដោះស្រាយនោះ។ លោក Dungeni បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា “នេះគ្រាន់តែជាបញ្ហានៃការលក់ដើម្បីបានប្រាក់បន្ថែមតែប៉ុណ្ណោះ។ លោក Dungeni បាននិយាយថា គាត់បានប្រមូលទឹកពីកណ្តាលទីក្រុងនិងពីតំបន់ឧស្សាហកម្មទាំងឡាយនៅទីក្រុង Bulawayo ជាកន្លែងដែលការកាត់បន្ថយមិនត្រូវបានដាក់បង្ខំដោយទៀងទាត់នោះ។
ដោយសេដ្ឋកិច្ចរបស់ប្រទេសហ្ស៊ីមបាវ៉េ ស្ថិតនៅក្នុងភាពក្រៀមក្រមនោះ រដ្ឋាភិបាលបានតស៊ូនៅក្នុងទសវត្សចុងក្រោយនេះ ដើម្បីថែទាំ ហេដ្ឋារចនាសម្ព័ន្ធ ទឹកដែលបានវិនាសខូចខាត។ វិបត្តិការផ្គត់ផ្គង់ទឹកនៅក្នុងឆ្នាំ២០០៨ ត្រូវបានកត់សម្គាល់ដោយការផ្ទុះឡើងនូវជំងឺអាសន្នរោគ បណ្តាលឲ្យមនុស្សស្លាប់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៤.០០០នាក់ ដែរនោះ។ មហន្តរាយនេះ ដែលស្ថិតនៅថ្មីៗនៅក្នុងចិត្តរបស់ប្រជាជនហ្ស៊ីមបាវ៉េជាច្រើននាក់បានកើតឡើងនៅពេលដែលវិបត្តិសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសឡើងដល់កម្រិតខ្ពស់នោះ និងនៅពេលដែលរដ្ឋាភិបាលមិនបានដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធដែលចាស់ៗជាមួយអាងទឹកដែលឆ្លងមេរោគនៅតាមបំពង់លូ បង្ហូរកាកសំណល់នោះ។
ការចំណាយប្រាក់បន្ថែម ដើម្បីទិញទឹកបានបង្ហាញនូវបន្ទុកបន្ថែមសម្រាប់គ្រួសារជាច្រើនដែលនឹងផ្អែកទៅលើចំណូលដ៏តិចតួចដើម្បីចិញ្ចឹមខ្លួនគេ។ តម្លៃទឹកថ្លៃចាប់ពី៥០សេនទៅដល់មួយដុល្លារ។ ដូច្នេះគ្រួសារនីមួយៗអាចចំណាយនៅចន្លោះ ៣និង៥ដុល្លារនៅក្នុងថ្ងៃទៅលើទឹក៕
AFP